កុមារ
២វិធីក្នុងការចិញ្ចឹមកូនឱ្យមានចិត្តតាន់ហើយចេះពឹងខ្លួនឯងដល់ធំ
Tror Sopheap
June 23 2024
2.1 K views

ការចិញ្ចឹមកូនឱ្យមានផ្លូវចិត្តតាន់ពីតូចឱ្យហើយ វាមិនងាយស្រួលនោះទេគឺតម្រូវឱ្យឪពុកម្តាយប្រើភាពអត់ធ្មត់ហើយអប់រំកូនដោយប្រើចំណេះដឹងបន្ថែមផងដែរ ទើបកូនចេះរឹងមាំដោយខ្លួនឯង ហើយពេលធំឡើងឪពុកម្តាយលែងឈឺក្បាលលែងបារម្ភច្រើនទៀត។ នៅខាងក្រោមនេះមាន ២វិធីសាស្រ្តដាំបណ្តុះចិត្តកូនរបស់លោកអ្នកឱ្យរឹងមាំឬតាន់។

១. បង្កើតភាពជឿជាក់ឱ្យកូន៖ បើអ្នកចង់ឱ្យកូនមានទំនុកចិត្តលើខ្លួនឯង អ្នកត្រូវបណ្តុះកូនពីតូច មិនមែនចាំដល់ធំនោះទេ។ បើអ្នករង់ចាំដល់ធំហើយនោះ អ្នកច្បាស់ជាឈឺក្បាលដោយខ្លួនឯងមិនខានឡើយ(អប់រំមិនងាយស្តាប់ទេ)។ ដូចជាសុភាសិតខ្មែរថា “ដំដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់ខ្លួននៅក្មេង” ។ តើបណ្តុះចិត្តកូនឱ្យតាន់ឱ្យរឹងមាំគេធ្វើបែបណា? ចម្លើយបង្រៀនកូនពីតូចដោយដែលមានកំហុសឆ្គង។ ពេលកូនធ្វើខុស ចូរអ្នកកុំស្តីបន្ទោសឱ្យកូនសោះ គ្រាន់តែប្រាប់កូនទៅតាមធម្មតាបានហើយគឺថា នេះកំហុសរបស់កូនត្រូវតែទទួលខុសត្រូវដោយខ្លួនឯង ប៉ុន្តែអ្នកកុំប្រើសម្តីធំដាក់កូន នាំឱ្យកូនដិតអារម្មណ៍ខ្លាចពីតូច(កុំថាឱ្យកូនសម្តីខ្លាំងៗ ជាទម្លាប់ណា!)។ ដូចជាពេលកូនធ្វើឱ្យបែករបស់អ្វីមួយ អ្នកគ្រាន់តែបង្រៀនកូនរបស់អ្នកឱ្យចេះស្អាតដោយខ្លួនឯង នេះជាការបញ្ជាក់ឱ្យកូនមានអារម្មណ៍យល់ថា ខ្លួនបានធ្វើខុស ខ្លួនត្រូវតែទទួលខុសត្រូវ..។

ពេលធំឡើងកូនរបស់អ្នកចេះមានទំនួលខុសត្រូវដោយខ្លួនឯង ហើយមានភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនយ៉ាងរឹងមាំផងដែរ។ នេះក៏ទិដ្ឋភាពសំខាន់ក្នុងការបង្រៀនកូនរបស់អ្នកឱ្យមានផ្លូវចិត្តតាន់នេះឯង។ ដល់ពេលកូនធំឡើង គេចេញប្រឡូកក្នុងសង្គមក៏មានភាពក្លាហានដើម្បីសម្រេចលទ្ធផលនៃអនាគតហើយមិនត្រឹមតែប៉ុណ្ណោះគេចេះតស៊ូ ហើយមិនភ្លេចគុណអ្នកមានគុណទាំងពីរនោះ។

 ២. ធ្វើមិត្តជាមួយកូន៖ តាមបទពិសោធន៍ក្នុងនាមខ្ញុំជាកូនម្នាក់ ខ្ញុំមានអារម្មណ៍ឆាប់ខ្លាចណាស់ពីមុន ព្រោះតែអាណាព្យាបាលតែងតែប្រើអំពើហិង្សាលើខ្ញុំ រហូតមានអារម្មណ៍ខ្លាចនិងមានការឈឺចាប់ ឱ្យតែនឹកឃើញរឿងពីអតីតកាល។ ព្រោះតែអាណាព្យាបាល ឬឪពុកខ្ញុំតែងតែចង់ប្រើសិទ្ធអំណាចបង្ហាញទៅកាន់កូនៗដើម្បីឲ្យពួកកូនធ្វើតាមការបង្គាប់បញ្ជារបស់គាត់។ ពេលឪពុកម្តាយមានអាកប្បកិរិយាបែបនេះ បានធ្វើឱ្យគ្រួសារនិងកូនចេះតែមានគម្លាតកាន់តែឆ្ងាយទៅៗនិងបាត់បង់ភាពស្និតស្នាលជាមួយគ្នា រួមទាំងជះឥទ្ធិពលផលអវិជ្ជមានលើផ្លូវចិត្តរបស់កូនគឺខ្វះភាពកក់ក្តៅ។

ពេលឪពុកម្តាយ​ធ្វើ​មិត្ត​ជាមួយ​កូន​ ជួយ​ឲ្យ​ក្មេង​ហ៊ាន​និយាយ​អ្វី​គ្រប់យ៉ាង​ មិន​អាច​លាក់បាំង​ពី​អ្នក​បាន​ឡើយ​ ជាពិសេស​វា​ងាយ​ស្រួល​ដល់​អ្នក​យល់​ពី​អារម្មណ៍​របស់​កូន​កាន់​តែ​ច្បាស់​មានក្តីស្រឡាញ់ច្រើនឡើង។ ការធ្វើខ្លួនជាមិត្តរបស់កូន គឺការចំណាយពេលលេងជាមួយកូន ស្តាប់កូននិយាយ និងហូបអាហារជុំគ្នា ធ្វើឱ្យផ្លូវចិត្តកូនតាន់ព្រោះតែក្តីស្រឡាញ់និងចំណេះដឹងពីឪពុកម្តាយបានផ្តល់ឱ្យកូននោះឯង។ ពេលវេលាអ្នកធ្វើការនិងរកស៊ី វាពិតជាមានតម្លៃហើយ ប៉ុន្តែវ័យរបស់កូនរបស់អ្នកបើអ្នកខ្វះការអប់រំហើយ អ្នកត្រៀមខ្លួនឈឺចិត្តជាមួយកូនឱ្យហើយទៅ៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចតាមដានផេកថ្មី គឺផេកកម្មវិធី លំហូរចិត្ត 

អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/hangchhengH24



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2044

អត្ថបទទាក់ទង

#កុមារ

គួរឱ្យបារម្ភណាស់! មន្ទីរពេទ្យគន្ធបុប្ផារកឃើញថា កុមារជិត៧០០នាក់មានកើតជំងឺទឹកនោមផ្អែមប្រភេទ១ ហើយមិនទាន់មានថ្នាំព្យាបាលទេ
Daddy_Rath (ប៉ាប៉ារតន៍)
July 3 2024
149 views

#កុមារ

បើចង់ប្រសូតបានកូនមុខស្អាត​ កែវភ្នែកមូលក្រឡង់  វេជ្ជបណ្ឌិតវៀតណាមបង្ហើបរឿងសាមញ្ញា៧យ៉ាងនេះម៉ាក់ត្រូវធ្វើ មិនត្រូវមើលរំលង
Daddy_Rath (ប៉ាប៉ារតន៍)
July 2 2024
185 views

#កុមារ

ចង់ឱ្យកូនឆ្លាតទេ! ឪពុកម្តាយត្រូវធ្វើរឿង ៣នេះ ឱ្យកូនមានតាន់ផ្លូវចិត្តហើយមានបញ្ញា
Tror Sopheap
June 30 2024
894 views

#កុមារ

ជប៉ុនប្រើអាថ៌កំបាំង៧នេះចិញ្ចឹមកូនប្រកបភាពវៃឆ្លាត ដែលប្រទេសដទៃលួចសរសើរមិនដាច់ពីមាត់
Daddy_Rath (ប៉ាប៉ារតន៍)
June 28 2024
673 views

#កុមារ

ភ្ញាក់ផ្អើលពេញស្រុកចិន! ក្មេងស្រីវ័យ១៧ឆ្នាំប្រឡងឡើងថ្នាក់ធ្លាក់ រត់ទៅរៀជំនាញច្នៃម៉ូត២ឆ្នាំ ឱកាសមកដល់ធ្វើរឿង១នេះភ្លាម
Daddy_Rath (ប៉ាប៉ារតន៍)
June 26 2024
1.4 K views

#កុមារ

ឪពុកម្ដាយត្រូវដឹង! គោលការណ៍ទាំង៤ចិញ្ចឹមកូនឱ្យក្លាយជាផ្កាយសំណាងមានពន្លឺ និងកូនលែងខូចខិល
Daddy_Rath (ប៉ាប៉ារតន៍)
June 25 2024
2.8 K views
អត្ថបទពេញនិយមប្រចាំខែ

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.4 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.2 K views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
988 views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
918 views
អត្ថបទថ្មីៗ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
#សម្រស់July 4 2024
សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
#ចិត្តសាស្ត្រJuly 3 2024
៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia