ជំងឺ
អស់បារម្ភ! វេជ្ជ. គួច ម៉េលី ប្រាប់វិធីព្យាបាលក្រួសក្នុងថង់ទឹកប្រមាត់ ដែលងាយស្រួល និងសុវត្ថិភាពខ្ពស់
Pheakdey Pao
November 23 2022
428 views

ក្រួសក្នុងថង់ទឹកប្រមាត់ គឺជាកំណករឹងនៃកាកសំណល់សល់ពីសារធាតុរាវរំលាយអាហារដែលអាចបង្កើតនៅក្នុងថង់ទឹកប្រមាត់។ ក្រួសក្នុងថង់ទឹកប្រមាត់ មានទំហំចាប់ពីតូចដូចគ្រាប់ខ្សាច់រហូតដល់ធំដូចបាល់វាយកូនហ្គោល ដោយមានអ្នកជំងឺខ្លះកើតមានក្រួសតែមួយក្នុងថង់ទឹកប្រមាត់ប៉ុន្តែទំហំធំ ចំណែកខ្លះទៀតកើតក្រួសតូចៗមែន ប៉ុន្តែមានច្រើននៅក្នុងថង់ទឹកប្រមាត់។ (នេះបើតាមប្រភព mayoclinic)

តាមប្រសាសន៍របស់វេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់បានលើកឡើងឱ្យដឹងថា អាការៈឈឺចុកខ្លាំងនៅក្នុងទ្រូងធ្លាយទៅដល់ឆ្អឹងខ្នងខាងក្រោយ​ រាគ​ ក្អួត អស់កម្លាំង ក្ដៅខ្លួន លាមកមានពណ៌សភ្លឺ ទឹកនោមមានពណ៌ក្រម៉ៅ​ ព្រឺរងា កើតមានរយៈពេល៥ម៉ោងមិនបាត់ទៅវិញទេគេអាចសន្និដ្ឋានបានថា ​ជាអាចមកពីបញ្ហាប្រមាត់។ ក្នុងករណីនេះ លេចចេញជាអាការតម្រូវឱ្យបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបន្ទាន់ ដើម្បីឱ្យគ្រូពេទ្យពិនិត្យនឹងរោគវិធីព្យាបាលបានទាន់ពេលវេលា។

ចំពោះស្ថានភាពអ្នកជំងឺដែលមានអាការខាងលើ នៅពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យជំនាញ នឹងពិនិត្យមើលឱ្យជាក់ច្បាស់ជាមុនសិនថា​ តើស្ថានភាពប្រមាត់របស់អ្នកជំងឺស្ថិតក្នុងដំណាក់កាលណា ប្រសិនបើដល់ដំណាក់កាលទុកលែងបាន គឺគេនឹងកាត់យកថត់ប្រមាត់ចេញហើយ។

ក្នុងដំណើរការនៃការវះកាត់យកថង់ប្រមាត់ចេញនាសម័យបច្ចុប្បន្ននេះ គឺងាយស្រួល និងសុវត្ថិភាពជាងជំនាន់មុនឆ្ងាយណាស់ ដោយបច្ចេកទេសវះកាត់ គ្រាន់តែវះប្រហោងតូចមួយ ដើម្បីសូកទុយូចូលទៅតំបន់ថត់ប្រមាត់ និងធ្វើការវះកាត់ទាញយកថង់ទឹកប្រមាត់ចេញ។

វេជ្ជបណ្ឌិត គួច ម៉េងលី បញ្ជាក់ឱ្យដឹងទៀតដែរថា ក្នុងលក្ខខណ្ឌយកថត់ទឹកប្រមាត់ចេញ សរីរាង្គកាយរបស់យើងនៅតែអាចដំណើរការធម្មតាដដែល គ្រាន់តែអ្នកដែលរស់នៅគ្មានប្រមាត់ ច្រើនជួបបញ្ហារាគញឹកញាប់ ឬក្តៀន និងឧស្សាហ៍ហើមពោះផោម។ កត្តានេះហើយ ទើបបានជាអ្នកជំនាញណែនាំឱ្យព្យាយាមញុំានូវប្រភេទអាហារសម្បូរទៅដោយសារជាតិសរសៃហ្វៃបឺឱ្យច្រើន ដើម្បីជួយការកុំឱ្យរាគ ឬក្តៀន និងសម្រួលដល់ក្រពះក្នុងការរំលាយអាហារ។

ទន្ទឹមនឹងការញុំនូវក្រុមអាហារសម្បូរជាតិសរសៃហ្វៃប៊ឺ អ្នកជំនាញក៏ណែនាំឱ្យចៀសវាងអាហារមានជាតិខ្លាញ់ និងជាតិស្ករផង ព្រោះអាហារទាំងនេះងាយបង្កឱ្យអ្នកដែលកាត់ប្រមាត់ចេញងាយរាគរូស ក្តៀន ដូចគ្នា៕

 Gallstones - Diagnosis and treatment - Mayo Clinic

Gallstones - Symptoms and causes - Mayo Clinic

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
7.6 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
700 views

#ជំងឺ

ស្រ្តេសច្រើនមែនទេ? ការរួមភេ.ទជួយអ្នកដកស្រ្តេស ហើយការពារជំងឺ ២ទៀត
Tror Sopheap
December 2 2024
230 views

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
638 views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
2.5 K views

#ជំងឺ

គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 4 2024
206 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
7.6 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
5.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
4.6 K views

#ចិត្តសាស្ត្រ

អ្នកលើសឈាម! ដាច់ខាតធ្វើរឿង ២នេះ បន្ថយសម្ពាធឈាមឱ្យថយចុះ
Tror Sopheap
December 4 2024
1.4 K views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
700 views
អត្ថបទថ្មីៗ
#អាហារDecember 13 2024
ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
#អត្ថបទ PRDecember 13 2024
អ្នកកាត់បន្ថយរហូត80% ហានិភ័យពីជំងឺស្ទះសរសៃឈាមបេះដូង បើអនុវត្តតាមវិធីខាងក្រោម
#ព័ត៌មានDecember 12 2024
ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានDecember 12 2024
ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
#កីឡាDecember 11 2024
អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
#អាហារDecember 11 2024
៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia