កុមារ
ពាក្យសម្ដី៤នេះ ឪពុកម្ដាយគួរនិយាយ ទៅកាន់កូន ពេលពួកគេធ្វើខុស ជាជាងស្ដីបន្ទោស
Thida Pet
June 9 2024
1.6 K views

ពាក្យសម្ដី៤នេះ ឪពុកម្ដាយគួរនិយាយ ទៅកាន់កូន ពេលពួកគេធ្វើខុស ជាជាងស្ដីបន្ទោស

ជាការពិតណាស់ ធម្មជាតិរបស់ក្មេងគឺតែងតែរពឹសនៅមិនស្ងៀម ជាហេតុធ្វើឱ្យពួកគេងាយបង្កើតកំហុស មានកំហុសខ្លះតូច ចំណែកខ្លះទៀត ក៏គ្រោះថ្នាក់ដល់ពួកគេ ។ ក៏ប៉ុន្ដែកំហុសអាចធ្វើឱ្យកុមារឆ្លាតជាងមុនធ្វើឱ្យពួកគេអាចរៀនសូត្រពីពិភពលោកបានបានច្រើនជាងមុន។  ទោះជាយ៉ាងនេះក្ដី ឪពុកម្ដាយគឺជាកត្តាសំខាន់ ជម្រុញឱ្យកូនៗរបស់ខ្លួនអាចរៀនសូត្រពីកំហុសរបស់គេ និងបង្រៀនឱ្យគេចេះកែប្រែបានល្អប្រសើរជាងមុន តែបើឪពុកម្ដាយមិនដឹង អាចនឹងធ្វើឱ្យកូនកាន់តែងាយបង្កើតកំហុសដដែលៗ មិនកែប្រែ។

ជាមួយគ្នានេះដែរ យើងនឹងលើកយក ភាសា៤យ៉ាងឪពុកម្ដាយគួរនិយាយទៅកាន់កូនៗរបស់ខ្លួនពេលពួកគេធ្វើកំហុសឡើងមកទាំងចេតនា និងអចេតនាក៏ដោយ ភាសាសម្ដីទាំងនេះអាចនឹងធ្វើឱ្យកូនអ្នកឆាប់ស្ដាប់បាន ឆាប់កែប្រែកំហុសរបស់គេនិងអាចក្លាយជាក្មេងល្អជាងមុន។

ភាសាទាំង៥នោះមានដូចខាងក្រោមនេះបើយោងតាមរយៈប្រភព themommyscorner.com ៖

១. ការធ្វើខុសគឺជារឿងធម្មតា៖ នៅពេលកូនអ្នកធ្វើខុស គួរកុំប្រើអារម្មណ៍ប្រតិកម្មខឹងសម្បារ​យ៉ាងខ្លាំងបញ្ចេញទៅកូន ឬក៏ប្រើប្រាស់អំពើហឹង្សាជាដើម។ ព្រោះការធ្វើបែបនេះ មិនបានជួយឱ្យកូនអ្នកល្អប្រើសរយ៉ាងណាមួយទេ តែបង្កជាផលប៉ះពាល់វិញ ធ្វើឱ្យកូនអ្នកខ្លាចក្នុងការធ្វើខុស ខ្លាចនឹងការចាប់ផ្ដើមធ្វើរឿងអ្វីថ្មី ជាហេតុធ្វើឱ្យគេមិនរីកចម្រើន។ ប្ដូរពីការខឹងសម្បារ ឬក៏ប្រើអំពើហឹង្សាមកនិយាយប្រាប់កូនវិញថា​ ការបង្កើតកំហុសគឺជារឿងធម្មតា តែកូនត្រូវចងចាំថា ការធ្វើបែបនេះ គឺមិនល្អ ។

២. បង្រៀនកូនឱ្យចេះកែប្រែកំហុស៖ នៅពេលកូនរបស់អ្នកបង្កើតកំហុស ក្រៅពីការសួរ ហេតុអ្វីបង្កកំហុសនេះឡើងមក ហេតុអ្វីបែបនេះ។ គួរប្ដូរមកបង្រៀនកូនអ្នកពីរបៀបកែប្រែកំហុសរបស់ពួកគេ ជម្រុញឱ្យពួកគេព្យាយាមម្ដងទៀត។ ឧទាហរណ៍ពេលគេធ្វើខុស បង្រៀនឱ្យនេះសុំទោស ជាដើម។

វាកើតឡើងភាគច្រើន យើងបន្តសួរកុមារថាតើវាកើតឡើងដោយរបៀបណា តើអ្នកអាចធ្វើកំហុសនេះដោយរបៀបណា ហើយការរស់នៅលើកំហុសនេះនឹងធ្វើឱ្យអ្នក និងកូនរបស់អ្នកអស់កម្លាំង។ ដូច្នេះជាជាងផ្តោតលើកំហុស ចូរផ្តោតលើដំណោះស្រាយដើម្បីកែកំហុស។ បង្រៀនកូនរបស់អ្នកនូវវិធីកែកំហុសរបស់ពួកគេ និងជំរុញពួកគេឱ្យព្យាយាមម្តងហើយម្តងទៀត។

៣.ប្រៀបធៀបកូនខ្លួ​​នឯង៖ ចំណុចនេះឪពុកម្ដាយជាច្រើន តែងមានកំហុសនេះ គឺចូលចិត្តប្រៀបធៀបកូនខ្លួន​ឯងនិងកូនអ្នកដទៃពេលកូនធ្វើខុសម្ដងៗ។ ព្រោះកុមារគឺមានភាពខុសប្លែកពីគ្នា​ ការលូតលាស់របស់ពួកគេក៏ខុសគ្នាដែរមិនដូចគ្នានោះទេ។ តែបើឪពុកម្ដាយរំពឹងកូនខ្លួនឯង ឱ្យដូចកូនគេខុសធ្ងន់ណាស់ ដែលយកមកប្រៀបធៀបគ្នាបែបនេះ។ ផ

៤.បង្រៀនឱ្យកូនចេះទទួលស្គាល់កំហុសរបស់ខ្លួន៖ ជាការពិតណាស់ មនុស្សគ្រប់គ្នាតែងតែបង្កើតកំហុស កំហុសគឺជាផ្នែកមួយដែលកើតមានឡើងក្នុងជីវិតរបស់មនុស្សគ្រប់គ្នា។ ដូច្នេះអ្នកគួរបង្រៀនកូនរបស់អ្នកឱ្យចេះទទួលស្គាល់កំហុសរបស់គេ និងចេះកែប្រែនៅថ្ងៃក្រោយ។ ការធ្វើទង្វើរបែបនេះគឺល្ងជាងការប្រើពាក្យសម្ដីមិនល្អដាក់កូន ឬក៏ប្រើអំពើហឹង្សាជាដើម ការធ្វើបែបនេះអាចធ្វើឱ្យកូនអ្នកបាក់ស្បាត់ខ្លាចលែងហ៊ានធ្វើអ្វីព្រោះគេខ្លាចមានកំហុស។

ជាចុងក្រោយ សង្ឃឹមថាអត្ថបទនេះគឺជាចំណែកតូចមួយជួយឱ្យឪពុកម្ដាយ អាចដឹងពីវិធីសាស្រ្តនិយាយលើកទឹកចិត្តទៅកាន់កូន ពេលពួកគេធ្វើខុស ទាំងចេតនា និងអចេតនាក៏ដោយ។ បើប្រើតែសម្ដីមិនល្អដាក់គេ ឬក៏ប្រើអំពើហឹង្សាអាចធ្វើឱ្យកូនងាយបាក់ស្បាត់ ខ្លាច លែងហ៊ានធ្វើអ្វីហើយព្រោះគេខ្លាចខុស ឬក៏ពួកគេអាចធ្វើខុសដែលមិនកែប្រែជាដើម៕

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1145

អត្ថបទទាក់ទង

#កុមារ

គួរឱ្យបារម្ភណាស់! មន្ទីរពេទ្យគន្ធបុប្ផារកឃើញថា កុមារជិត៧០០នាក់មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ហើយមិនទាន់មានថ្នាំព្យាបាលទេ
Daddy_Rath (ប៉ាប៉ារតន៍)
July 3 2024
149 views

#កុមារ

បើចង់ប្រសូតបានកូនមុខស្អាត​ កែវភ្នែកមូលក្រឡង់  វេជ្ជបណ្ឌិតវៀតណាមបង្ហើបរឿងសាមញ្ញា៧យ៉ាងនេះម៉ាក់ត្រូវធ្វើ មិនត្រូវមើលរំលង
Daddy_Rath (ប៉ាប៉ារតន៍)
July 2 2024
185 views

#កុមារ

ចង់ឱ្យកូនឆ្លាតទេ! ឪពុកម្តាយត្រូវធ្វើរឿង ៣នេះ ឱ្យកូនមានតាន់ផ្លូវចិត្តហើយមានបញ្ញា
Tror Sopheap
June 30 2024
894 views

#កុមារ

ជប៉ុនប្រើអាថ៌កំបាំង៧នេះចិញ្ចឹមកូនប្រកបភាពវៃឆ្លាត ដែលប្រទេសដទៃលួចសរសើរមិនដាច់ពីមាត់
Daddy_Rath (ប៉ាប៉ារតន៍)
June 28 2024
673 views

#កុមារ

ភ្ញាក់ផ្អើលពេញស្រុកចិន! ក្មេងស្រីវ័យ១៧ឆ្នាំប្រឡងឡើងថ្នាក់ធ្លាក់ រត់ទៅរៀជំនាញច្នៃម៉ូត២ឆ្នាំ ឱកាសមកដល់ធ្វើរឿង១នេះភ្លាម
Daddy_Rath (ប៉ាប៉ារតន៍)
June 26 2024
1.4 K views

#កុមារ

ឪពុកម្ដាយត្រូវដឹង! គោលការណ៍ទាំង៤ចិញ្ចឹមកូនឱ្យក្លាយជាផ្កាយសំណាងមានពន្លឺ និងកូនលែងខូចខិល
Daddy_Rath (ប៉ាប៉ារតន៍)
June 25 2024
2.8 K views
អត្ថបទពេញនិយមប្រចាំខែ

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.4 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.2 K views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
987 views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
918 views
អត្ថបទថ្មីៗ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
#សម្រស់July 4 2024
សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
#ចិត្តសាស្ត្រJuly 3 2024
៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia