មនុស្សភាគច្រើនគិតថាមិនអីទេ! ពេលជួបបញ្ហាតិចតួច មានស្រ្តេស មានភាពតានតឹង និងពិបាកចិត្តខ្លះ ការពិតវាជាដំណាក់កាលមួយស៊ីផ្លូវចិត្តរបស់អ្នកឱ្យចុះខ្សោយដោយមិនដឹងខ្លួនទេ។ បើអ្នកមិនព្យាយាមសង្រ្គោះផ្លូវចិត្តឱ្យទាន់ពេលទេ មិនយូរទេអ្នកនឹងកើតជំងឺបាក់ទឹកចិត្ត។ ដើម្បីការពារទុកជាមុននោះ ចូរអ្នកប្រើគន្លឹះខាងក្រោមនេះ ដើម្បីឱ្យចិត្តអ្នករស់ក្នុងលំហូរចិត្ត ឱ្យចិត្តអ្នករស់នៅបញ្ហាផ្លូវចិត្ត។
តើ "លំហូរចិត្ត" មានអារម្មណ៍យ៉ាងណា? ការមានអារម្មណ៍លំហូរចិត្តជាពេលអ្នកស្មោះត្រង់នឹងខ្លួនឯងជាអារម្មណ៍រុញអ្នករស់ក្នុងវត្ថុបំណងមួយ។ ហើយអ្នកច្បាស់យល់អំពីគោលបំណងរបស់ខ្លួន រួចហើយអ្នកនឹងរស់នៅក្នុងការគិត និងអាកប្បកិរិយារបស់ខ្លួនជារៀងរាល់ថ្ងៃដោយគ្មានភាពតានតឹងទេ។ នេះជាគន្លឺះ "លំហូរចិត្ត” របស់អ្នក៖
១. ពេលអ្នកផ្តោតលើអ្វីដែលសំខាន់បំផុតសម្រាប់អ្នក ហើយផ្តល់កិត្តិយសឱ្យខ្លួនឯងជាមុន វាជាការពង្រឹកទំហំក្តីស្រឡាញ់ឱ្យអ្នករស់ក្នុងលំហូរចិត្ត។អ្នកត្រូវចាំថា ភាពជាអ្នកដឹកនាំជាការងារខាងក្នុងផ្លូវចិត្តរបស់អ្នកដែលគួរចាប់ផ្តើមដោយមានអារម្មណ៍ថា ខ្លួនជាបុគ្គលទីមួយចាប់ផ្តើមអ្វីៗ គ្រប់យ៉ាង នេះជាការគិតរស់ក្នុងលំហូរចិត្តហើយ។
២. ការ "រស់នៅក្នុងលំហូរចិត្ត" អាចនាំឱ្យប្រសើរឡើងនូវការអនុវត្តក្នុងការងាររបស់អ្នករីករាយយ៉ាងស៊ីជម្រៅ។ ហើយអ្នកស្រាវជ្រាវបានរកឃើញថា អត្ថន័យ លំហូរចិត្ត គឺថាវាអាចបង្កើនការអនុវត្តរបស់មនុស្សយើងឱ្យស្គាល់ពីខ្លួនឯងច្រើនជាងមុនគឺរស់ក្នុងគោលដៅដោយមានសមត្ថភាពជឿនលឿន។
៣. ជម្រុញការរៀនសូត្រ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ធ្វើឱ្យអ្នកមានសមត្ថភាពពិសេសហ៊ានប្រឈមនឹងបញ្ហាថ្មីៗ ហើយដោះស្រាយបានលឿន។ អ្នកប្រើលំហូរចិត្តជាអ្នកពង្រីកសមត្ថភាពដើម្បីមានទំនុកចិត្តលើខ្លួនឯងខ្ពស់។
៤. ការរស់នៅតាមខ្លួនឯងជាការរស់នៅតាមលំហូរចិត្តជម្រុញចិត្តរបស់អ្នកឱ្យមានភាពរីករាយ ចេះពេញចិត្តលើខ្លួនឯង ហើយសប្បាយចិត្តបង្កើតអ្វីថ្មីៗ ក្នុងការរស់នៅ។ ពេលអ្នកគិតឱ្យអស់ពីសមត្ថភាពហើយខំធ្វើថែមទៀត ខ្លួនអ្នកនឹងរីកធំជាងបញ្ហា។ សរុបឱ្យខ្លីគឺថា រស់ជាខ្លួនឯង មានសមត្ថភាព និងចេះច្នៃប្រតិដ្ឋ នេះជាការប្រើតាមលំហូរចិត្ត។
លំហូរចិត្ត និងភាពតានតឹងជាស្ថានភាពពីរខុសគ្នា។ អ្នកអាចជ្រើសរើសរបៀបដែលបង្ហាញដោយមានវត្តមាន និងក្នុងពេលបច្ចុប្បន្នដើម្បីអ្នករស់នៅឆ្ងាយពីអារម្មណ៍តានតឹង។ ជីវិតនិងអារម្មណ៍របស់អ្នកសុទ្ធតែជាជម្រើសដើម្បីធ្វើការសម្រេចក្នុងការផ្លាស់ប្តូរ។ អ្នកអាចគិតនិងធ្វើតាមគន្លឹះខាងលើដើម្បីថែផ្លូវចិត្តរបស់អ្នករស់នៅមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទដោយ៖ ទ្រ សុភាព