ចិត្តសាស្ត្រ
ចិត្តស្មុគស្មាញ! មកគិត ៣របៀបនេះ នាំចិត្តអ្នកមានក្តីរីករាយឡើងវិញ
Tror Sopheap
October 23 2024
290 views

ពេលមានអារម្មណ៍រីករាយ អ្នកគិត អ្នកធ្វើអ្វីក៏មានលទ្ធផលដែរ។ ប៉ុន្តែពេលអ្នកមិនមានអារម្មណ៍ល្អនោះ តើអ្នកគួរធ្វើបែបណា? តាមគេហទំព័រ powerofpositivity បានបញ្ជាក់ថា បើអ្នកមិនអាចគេងបានក្នុងមួយយប់៦ទៅ៨ម៉ោងទេ អ្នកកំពុងតែធ្វើបាបសុខភាពខ្លួនឯងទាំងកាយនិងចិត្តហើយ វាធ្វើឱ្យខួរក្បាលអ្នកគិតលើរឿងអវិជ្ជមានច្រើនដែរ។ បើអ្នកសម្រួលចិត្តឱ្យស្ងប់មុនចូលគេង វាធ្វើឱ្យចិត្តអ្នកស្ងប់ក្នុងការគេង សូម្បីតែការគិតក៏គិតវិជ្ជមានដែរ។ នេះជាវិធីមួយនាំការគិតអ្នកវិជ្ជមាននោះ ចូលអ្នកនឹកគិតរឿងល្អៗ ពីអតីតកាល និងរឿងសប្បាយរីករាយដែលអ្នកធ្លាប់ជួប ហើយរឿងដែលអ្នកធ្លាប់ធ្វើឱ្យសម្រេចផងដែរ។

 តាមគំនិតមួយទៀតតាមប្រសាសន៍របស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលចែករំលែកលើបណ្ដាញយូធូបរបស់លោកក៏បានលើកឡើងពីវិសាលភាពនៃការគិតវិជ្ជមានដែរថា មនុស្សយើងមិនត្រូវមានភាពអវិជ្ជមានច្រើនក្នុងខ្លួននោះទេ ព្រោះអ្វីដែលយើងគិត វានឹងក្លាយជាការពិតក៏មានដែរ។ នៅពេលយើងឆ្ងល់ពីរឿងអសមត្ថភាព វានាំឱ្យយើងអសមត្ថភាព យើងគិតថា ខ្លួនធ្វើមិនកើតទេ វាមិនអាចទេ...ហើយយើងគឺធ្វើមិនបានមែន ព្រោះតែគំនិតអវិជ្ជមាននេះ។ ដូន្នេះ យើងគួរព្យាយាមគិតវិជ្ជមានឱ្យច្រើន គិតអ្វីឱ្យលូតលាស់ គិតអ្វីឱ្យស្រស់ថ្លា ហើយអារម្មណ៍អ្នកក៏ល្អ គំនិតហ្នឹងក៏ទាញអ្នកឱ្យសម្រេចគោលដៅ

សម្រាប់ចំណុចទីបីវិញនោះ ការរៀនមើលអ្វីៗ ក្នុងផ្លូវល្អជាការស្ថាបនាសេចក្តីសុខចូលក្នុងជីវិតរបស់អ្នកកាន់តែច្រើន។ នេះជាសម្តីលោក ម៉ារទីន សេលិកម៉ែន សូម្បីនៅក្នុងសៀវភៅ Learned Optimism របស់លោកក៏បានបញ្ជាក់បន្ថែមថា ពេលអ្នកងើបពីការដួល ការបរាជ័យ និងការឈឺចាប់អ្វីមួយ មិនមែនការជម្នះលើអារម្មណ៍ផ្លូវចិត្តនោះទេ ប៉ុន្តែជាការសម្លឹងមើលជីវិតជាថ្មីក្នុងផ្លូវវិជ្ជមានដោយគិតថា ការដួលក្នុងជីវិតនេះ គ្រាន់តែជាមួយរឿងមួយកើតឡើងមួយរយៈពេលខ្លី រួចក៏រលាយបាត់ទៅវិញហើយ។ អ្នកអាចគិតមើលថា តើបញ្ហារាប់រយចូលមកក្នុងជីវិតអ្នកនេះ មានបញ្ហាមួយណាជាការពិត? គឺគ្មានទេ វាតែងរសាតតាមខ្យល់រហូត។ ការគិតបែបនេះ នាំឱ្យរឿងល្អៗ ក៏ចូលមកក្នុងជីវិតអ្នក៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
265 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
923 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
611 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
313 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
768 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
182 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia