ចិត្តសាស្ត្រ
លោក Jack Ma ផ្តាំយុវជនថា មិនចង់ឱ្យជីវិតចុងក្រោយសូន្យឈឹង ត្រូវរឿងទាំងនេះសិន
Tror Sopheap
October 24 2024
1 K views

គ្មានអ្នកណាចង់ឱ្យជីវិតរបស់ខ្លួនធ្លាក់ក្រោមសូន្យនោះទេ អ្នកអាចអាចរកស៊ីខាត បែកបាក់គ្រួសារ កូនគិតតែពីដើរលេង និងជំពាក់លុយគេ... នេះហៅថា បញ្ហាជាន់លើបញ្ហាខ្លាំងហើយ រហូតធ្វើអ្នកដេកស្រកទឹកភ្នែក។ រាល់បញ្ហាអាចដោះស្រាយបានដោយសារតែគំនិតនេះឯង កុំមើលងាយគំនិត ទើបជីវិតស្រស់បំព្រង។ លោក Jack Ma ជាសហគ្រិនឆ្នើមរបស់ចិន មុននឹងជោញជ័យលោកបានឆ្លងកាត់បញ្ហាយ៉ាងសុសសាច់។ លោកមានគំនិតល្អៗ ផ្តាំឱ្យជីវិតយុវជនរុងរឿង ត្រូវធ្វើរឿងទាំងអស់នេះ៖

ជីវិតយើងថ្ងៃនេះលំបាក ហើយថ្ងៃស្អែកវាកាន់តែលំបាកថែមទៀត។ នេះជាសម្តីមហាសេដ្ឋីលោក Jack Ma ចង់ដាស់តឿនឱ្យយុវជនគិតថា ចង់ឱ្យជីវិតមានអនាគតល្អប្រសើរឡើង ត្រូវចេះស៊ូ សំលៀងគំនិត និងមានបេះដូងក្លាហានប្រយុទ្ធនឹងការលំបាកនេះ ទាន់ខ្លួននៅវ័យក្មេង។ ហើយលោក Ma គាត់អូសតម្រុយជាគំនិតមួយថា អ្នកជោគជ័យទាំងអស់ សុទ្ធតែជាមនុស្សមានគំនិតវិជ្ជមានចំពោះអនាគត។ លោកចង់មានន័យថា ធ្វើជាយុវជន កុំកម្លាំងបាយដោះស្រាយបញ្ហា ត្រូវប្រើគំនិត និងចេះអត់ធ្មត់ឱ្យច្រើន ទើបបញ្ហាតូច នាំឱ្យអស់បញ្ហាជាដើម។

ហើយលោក Jack Ma គាត់ផ្តាំបានបន្ថែមថា គ្មានអ្នកណាដឹងថា ជីវិតយើងមួយនេះ អាចធ្វើអ្វីបានខ្លះទេ? សំខាន់ណាស់ អ្នកមិនត្រូវចុះចាញ់ចំពោះឧបសគ្គទេ។ អ្នកត្រូវដឹងថា ឱកាសអស្ចារ្យក្នុងជីវិតនេះ មិនអាចពន្យល់បកស្រាយឱ្យបានលម្អិតនោះទេ។ បើអ្នកអាចពន្យល់ពីឱកាសនេះឱ្យច្បាស់លាស់់ វាមិនមែនជារឿងអស្ចារ្យទៀតទេ។” បើយើងធ្វើរឿងច្បាស់បំផុត រួចចាំធ្វើរឿងហ្នឹងនោះ អនាគតក៏កន្លងផុតដូចគ្នា ហើយវាមិនមែនជារឿងគួរឱ្យរំភើបទេ។ ហៅថា រឿងហួសសម័យរូចទៅហើយ ដូចជារឿងក្រុមហ៊ុន Nokia ផលិតទូស័ព្ទចុចបេតុងដដែលៗ រហូតក្រុមហ៊ុន ​Apple ព្យាយាមផលិតទូស័ព្ទដៃ Iphone ជាសម័យថ្មី លក់ដាច់ជុំវិញពិភពលោក។

ព្រោះថា យុវជនមិនអាចធ្វើដដែលៗ រួចគិតថា អនាគតល្អភ្លឹស្វាងនោះទេ ត្រូវព្យាយាមស្វែងរកគំនិតថ្មីៗ និងសាកល្បងរឿងឱ្យច្រើនក្នុងសង្គម ដើម្បីយកបទពិសោធន៍។ ព្រោះនៅជាយុវជន របស់មានតម្លៃបំផុត ជាបទពិសោធន៍នេះជាដើមទុងទៅថ្ងៃអនាគតផងដែរ។

អ្នកអាចសួរថា គំនិតថ្មីៗ រកបានដោយរបៀបណា? តាមលោក Jack Ma បានឱ្យតម្រុយមើលបញ្ហាជាឱកាសសម្រាប់អនាគតយុវជននោះ គាត់បាននិយាយថា ឱកាសតែងតែនៅជាមួយមនុស្សចូលចិត្តនិយាយពីបញ្ហានេះឯង។​ ហើយមានគេសួរលោក Ma ថា តើអ្នកធ្វើយ៉ាងមិចបានក្លាយជាអ្នករកស៊ីពូកែតាមអ៊ីនធឺណេតនៅប្រទេសចិន? លោក Ma បានឆ្លើយបតថា ខ្ញុំមានបីជម្រើស ទីមួយ ខ្ញុំជាមនុស្សមានគំនិតគិតវិជ្ជមានច្រើន ទីពីរខ្ញុំធ្វើការងារជាមួយយុវជន និងទីបី ត្រូវវិនិយោគទៅលើយុវជនឱ្យច្រើន។ ជាចុងក្រោយគាត់បញ្ជាក់បន្ថែមថា យុវជនត្រូវព្យាយាមធ្វើការងារឱ្យខ្លាំង ព្រោះថា ពេលអ្នកធ្វើការងារដើម្បីអ្នកទៃ ហើយវានឹងធ្វើឱ្យអ្នកមានក្តីសុខ៕

 អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
221 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
304 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
960 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
633 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
335 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
782 views
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia