កុមារ
កូនៗ! ញ៉ាំអាហារមានសារជាតិ ១នេះ ប៉ូវខួរក្បាល រាងកាយលូតលាស់លឿន ហើយរឹងមាំ
Tror Sopheap
March 31 2025
3.5 K views

យោងតាមអង្គការសុខភាពពិភពលោក (WHO) បង្ហាញថា “ភាពស្លេកស្លាំងចំពោះកុមារមានមូលហេតុជាច្រើន ប៉ុន្តែភាគច្រើនភាពស្លេកស្លាំង មកពីការកង្វះជាតិដែកចំពោះកុមារអាយុក្រោម ៥ឆ្នាំ”។ សម្រាប់ទារកកើតមកដោយមានផ្ទុកជាតិដែកទាបនឹងមានភាពស្លេកស្លាំង ហើយនៅក្នុងរយៈពេល ៩ខែដំបូងនៃជីវិតកុមារតូចនេះ ភាពស្លេកស្លាំងអាចប៉ះពាល់ដល់ការលូតលាស់ផ្នែកខួរក្បាលយ៉ាងខ្លាំង។ កុមារមានការលូតលាស់រាងកាយយឺតព្រោះតែខ្វះបរិមាណជាតិដែកមិនគ្រប់គ្រាន់ហើយខ្វះគ្រាប់ឈាមក្រហមថែមទៀត។

បើយោងតាមវិទ្យាស្ថានសុខភាពជាតិ (NIH) កុមារដែលមានភាពស្លេកស្លាំងកង្វះជាតិដែកមានសញ្ញាដូចជាស្បែកស្លេក ក្រចកស្លេក សក់ស្ងួត បាត់បង់ចំណង់អាហារ ការលូតលាស់យឺត ទល់លាមក និងងាយនឹងឆ្លងមេរោគថែមទៀត។ ភាពស្លេកស្លាំងក្នុងខួរក្បាលធ្វើឱ្យកុមារអស់កម្លាំង ងងុយគេង ខ្វះការផ្តោតអារម្មណ៍ ប៉ះពាល់ដល់ការរៀនសូត្ររបស់ក្មេងៗ ថែមទៀត។ ចំពោះកុមារតូចៗ ភាពស្លេកស្លាំងកង្វះជាតិដែកនឹងប៉ះពាល់ដល់ការអភិវឌ្ឍសមត្ថភាពរាងកាយ និងផ្លូវចិត្តនៅពេលក្រោយជាច្រើនផងដែរ។

អ្នកជំនាញ WHO បានលើកឡើងថា ឪពុកម្តាយចិញ្ចឹមកូនការពារភាពស្លេកស្លាំង គឺឱ្យកូនញ៉ាំអាហារូបត្ថម្ភដែលមានជាតិដែក។ កុមារ​ត្រូវ​ការបរិមាណ​អាហារដែលមានរួមមានកាបូអ៊ីដ្រាត ប្រូតេអ៊ីន (ប្រូតេអ៊ីនសត្វ និងបន្លែ) ខ្លាញ់ល្អ វីតាមីន និងសារធាតុរ៉ែ។ ព្រោះការបង្កើនអាហារសម្បូរជាតិដែកនៅក្នុងម៉ឺនុយប្រចាំថ្ងៃ (សាច់ក្រហម និងសរីរាង្គ ស៊ុត ត្រី និងសំបកខ្យង គ្រាប់ បន្លែស្លឹកបៃតង...)។ ការបន្ថែមផ្លែឈើមានសម្បូរទៅដោយវីតាមីនC រួមមានទំពាំងបាយជូ ក្រូចថ្លុង ក្រូចឃ្វិច ស្ត្របឺរី... ជាការចាំបាច់ណាស់ដើម្បីការលូតខួរក្បាលកូនៗ តូចឱ្យបានល្អ កូនរបស់អ្នកស្រូជាតិដែកជាខ្លាំង។ ហើយឪពុកម្តាយគួរផ្តល់អាទិភាពដល់ការបន្ថែមទឹកដោះគោដែលមានជាតិដែកសម្រាប់កូនៗ របស់លោកអ្នកផងដែរ។ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
222 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
876 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
774 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
203 views
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia