ជំងឺ
បុរសត្រូវតែសង្កេត! ទាំងនេះ ជារោគសញ្ញានៃជំងឺប្រពេញប្រូស្តាតរីកធំ ទុកយូរអាចប៉ះពាល់ដល់ប្លោកនោម និងតម្រងនោម
Pheakdey Pao
October 11 2024
147 views

ជំងឺក្រពេញប្រូស្តាតរីកធំ  BPH (Benign Prostate Hyperplasia) គឺជាជំងឺមួយដែលក្រពេញប្រូស្តាតមានទីតាំងស្ថិតនៅខាងក្រោមប្លោកនោមជុំវិញបង្ហួរនោម ចាប់ផ្តើមមានទំហំរីកធំខុសពីធម្មតា ធ្វើឱ្យបង្ហូរនោមរួមតូច ប៉ះពាល់ដល់លំហូរទឹកនោម និង ប្រសិនណាបន្តទុកយូរទៅអាចនឹងធ្វើឱ្យមានបញ្ហាស្ទះផ្លូវទឹកនោមតែម្តង។

តួយ៉ាងនោះ បើផ្អែកទៅតាមការលើកឡើងរបស់វេជ្ជបណ្ឌិត Danaiphand Akarasakul ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកនោម ប្រចាំការនៅមន្ទីរពេទ្យ Vimut នៅប្រទេសថៃបានពន្យល់ឱ្យដឹងថា បញ្ហាក្រពេញប្រូស្តាតរីកធំ​ អាចនឹងកើតមានឡើងដោយសារតែការវិវត្តទៅភាពចាស់របស់មនុស្សប្រុស ដោយជាទូទៅបញ្ហានេះត្រូវបានគេសង្កេតឃើញថា កើតមានទៅលើបុរសដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ ករណីខ្លះទៀតកើតមានដោយសារតំណពូជ មួយចំនួនទៀតអាចកើតមានលើអ្នកជំងឺទឹនោមផ្អែម ជំងឺបេះដូង និងអ្នកលើសទម្ងន់ខ្លាំង ក៏អាចប្រឈមដូចគ្នា។

ចំពោះរោគសញ្ញានៃជំងឺប្រពេញប្រូស្តាតរីកធំ អ្នកជំនាញបែងចែកវាចេញជា២ធំរួមមាន៖

១. រោគសញ្ញាទូទៅនៃ BPH

- តម្រូវការ​នោម​ញឹកញាប់ ជាពិសេសនោមញឹកនៅពេលយប់។

- លំហូរទឹកនោមខ្សោយ នោមតិច ឬហៅថា នោមទាស់

- ទាល់តែប្រឹងនោមទើបមានទឹកនោមហូរចេញមកក្រៅ

- អសមត្ថភាពក្នុងការនោមស្រួចស្រាវ

- ចង់នោមតែពិបាកនោម នោមមកតិច​ ឬតក់ៗ មិនអស់ទឹកនោម។

២. រោគសញ្ញាព្រមានពីបញ្ហសុខភាព៖

- ឆ្លងមេរោគផ្លូវទឹកនោម

- ឈឺនោមតែនោមមិនចេញ

‑ ពេលខ្លះនោមចេញមកមានលាយឈាមក្នុងទឹកនោម។

បញ្ហាក្រពេញប្រូស្តាតរីកធំនេះ ក្នុងលក្ខខណ្ឌអ្នកជំងឺបន្តទុកមិនព្រមទទួលយកការព្យាបាលឱ្យបានត្រឹមត្រូវពួកគាត់អាចនឹងងាយប្រឈមមុខជាមួយបញ្ហាកាន់តែគ្រោះថ្នាក់ដល់សុខភាព និងរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃដូចជា៖ ពិបាកនោមកាន់តែខ្លាំងទៅៗ, ឆ្លងមេរោគលើផ្លូវទឹកនោម (UTIs), គ្រួសក្នុងប្លោកនោម, ខូចប្លោកនោម និងអាចខូចតម្រងនោម ដោយសារទឹកនោមដែលស្តុកក្នុងប្លោកនោម អាចនឹង​អនុញ្ញាត​ឱ្យ​ការ​ឆ្លង​មេរោគ​ប្លោកនោម​ឈាន​ដល់​តម្រងនោម​។

កត្តានេះដែរវេជ្ជបណ្ឌិត Danaiphand Akarasakul ណែនាំឱ្យបុរសៗគ្រប់រូបគួរតែយកចិត្តទុកដាក់ទៅលើស្ថានភាពសុខភាពរបស់ខ្លួន ជាពិសេសអ្នកដែលធ្លាប់មានប្រវត្តិគ្រួសារកើតបញ្ហាក្រពេញប្រូស្តាតរីកធំ អ្នកជំងឺនោមផ្អែម អ្នកជំងឺបេះដូង និងអ្នកដែលមានបញ្ហាធាត់ខ្លាំងគួរតែទៅពិនិត្យតាមដានសុខភាពឱ្យបានត្រឹមត្រូវ ក្រុមវេជ្ជបណ្ឌិតឯកទេសនឹងណែនាំនូវគន្លឹះល្អៗ ដើម្បីថែរក្សាសុខភាពឱ្យចៀសឆ្ងាយពីជំងឺក្រពេញប្រូស្តាតរីកធំ។ បន្ថែមជាមួយគ្នានេះ សម្រាប់អ្នកដែលមានរោគសញ្ញាគួរឱ្យសង្ស័យណាមួយជាពិសេសមានបញ្ហាពិបាកនោម គួរតែប្រញាប់ទៅមន្ទីរពេទ្យប្រឹក្សាជាមួយក្រុមគ្រូពេទ្យ ឬធ្វើរោគវិច្ឆ័យស្វែងរកមូលហេតុព្យាបាលឱ្យបានទាន់ពេលវេលា បង្ការកុំឱ្យបញ្ហារាលដាលកាន់តែធំនាំឱ្យពិបាកព្យាបាលទៅថ្ងៃក្រោយ៕

462645699 924205869727408 3028300814247058843 N

មានគោលបំណងចង់ទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅប្រទេសថៃ ប៉ុន្តែចង់ប្រឹក្សាជាមួយនឹងអ្នកជំនាញឱ្យបានច្បាស់លាស់ជាមុនសិន អាចទំនាក់ទំនងណាត់ប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតឯកទេសជនជាតិថៃពីចម្ងាយបានតាមរយៈទីស្នាក់ការមន្ទីរពេទ្យ វិមុត ដែលមានទីតាំងនៅ TK ទួលគោល រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមអាចសួរនាំបានរយៈផេក Vimut Hospital-Cambodia ឬទំនាក់ទំនងតាមលេខទូរស័ព្ទ +66 9 8439 3866/ 016 427 789៕ 

 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទថ្មីៗ
#ជំងឺFebruary 4 2026
តិចហូបលែងឆ្ងាញ់! នេះជារោគសញ្ញា និងមូលហេតុជំងឺច្រាលអាស៊ីតក្រពះធ្ងន់
#ចិត្តសាស្ត្រFebruary 4 2026
គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
#អាហារFebruary 1 2026
ចង់ពង្រឹងសុខភាព រស់នៅឆ្ងាយពីជំងឺ នេះជាអាថ៌កំបាំងទាំង៤ ពីជប៉ុន
#ចិត្តសាស្ត្រJanuary 30 2026
ចង់ឱ្យសមត្ថភាពរីកចម្រើន និងសម្រេចគោលដៅជីវិត អ្នកត្រូវប្រើច្បាប់ ១នេះ
#ចិត្តសាស្ត្រJanuary 30 2026
គំនិតមាសទាំង១០ ពីព្រះពុទ្ធជួយខួរក្បាលកុំឱ្យគិតច្រើន មិនព្រួយចិត្ត មានចិត្តរីករាយ
#អត្ថបទ PRJanuary 30 2026
ដំណឹងល្អ! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ចុះអនុស្សរណៈយោគយល់គ្នាទទួលយក វ៉ាក់សាំងការពារមេរោគ HPV នាំចូលដោយក្រុមហ៊ុន Mitosis Bioscience មានបញ្ជិកា និងផលិតនៅអាមេរិក សម្រាប់អតិថិជន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia