អាហារ
អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.7 K views

មនុស្សមិនតិចទេដែលកំពុងជួបនូវការលំបាកក្នុងការគេង គេងមិនលក់ គេងមិនស្កប់ ខំប្រឹងគេងយ៉ាងណាក៏នៅតែមិនលក់ដែរ។ បញ្ហាលំបាកក្នុងការគេងតែងតែកើតមានចំពោះអ្នកដែលមានបញ្ហាដោះស្រាយមិនចេញ គិតរឿងអវិជ្ជមាន កិច្ចការសាលាច្រើន មមាញឹកនឹងការងារ បញ្ហារកស៊ី។ បើយើងកំពុងតែមានបញ្ហាទាំងអស់នេះហើយ អ្នកអាចមកសាកល្បងអំពីអាហារ ៤នេះ៖

១.ត្រី៖ យោងតាមរយៈគេហទំព័រ Everydayhealth បានបញ្ជាក់ថា ត្រីសម្បូរទៅដោយវីតាមីនB6 ជុំរុញដល់ការផលិតមេឡាតូនីន ដែលជាអរម៉ូនជំនួយការគេងដែលបង្កឡើងដោយភាពងងឹត។ ព្រោះត្រីមានជាតិអាមីណូអាស៊ីត L-ornithine ជួយកាត់បន្ថយភាពតានតឹងផ្នែកអារម្មណ៍ឱ្យអ្នកគេងលក់ស្រួល។

២.សណ្តែកសៀង៖ មានផ្ទុកសារធាតុម៉ាញ៉េស្យូមក្នុងបរិមាណខ្ពស់ ដែលអាចជុំរុញដល់ការគេងលក់ស្រួល បន្ទាប់ការនឿយហត់អស់កម្លាំងពេញមួយថ្ងៃ។ ហើយវាជួយកាត់បន្ថយជាតិស្ករក្នុងឈាមថែមទៀត។

៣.គ្រាប់អាល់ម៉ុន៖ យោងតាម Healthline បានចុះផ្សាយថា វាមានសារធាតុម៉ាញ៉េស្យូម ដែលជំរុញទាំងការគេង និងការសម្រាករបស់សាច់ដុំ។ អ្នកអាចសាកល្បងប្តូរអាហារសម្រន់ដោយយកគ្រាប់អាលម៉ុនលាយជាមួយទឹកដោះគោ និងទឹកឃ្មុំសម្រាប់អាហារសម្រន់មុនពេលចូលគេង។

៤. ទឹកឃ្មុំលាយទឹកក្ដៅឧណ្ឌៗ៖ យោងតាមគេហទំព័រ Webmdបានចុះផ្សាយថា ការផឹកទឹកឃ្មុំវាជួយផ្តល់ថាមពលដល់រាងកាយច្រើនជាងទឹកដោះគោជិត៥ដង។ នៅពេលក្រោកពីគេងទទួលទាន១កែវ ជួយបង្កើនថាមពលដល់សរីរាង្គខាងក្នុងដំណើរការបានល្អ។ ទឹកឃ្មុំជួយដល់រាងកាយក្នុងការកម្ចាត់ចោលនូវកាកសំណល់ ជួយឱ្យអារម្មណ៍ស្រស់ស្រាយ សម្អាតក្រពះ ថែមទាំងជួយឱ្យរាងកាយបង្កើតកោសិកាឈាមថ្មីៗ ប្រឆាំងបាក់តេរី និងជម្រុញការបង្កើតឡើងវិញនូវខូឡាជែន ធ្វើឱ្យអ្នកគេងបានលក់ស្រួល។ អត្ថបទដោយ៖ ជុំ សុដាឡែន

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia