បរវកញ្ញាម្នាក់នេះ ត្រូវបានគេហៅគាត់ថាជាតុក្តាមានជីវិត(Black barbie) ដោយសារតែសម្រស់របស់គាត់ដូចបងប្អូនឃើញជាក់ស្ដែងមើលហើយនឹកឃើញដល់កុត្តាជ័រដែលធ្លាប់លេងពីក្មេងៗតែម្ដង។
នាងមានឈ្មោះថា Vanessa Alexandra Mendoza Bustos ភាគច្រើនគេហៅឈ្មោះនាងថា Vanessa Mendoza ជាបរវញ្ញាចក្រវាលឬ Miss Univers Colombia 2002. គាត់កើតនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៨១ កើតនៅទីក្រុងតូចមួយ នឹងចេញពីគ្រួសារក្រីក្រ ដែលមានបងប្អូនសរុប៦នាក់ ហើយឳពុករបស់នាងបានស្លាប់ចោលនាងតាំងពីក្មេង។
ទោះបីជាជីវភាពគ្រួសារលំបាកតែដោយសារចិត្តស្រឡាញ់ នាងក៏ជម្នះឈានជើងចូលវិស័យបរវកញ្ញា នៅឆ្នាំ២០០១ នាងបានចូលប្រកួតក្នុងកម្មវិធីបរវកញ្ញា ឈូកូ ដែលនៅសម័យនោះ នៅប្រទេសរបស់នាង នៅមានការរើសអើងពូជសាសន៍នៅឡើយ ប៉ុន្តែដោយការតស៊ូ សម្រស់ សមត្ថភាពរបស់នាងទីបំផុតនាងក៏បានក្លាយជាបរវកញ្ញាស្បែកខ្មៅដំបូងគេនៅColombia ដែលបានជាប់ចំណាប់ថ្នាក់លំដាប់រងទី១ ហើយចាប់ពីពេលនោះមក ពាក្យចរចាមអារ៉ាមរើសអើងពូជសាស្ត្រក៏ចាប់ផ្ដើមលុបបំបាត់ មិនតែប៉ុន្តែនាងថែមទាំងទទួលបានការគាំទ្រជាច្រើន ដែលបានផ្តល់រហស្សនាមឱ្យនាងថា "Black Barbie។
Vanessa ក៏ជាបេក្ខនារីមួយរូបដែលប្លែកពីគេ ដោយសារតែគាត់ចូលរួមប្រកួតសម្រស់ ដោយមិនបានឆ្លងកាត់ការវះកាត់កែសម្ជស្ស ហើយនៅឆ្នាំ២០០២ គាត់ក៏បានទទួលដំណែងបន្តពីម្ចាស់ម្កុដ ក្លាយជា Miss Universe Colombia 2002 តែម្ដង។
សាច់រឿងជីវិតរបស់នាង ពិតជាល្អខ្លាំងមែនទែន ជាពិសេសសម្រាប់អ្នកដែលគាត់មិនពេញចិត្តនឹងរូបសម្រស់ សម្បុរស្បែកខ្លួនឯង គិតថាខ្លួនឯងខ្មៅ មិនស្អាត ពាក្យអ្វីក៏មិនសម ទាំងដែលតាមពិតលើរូបរាងកាយរបស់មនុស្សម្នាក់ៗ សុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន គ្រាន់តែយើងច្រើនមើលរំលងភាពលេចធ្លោរបស់ខ្លួនឯង។
មានមនុស្សមួយចំនួន ស្បែករបស់ពួកគាត់ខ្មៅមែន ប៉ុន្តែស្បែករបស់គាត់ស្អាតថ្លា មើលទៅមានសំណើម ទន់រលោង ហើយបែបHealthy Skin ទៀត ហេតុនេះបើសួរថាចង់បានស្បែកសខុសអត់? មិនខុសទេ តែអ្នកទាំងអស់គ្នាត្រូវប្រាកដថារើសយកវិធីដែលត្រឹមត្រូវ មានសុវត្ថិភាពសម្រាប់ខ្លួនឯង ក្រៅពីចង់បានស្បែកស ស្បែកស្អាត ត្រូវគិតផលសុខភាព និងហានិភ័យនៅថ្ងៃមុខផងដែរ៕
អត្ថបទដោយ៖ Senghong-សេងហុង