សម្រស់
ប្រយ័ត្នផង! ១ទម្លាប់បំផ្លាញស្បែកអ្នកឱ្យមុខចាស់ហើយឆាប់ជ្រួញជាទីបំផុត
Tror Sopheap
March 4 2024
5.3 K views

អ្នកមានសម្រស់ចាស់ជាងវ័យមានកត្តាជាច្រើនដូចជាខ្វះការលំហាត់ប្រាណ គេងអត់គ្រប់គ្រាន់ ប៉ះពន្លឺថ្ងៃយូរ និងហូបអាហារប្រៃផ្អែមពេកក៏មានបញ្ហាដែរ។ មានទម្លាប់១ មានសមត្ថភាពបំផ្លាញកោសិកាស្បែករបស់អ្នកនោះគឺញ៉ាំរសជាតិផ្អែមៗ ឬស្ករកែច្នៃលើសកម្រិត។ ព្រោះជាតិស្ករអាចបំផ្លាញស្បែករបស់អ្នកតាមដំណើរការធម្មជាតិមួយដែលមានឈ្មោះថា glycation ។ ​ជាតិ​ស្ករ​​កែច្នៃនេះជា​​​សត្រូវ​លេខ​១ ​​ដែលធ្វើ​ឲ្យ​រាង​កាយរបស់អ្នក​ឆាប់​ចាស់លឿនបំផុត។

តាមលោក Wendy Bazilian ជាអ្នកនិពន្ធ Eat Clean Stay Lean បានប្រាប់ដែរថា អ្នកឧស្សហ៍ឬទម្លាប់ញ៉ាំអាហារមានជាតិស្ករនាំឱ្យបំផ្លាញសារធាតុ Elastin និង Collagen របស់ស្បែកឡើងឆាប់ជ្រួញ និងយារធ្លាក់ធ្វើឲ្យរូបរាងយើងចាស់រហូតដល់១០ឬ២០ឆ្នាំមុនអាយុ”។ សូម្បីតែអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់បន្ថែមដែរថា “ការញ៉ាំអាហារសម្បូរជាតិស្ករ ទឹកក្រឡុក ទឹកសេរ៉ូ និងគ្រឿងកំប៉ុងផ្សេងៗ សុទ្ធតែមានជាតិស្ករមិនតិចមួយស្លាបព្រាទេ នេះជាកត្តាធ្វើឱ្យបងប្អូនងាយកើតជំងឺទឹកនោមផ្អែម កើតរោគធាត់ កើតរោគបេះដូង ហើយកើតរោគស្ត្រេសលើសដើម”។

តាមការសិក្សាថ្មីៗ ជាច្រើនបានបញ្ជាក់ដែរថា ការមានទម្លាប់ញ៉ាំជាតិស្ករអាចពន្លឿនភាពចាស់និងបង្កឱ្យស្បែកអ្នកមានស្នាមខ្មៅក្រោមភ្នែក បាត់បង់ជាតិទឹក និងស្នាមជ្រួញ។ បើអ្នកចង់ប្រឆាំងនឹងភាពចាស់ អ្នកត្រូវកំណត់ការញ៉ាំជាតិស្ករ និងចៀសវាងអាហារនិងភេសជ្ជៈដែលមានរសជាតិផ្អែមៗ ហើយងាកមកញាំទឹកធម្មតាឱ្យបានគ្រប់គ្រាន់វិញ។

បើយោងតាមប្រភព Healthline បានបង្ហាញឱ្យដឹងថា អ្នកធាត់លើសគីឡូភាគច្រើនបណ្ដាលមកពីការញ៉ាំអាហារមានជាតិស្ករច្រើនមានដូចជាភេសជ្ជៈ គ្រឿងកំប៉ុង សូដា ស្រា និងទឹកផ្លែឈើផ្អែមដែលមានជាតិស្ករ។ បន្ថែមពីនេះ ការញ៉ាំអាហារមានជាតិស្ករច្រើនធ្វើឱ្យ Leptin ជាអរម៉ូនគ្រប់គ្រងអាហារមានការថយចុះធ្វើឱ្យអ្នកចេះតែចង់ញ៉ាំដែលបណ្ដាលឱ្យជាតិស្ករកាន់តែច្រើនធ្វើឱ្យអ្នកកាន់តែធាត់។ អ្នកធាត់មើលទៅឆាប់ចាស់ណាស់។ ការសិក្សាបានបង្ហាញថា អាហារដែលមានកម្រិតជាតិស្ករក្នុងឈាមធ្វើឱ្យរលាកស្បែកមុខ​និងបង្ករជាបញ្ហាមុនមួយកម្រិតទៀត។

អ្នកគួរញ៉ាំអាហារណាមានជាតិ​ស្ករដែលល្អសម្រាប់សរីរាង្គកាយរបស់យើង​ស្រូបយក និង​រំលាយ​បាន​យ៉ាង​ល្អឥតខ្ចោះគឺជាប្រភេទស្ករដែលទទួលបានពីរបបអាហារធម្មជាតិដូចជា ប្រេងអូលីវ ញ៉ាំត្រីឱ្យច្រើន ផ្លែក្រូច ផ្លែប័រ និងផ្លែប៉ោម និងគ្រាប់ធញ្ញជាតិ ផ្លែចេក និងការរ៉ុត ស្ពៃ ត្រសក់ ខ្ទឹមបារាំង...ជាដើម​។ ការញ៉ាំបែបនេះក្នុងមួយថ្ងៃជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុល និងជួយឱ្យជួសជុលកោសិកាស្បែកចាស់ៗ ឱ្យល្អឡើងវិញ(ស្បែកស្រស់ថ្លា)។ ព្រោះវាមានសារធាតុផ្តល់ឱ្យនៅជាតិវីតាមីន C ប្រូតេអ៊ីន ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មហើយវាសម្បូរទៅដោយអាស៊ីតហ្វូលិកដើម្បីលើកកម្ពស់សម្រស់ឱ្យក្មេងជាងវ័យផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

លោកអ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/hangchhengH24

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2251

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.2 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
2.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
731 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
566 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 26 2024
គន្លឹះងាយៗ គ្រប់គ្រងភាពតានតឹងឱ្យផ្លូវចិត្តរបស់អ្នករស់នៅក្នុងលំហូរចិត្ត
#អត្ថបទ PRNovember 26 2024
អបអរសាទរ Black Friday! មន្ទីរព្យាបាលធ្មេញសន្តិភាពមានការបញ្ចុះតម្លៃរហូតដល់ ៦សេវាកម្មខាងក្រោមនេះ
#ចិត្តសាស្ត្រNovember 25 2024
ផ្នត់គំនិត ២នេះ ឱ្យអ្នកបន្ធូរសម្ពាធចេញពីចិត្តឱ្យអ្នករីករាយ គ្មានបញ្ហាផ្លូវចិត្តទេ
#ចិត្តសាស្ត្រNovember 25 2024
រស់ឆ្ងាយជំងឺផ្លូវចិ.ត្ត! ទម្លាប់ ៥យ៉ាងដើរតួនាទីសំខាន់មើលថែចិត្តអ្នករស់ក្នុងសុភមង្គល
#ចិត្តសាស្ត្រNovember 24 2024
៦ចំណុចនេះជួយកាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត កុំឱ្យអ្នកអា.យុខ្លី
#ចិត្តសាស្ត្រNovember 24 2024
គេមើលងាយ! អ្នកគិតបែប អេឡូន ម៉ាស បានជីវិតអ្នកមានក្តីសុខ ឈ្នះការមើលងាយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia