កុមារ
ឱ្យកូនចាយលុយមិនគិត អនាគតក្រខ្លួន គួរបង្រៀន ១វិធីនេះឱ្យកូនស្គាល់ពីតម្លៃលុយ
Tror Sopheap
March 21 2025
405 views

បើឪពុកម្តាយមិនសូវខ្វល់ខ្វាយពីទម្លាប់កូនចាយលុយនោះទេដោយគិតថា កូនធំឡើងកូនចេះចាយលុយ និងចេះរកលុយដោយខ្លួនឯងហើយ។ នេះជាបញ្ហារបស់កូនពេលធំឡើងខំរកលុយបានច្រើនប៉ុន្មានក៏នៅតែខ្វះលុយដែរ។ ព្រោះតែទម្លាប់ចាយធំហួសមាឌគឺគ្មានសល់លុយនោះទេ។ នៅខាងក្រោមនេះជាមេរៀនមួយមានតម្លៃដែលឪពុកម្តាយគួរបង្រៀនកូនឱ្យធំឡើងក្លាយជាក្មេងចេះសន្សំលុយ។

តាមលោក Robert T. KiyosaKi បញ្ជាក់ប្រាប់ថា មានមនុស្សភាគច្រើនបានធ្វើបាបខ្លួនឯងដោយឱ្យលុយក្លាយជាម្ចាស់ មកពីគេខ្វះភាពឆ្លាតវៃផ្នែកចំណេះដឹងហិរញ្ញវត្ថុនេះឯង”។ នេះជាការបញ្ជាក់ថា បង្រៀនកូនចេះចាយលុយ ចេះរកលុយពីតូចឱ្យហើយធំឡើងគេមិនក្រ ឬមិនខ្វះនោះទេ។ លោក Carlos Tevez ជាកីឡាករបាល់ទាត់អាហ្សង់ទីន មានថ្ងៃមួយ មានកូនស្រីច្បងរបស់គាត់បានសុំលុយខ្ញុំទិញឡាន ១គ្រឿងដើម្បីបើករបរដោយខ្លួនឯងហើយជូនប្អូនស្រីទៅរៀន។ គាត់បានប្រាប់ថា បើកូនចង់បានឡាន កូនត្រូវចេះសន្សំលុយដើម្បីទិញវាដោយខ្លួនឯង។

កូនស្រីឆ្លើយថា ប៉ាជា Carlos Tevez (កាលហ្នឹងគាត់មានលុយខ្ទង់ ២០លានដុល្លារ) ហេតុអីមិនព្រមទិញឡានឱ្យកូនមួយចឹង? គាត់បាននិយាយថា ប៉ាមិនខ្វល់ថាកូនត្រូវទៅធ្វើជាអ្នកបំរើនៅ McDonald ឬកន្លែងណាទេ កូនត្រូវឆ្លងកាត់បទពិសោធន៍សិនដើម្បីបានលុយដូចជាប៉ាដែរណាកូន។ កូនដឹងទេ! ប៉ាមានមានឡានជិះលើកដំបូងនៅអាយុ២១ឆ្នាំ តែប៉ាខំរកលុយទិញវាបានដោយខ្លួនឯង។ មានរឿងមួយទៀតកូនគួរតែដឹងដែរថា មុននឹងប៉ាទិញឡានមួយគ្រឿងកាលណោះ ប៉ាបានទិញផ្ទះមួយជូនយាយតាកូនហើយ។ ប៉ាខំធ្វើការណាស់ដើម្បីសម្រេចបានលទ្ធផលទាំងអស់នេះ។ កូនត្រូវតែរៀនរកលុយដើម្បីស្គាល់ពីតម្លៃលុយ បានអនាគតកូនមិនលំបាកណា!

នេះជាវិធីឪពុកម្តាយត្រូវចិញ្ចឹមកូនឱ្យស្គាល់ពីតម្លៃលុយ និងការងារផងដែរ។ ពេលអ្នកបង្រៀនកូនពីរបៀបចាយលុយ ធ្វើឱ្យកូនស្គាល់ពីតម្លៃលុយ កុំឱ្យកូនមានទម្លាប់ចាយលុយខ្ជះខ្ជាយ។ ទម្លាប់ល្អត្រង់់នេះថា ពេលឪពុកម្តាយបង្រៀនកូនឱ្យចេះសន្សំលុយពីតូច ពេលកូនអ្នកធំឡើងនោះ កូននឹងចេះគិតគូដោយខ្លួនឯងលើការចាយលុយហើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3054

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយមានផ្នត់គំនិតបែបនេះ ចិញ្ចឹមកូននាំឱ្យរឹងមាំ ដឹងគុណ មានក្តីស្រឡាញ់
Tror Sopheap
January 20 2026
132 views

#កុមារ

ខួរក្បាលកូនឆ្លាតវៃ ព្រោះកូនញ៉ាំអាហារទាំង ៣នេះ
Tror Sopheap
January 19 2026
892 views

#កុមារ

កុំឱ្យកូនលេងទូរស័ព្ទ! ប្រយ័ត្នកូនដុះដុំសាច់ខួរក្បាល ដាច់ទំនាក់ទំនងជាមួយឪពុកម្តាយ
Tror Sopheap
January 19 2026
1.1 K views

#កុមារ

កុំឱ្យកូនធ្វើលើផ្លូវខុស រមិលគុណនោះ ឪពុកម្តាយចាំចាប់ធ្វើរឿង ១នេះ
Tror Sopheap
January 13 2026
323 views

#កុមារ

វេជ្ជបណ្ឌិតប្រាប់ថាគូស្វាមីភរិយាគ្រោងយកបុត្រធីតា គួរញ៉ាំអាហារល្អបែបនេះ
Tror Sopheap
January 12 2026
1.1 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia