មានការស្រាវជ្រាវជាច្រើនបានបង្ហាញថា មនុស្សដែលរស់នៅលើកោះអូគីណាវ៉ាមានអាយុវែងជាងគេ ពួកគេតែងមានទម្លាប់ក្នុងការស់នៅបានល្អ។ ការរស់នៅរបស់ពួកគេបែបនេះ មានតាំងពីដូតារបស់ពួកគេរាប់រយៈឆ្នាំមកហើយ ពីជំនាន់មួយទៅជំនាន់មួយទៀត។ យើងអាចនិយាយថា ពួកគេជាមនុស្សរស់នៅផ្សារភ្ជាប់ខ្លួនជាមួយធម្មជាតិ ទើបធ្វើឱ្យពួកគេមានអាយុវែង។ ថ្ងៃនេះ Healthy Cambodia នឹងលើរបៀបការរស់នៅជនជាតិជប៉ុនលើកោះអូគីណាវ៉ា មានទម្លាប់អ្វីខ្លះក្នុងការរស់នៅ?
១. ហ្សែន៖ វាមានការទាក់ទងជាមួយមរតកដូតា ឬដំណពូជរបស់ពួកគេ។ មានការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលរស់នៅមានអាយុវែងមានកត្តាដំណពូជមួយ ជាការកំណត់ក្នុងការរស់នៅពួកគេផងដែរ។ វាដូចជាឪពុកម្តាយរបស់អ្នកមានចរិតលក្ខណៈបែបណា អ្នកជាកូននឹងបន្តហ្សែនមានអត្ថចរិតបែបនោះដែរ ដូចឪពុកអ្នកឆាប់ឆេវ ឆាវ អ្នកក៏៏ជាមនុស្សឆាប់ឆេវ ឆាវ(៥០% ទៅ ៧៥%)។ នៅកោះអូគីណាវ៉ាសម្បូរទៅដោយមនុស្សមានអាយុវែង។
២.របបអាហារមានមូលដ្ឋានលើរុក្ខជាតិ៖ មនុស្សចាស់អូគីណាវ៉ាបានបរិភោគរបបអាហារ ដែលមានមូលដ្ឋានលើរុក្ខជាតិស្ទើរតែពេញមួយជីវិតរបស់ពួកគេ ដូចជាអាហារបន្លែ ចៀនដំឡូងផ្អែម តៅហ៊ូរបស់ពួកគេមានសារធាតុចិញ្ចឹមខ្ពស់ និងមានកាឡូរីតិច។ អាហារពួកគេមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសមាសធាតុផ្សំដែលកាត់បន្ថយជាតិស្ករក្នុងឈាម។ មនុស្សដែលរស់នៅអូគីណាវ៉ាមានអាយុវែង ជាទម្លាប់ពួកគេចូលចិត្តបរិភោគបន្លែ និងផ្លែឈើធម្មជាតិ ចំពោះសាច់ជ្រូក និងសាច់ផ្សេងៗ មានបរិមាតិចតួច។
៣.ការថែសួនធម្មជាតិ៖ នៅកោះអូគីណាវ៉ាមនុស្សមានទម្លប់ក្នុងថែរក្សាសួនបន្លែ និងសួនច្បាររបស់ពួកគេខ្លាំងណាស់។ វាជាប្រជាភពនៃសកម្មភាពរាងកាយប្រចាំថ្ងៃ ជាលំហាត់ប្រាណដោយមានចលនាច្រើន និងជួយកាត់បន្ថយស្រ្តេស ដែលរស់នៅជុំវិញមានប្រភពធម្មជាតិបែតងយ៉ាងស្រស់ស្អាត់។ ការធ្វើសកម្មភាពប្រចាំថ្ងៃជាមួយការរស់នៅក្នុងធម្មជាតិបែតង នេះជាហេតុផលមួយ ដែលេធ្វើឱ្យពួកគេមានអាយុវែង។ តាមការស្រាវជ្រាវលោក Dan Buettner ជាអ្នកនិពន្ធសៀវភៅ Blue Zones បានសរសេរថា មនុស្សដែលមានអាយុវែង មិនមែនជាមនុស្សធ្វើលំហាត់ប្រាណខ្លាំងនោះទេ តែជាមនុស្សមានចលនាសកម្មបំផុតក្នុងការរស់នៅ។ ការពិត ចាស់ៗ នៅអូគីណាវ៉ាមានទម្លាប់ ក្រោកឡើងពីព្រឹក និងដើរយ៉ាងសកម្មក្នុងមួយថ្ងៃៗ ដើម្បីបង្កើតកម្លាំង និងរក្សាតុល្យភាពក្នុងរាងកាយ ដែលជួយការពារប្រឆាំងនឹងជំងឺផ្សេង?
ដូចជាប្រជាជននៅអូគីណាវ៉ាមានទម្លាប់ញ៉ាំសណ្តែក ពីព្រោះវាជួយការពារបេះដូង និងការពារពីជំងឺមហារីកសុដន់។ អាហារធ្វើពីសណ្តែកសៀងជួយធ្វើឱ្យមានអេកូឡូស៊ីពោះវៀនមានសុខភាពល្អ និងផ្តល់នូវសារធាតុចិញ្ចឹមកាន់តែប្រសើរ។ បន្លែនៅទីនោះភាគច្រើនមានគុណប្រយោជន៍ចំពោះសុខភាព។
៤.កាត់បន្ថយជំងឺមហារីក៖ មានក្រុមអ្នកស្រាវជ្រាវអំពីការស់នៅប្រជាជនជប៉ុននៅលើកោះអូគីណាវ៉ាបានបង្ហាញថា ការកាត់បន្ថយជំងឺមហារីកទាប មកពីការញ៉ាំការឡូរីតិច ហើយពួកគេទទួលទានបន្លែ និងផ្លែឈើច្រើន ចំណែកសាច់ត្រីក្នុងបរិភោគជាតិខ្លាញ់ល្អចំពោះសុខភាព ហើយពួកគេបានបរិភោគអាហារដែលមានជាតិសរសៃច្រើន និងធ្វើឱ្យរាងកាយពួកគេមានភាពសកម្មក្នុងការងារប្រចាំថ្ងៃ។ ចំណែកឆ្អឹងពួកគេ ក៏មានសុខភាពល្អផងដែរ។ តាមដង់ស៊ីតែ ឆ្អឹងសម្រាប់មនុស្សនៅវ័យកណ្តាលមានភាពល្អជាងជនជាតិអាមេរិក វាបណ្តាលមកពីការទទួលជាតិកាល់ស្យូមខ្ពស់នៅក្នុងរបបអាហារនៅកោះអូគីណាវ៉ា និងមានការទទួលក្នុងការប្រឈមនឹងវីតាមីនឌីកាន់តែច្រើនតាមរយៈពន្លឺព្រះអាទិត្យ និងកម្រិតខ្ពស់នៃសកម្មភាពរាងកាយ។
៥. មានអាកប្បកិរិយា៖ ប្រជាជននៅកោះអូគីណាវ៉ាតែងមានភាពរីករាយនាពេលបច្ចុប្បន្ននេះតែប៉ុណ្ណោះ មិនខ្វលពីអតីត និងអនាគតខ្លាំងពេកទេ។ ពួកគេបានប្រៀនកូនៗ នៅវ័យក្មេងឱ្យចេះថែរក្សាសុខភាព ពេលចាស់ទៅ ពួកគេគ្មានជំងឺ ឬមានសុខភាពល្អ។ គេបានសង្គេតឃើញថា ប្រជាជននៅទីនោះភាគច្រើន មិនសូវមានជំងឺស្រ្តេស គឺពួកគេបានរក្សាទស្សនវិជ្ជានៅលើជីវិតពួកគេបានយ៉ាងល្អ។ ការមានទស្សនៈវិជ្ជរបស់ពួកគេ វាជួយឱ្យពួកគេកាត់បន្ថយជំងឺវង្វេងស្មារតី។
៦. បន្តហាត់ប្រាណ៖ ការសិក្សារបស់ជនជាតិកូរ៉េដែលមានអាយុលើសពី ៦០ ឆ្នាំបានរកឃើញថាសុខភាពបេះដូងប្រសើរជាងមុននិងបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលជាមួយនឹងការធ្វើលំហាត់ប្រាណកាន់តែច្រើន។ ការស្រាវជ្រាវថ្មីបានបង្ហាញថាមនុស្សវ័យចំណាស់គួរតែបង្កើនកម្រិតនៃការធ្វើលំហាត់ប្រាណរបស់ពួកគេនៅពេលដែលពួកគេឈានដល់អាយុ ៦០ ឆ្នាំដើម្បីជួយកាត់បន្ថយហានិភ័យនៃការគាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។
ប្រជាជនអូគីណាវ៉ាតែងមានទម្លាប់ល្អក្នុងការរស់នៅ ទាំងរបបអាហារល្អ ការធ្វើលំហាត់ប្រាណ និងការភ្ជាប់ខ្លួនជាមួយធម្មជាតិយ៉ាងល្អ។ នេះជាកត្តាដែលធ្វើឱ្យពួកគេមានការរស់នៅមានអាយុវែង តែក៏មានស្រាជ្រាវមួយបាននិយាយថា ប្រជននៅអូគីណាវ៉ាទៅរស់នៅកន្លែងផ្សេង គេមិនអាចរស់នៅបានយូរដូចជាការរស់នៅលើកោះអូគីណាវ៉ាដែរ។ ដូចនេះយើងអាចកំណត់ថា កត្តាបរិស្ថាន ជាអ្នកកំណត់ក្នុងការស់នៅរបស់មនុស្ស៕ អត្ថបទដោយ៖ ទ្រ សុភាព