ជំងឺ
អនាម័យមិនល្អស្រ្តីងាយធ្លាក់សបំផុត ៥វិធីនេះជួយការពារអ្នកពីជំងឺធ្លាក់សប្រសិទ្ធភាពបំផុត
Mourn Kunthea
August 25 2022
953 views

ជាទូទៅការធ្លាក់ស (Vaginal discharge) គឺជាសារធាតុរាវដែលផលិតដោយក្រពេញនៅខាងក្នុងទ្វារមាស និងមាត់ស្បូន ដែលយកកោសិកាងាប់ និងបាក់តេរីចេញ ជួយរក្សាទ្វារមាសឱ្យស្អាត និងជួយការពារការឆ្លងមេរោគនៅក្នុងប្រព័ន្ធបន្តពូជរបស់ស្ត្រី។

យោងតាមការបញ្ចាក់ពីគេហទំព័រ បានឱ្យដឹងថា verywellhealth ការបញ្ចេញទឹករំអិលចេញពីទ្វារមាសជាប្រចាំថ្ងៃ គឺជារឿងធម្មតាចំពោះស្ត្រី តែអាចការប្រែប្រួល ដូចជាក្លិន ពណ៌ (ដែលអាចមានចាប់ពីពណ៌ថ្លាទៅពណ៌សខាប់) និងបរិមាណ អាស្រ័យលើពេលវេលាក្នុងវដ្តរដូវ នៅពេលបញ្ចេញអូវុល បំបៅកូនដោយទឹកដោះម្តាយ ការរួមភេទ ឬអំឡុងពេលមានផ្ទៃពោះ។ ក្នុងករណីមានការធ្លាក់សមានពណ៌ ក្លិន ហាក់បីដូចជាខុសពីធម្មតា រួមជាមួយនឹងបញ្ហារមាស់ ឬក្រហាយទ្វារមាសដែរនោះ អាចបណ្តាលឱ្យស្រ្តីប្រឈមនឹងការឆ្លងមេរោគ នឹងជួបបញ្ហាជំងឺពាក់ព័ន្ធប្រព័ន្ធបន្តពូជផ្សេងៗដូចជា៖ ជំងឺផ្សិត ឆ្លងបាត់តេរីអាក្រក់BV ជំងឺប្រមេះទឹកបាយ រលាកអាងត្រគាក និងជំងឺមួយចំនួនទៀត ដែលធ្វើឱ្យស្រ្តីអាការក្តៅក្នុងខ្លួន ស្រកគីឡូ ស្លេកស្លាំង គ្មានកម្លាំងជាដើម។

ដូច្នេះ ដើម្បីបង្ការកុំឱ្យកើតជំងឺធ្លាក់ស ស្រ្តីគ្រប់រូបរាប់ចាប់ពីពេញវ័យឬចាប់ផ្តើមមានវដ្តរដូវស្រ្តីត្រូវតែចេះអនាម័យខ្លួនប្រាណឱ្យស្អាតល្អ និងអនុវត្តទៅតាមការណែនាំ៥ចំណុចខាងក្រោម៖

១.  រក្សា​ទ្វារមាស​ឱ្យ​ស្អាត៖ ​ដោយ​លាង​សម្អាត​ជាមួយ​នឹងប្រភេទសាប៊ូដែលគ្មានជាតិកាត់ ឬកម្រិត​ស្រាល និងលាងជាមួយ​ទឹក​ក្តៅឧណ្ហៗពីខាងក្រៅជាប្រចាំ​។

២. មិនត្រូវប្រើសាប៊ូដែលមានក្លិនក្រអូប៖ ចៀសវាងកុំប្រើប្រាស់ផលិតផលបំបាត់ក្លិនដូចជាសាប៊ូ ​ទឹកអប់ ម្សៅ ឡេ និង​សាប៊ូ​ពពុះនៅតំបន់ទ្វាមានឱ្យសោះ។ មួយវិញទៀតហាមដាច់ខាតកុំគេងត្រាំទឹកពពុះសាប៊ូ ព្រោះវាប៉ះពាល់ណាស់ទៅដល់ទ្វាមាសស្រ្តី។

៣. រាល់ពេលចូលបន្ទប់ទឹកត្រូវ​លាងទ្វាមាស៖ លាងសម្អាតនិងជូតទ្វាមាសពីមុខទៅក្រោយ ដើម្បីការពារបាក់តេរីមិនកុំឱ្យឆ្លង។

៤. ជៀសវាង​កុំស្លៀកខោទ្រនាប់តឹង៖ នៅពេលអ្នកស្លៀកខោទ្រនាប់ដែលមានសភាពរឹបខ្លាំង ហើយរយៈពេលយូរគឺធ្វើឱ្យគ្មានខ្យល់អាការចេញចូល និងងាយធ្វើឱ្យមានមេរោគផ្សិតក៏ដូចជាបាត់តេរីឆ្លងចូលទៅក្នុងទ្វាមាស។

៥. ហាមស្លៀកខោទ្រនាប់១លើសពី១២ម៉ោង៖ ខោទ្រនាប់ដែលអ្នកស្លៀកគឺគេណែនាំឱ្យស្លៀកត្រឹមរយៈពេល៨ទៅ១២ម៉ោងត្រូវតែប្តូរចេញ ពីព្រោះបើអ្នកស្លៀកលើសពីម៉ោងនេះវាអាចបង្កឱ្យមានការរលាកទ្វាមាស បាត់តេរី និងផ្សិតដែលទុំជាប់ជាមួយខោវានឹងឆ្លងចូលទៅក្នុងទ្វាមាសមិនខាន។

គូសបញ្ជាក់ផងដែរថា ជំនឿមួយដែលខមែរយើងតែងនិយាយថាជំងឺធ្លាក់សគឺកើតទៅតាមពូជឬជាជំងឺតំណរពូជ ទាល់តែអ្នកមានខ្សែស្រឡាយធ្លាប់កើតទើបអាចកើតបាន។ ប៉ុន្តែជាក់ស្តែងវាមិនដូចអ្វីដែលគិតនោះទេ ជំងឺធ្លាក់សនេះអាចកើតទៅលើមនុស្សស្រីគ្រប់រូបចាប់ពីពេលពេញវ័យឡើងទៅ ប្រសិនជាស្រ្តីមិនបានអនាម័យតំបន់ទ្វាមាសឱ្យល្អទេនោះ មិនយូរមិនឆាប់អ្នកនឹងប្រឈមមុខជាមួយជំងឺធ្លាក់សនេះមិនខាន៕

Vaginal discharge - what's normal and what's not?

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទទាក់ទង

#ជំងឺ

ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
Pheakdey Pao
October 17 2024
64 views

#ជំងឺ

មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ
Pheakdey Pao
October 16 2024
33 views

#ជំងឺ

កុំបារម្ភ! បុរសៗដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ បច្ចុប្បន្ននេះ គ្រូពេទ្យឯកទេសមានវិធីសាស្ត្រជួយដោះស្រាយបាន
Pheakdey Pao
October 16 2024
55 views

#ជំងឺ

បុរសត្រូវតែសង្កេត! ទាំងនេះ ជារោគសញ្ញានៃជំងឺប្រពេញប្រូស្តាតរីកធំ ទុកយូរអាចប៉ះពាល់ដល់ប្លោកនោម និងតម្រងនោម
Pheakdey Pao
October 11 2024
133 views

#ជំងឺ

ទម្លាប់ទាំង ៣នេះ ជួយអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
Tror Sopheap
October 6 2024
159 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
355 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

កុំអន់ចិត្តរួមភេ.ទខ្សោយ! ៣ក្បាច់ឱ្យអ្នករួមភេ.ទបានយូរ ហើយស៊ីអារម្មណ៍ដៃគូឱ្យកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 20 2024
13.8 K views

#អាហារ

ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
Tror Sopheap
October 18 2024
1.6 K views

#អាហារ

មុនរួមភេ.ទ អ្នកគួរញ៉ាំអាហារ ៣មុខនេះ ជួយដាស់អារម្មណ៍ផ្លូវភេ.ទ រួមភេ.ទបានយូរ
Tror Sopheap
October 22 2024
1.3 K views

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
1 K views

#ចិត្តសាស្ត្រ

ពិបាកគេង! ៧វិធីសាស្រ្តងាយៗ ឱ្យអារម្មណ៍អ្នកស្រស់ស្រាយឆាប់គេងលក់ស្រួល
Tror Sopheap
October 18 2024
486 views

#ចិត្តសាស្ត្រ

លោក Jack Ma ផ្តាំយុវជនថា មិនចង់ឱ្យជីវិតចុងក្រោយសូន្យឈឹង ត្រូវរឿងទាំងនេះសិន
Tror Sopheap
October 24 2024
401 views
អត្ថបទថ្មីៗ
#អាហារOctober 27 2024
វេជ្ជបណ្ឌិតថា៖ ញ៉ាំគ្រាប់ធញ្ញជាតិជួយកាត់បន្ថយជំងឺមហារីក និងជំងឺបេះដូង
#សម្រស់October 25 2024
អ្នកជំនាញថា ៣ទម្លាប់ជួយអ្នករស់នៅអាយុវែង និងសម្រស់ស្អាតជាងវ័យ
#ព័ត៌មានOctober 25 2024
ចូលរួមរំលែកទុក្ខ! ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជាបានទទួលមរណៈភាពហើយ
#អត្ថបទ PROctober 24 2024
ចូលរួម អបអរសាទរ ដល់មន្ទីរព្យាបាលធ្មេញសន្តិភាព បានឯកភាពចុះអនុស្សរណៈយោគយល់គ្នាជាមួយរោងកុនលេជេន
#ចិត្តសាស្ត្រOctober 24 2024
លោក Jack Ma ផ្តាំយុវជនថា មិនចង់ឱ្យជីវិតចុងក្រោយសូន្យឈឹង ត្រូវរឿងទាំងនេះសិន
#កីឡាOctober 24 2024
៣ជំងឺនេះនៅក្នុងខ្លួនមនុស្សតែមួយ អាយុខ្លីលឿន! ធ្វើលំហាត់ប្រាណរលាយជំងឺនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia