អាហារ
របៀបញ៉ាំស៊ុត ឱ្យសម្រកគីឡូ មិនប៉ះពាល់សុខភាព
Pov Saru
November 18 2025
145 views

ស៊ុត ត្រូវបានចាត់ទុកជាអាហារដែលល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់ គេអាចច្នៃវាបានជាមុខម្ហូបច្រើនប្រភេទ ងាយស្រួលចម្អិន ងាយស្រួករក រីឯតម្លៃតម្លៃក៏សមរម្យ។ នៅក្នុងស៊ុតមានប្រូតេអ៊ីនខ្ពស់ ជួយឱ្យរាងកាយឆ្អែតបានយូរ និងកាត់បន្ថយបរិមាណអាហារដែលយើងញ៉ាំក្នុងមួយថ្ងៃ។ ហើយខាងក្រោមនេះគឺជាវិធីញ៉ាំស៊ុតជួយឱ្យស្រកគីឡូ និងមិនប៉ះពាល់សុខភាព៖ 

១. ញ៉ាំទាំងស៊ុតពណ៌ស និងស៊ុតលឿង៖ មានមនុស្សច្រើនណាស់ដែលតែងតែខ្វល់់ពីជាតិខ្លាញ់នៅក្នុងស៊ុតលឿង ហើយជ្រើសរើសញ៉ាំតែស៊ុតពណ៍ស។ តែជាក់់ស្ដែង ស៊ុតលឿង ជាធនធានសារធាតុចិញ្ចឹមដ៏សម្បូរបែបដូចជា វីតាមីន A, B6, B12, D, E, folate, choline ជាតិដែក ស័ង្កសី និងសេលេញ៉ូម។ ដឹងទេថាបើអ្នកមិនញ៉ាំស៊ុតលឿង អ្នកអាចនឹងខកខាតក្នុងការទទួលបានសារធាតុចិញ្ចឹមជាច្រើនដែលរាងកាយត្រូវការ ក្នុងពេលដែលអ្នកកំពុងព្យាយាមសម្រកទម្ងន់។ 

២. ជ្រើសរើសវិធីសាស្រ្តចម្អិនអាហារដែលមានសុខភាពល្អ៖ វិធីចម្អិនក៏សំខាន់ដូចគ្នា សម្រាប់អ្នកចង់សម្រកទម្ងន់ការញ៉ាំស៊ុតចៀនមិនមែនជាវិធីល្អទេ ស៊ុតស្ងោរទើបជាម្រើសដ៏ល្អបំផុត ព្រោះវាគ្មានជាតិខ្លាញ់ មានជីវជាតិ ងាយស្រួលញ៉ាំ និងចំណាយពេលតិចក្នុងការរៀបចំ អ្នកអាចញ៉ាំស៊ុតស្ងោរជាអាហារសម្រន់មុន និងក្រោយពេលហាត់ប្រាណ។
 
ជាការពិតណាស់ អ្នកនៅតែអាចញ៉ាំស៊ុតចៀនបាន តែត្រូវប្រើប្រេងឱ្យតិចតាមតែអាចធ្វើទៅបានដើម្បីកុំឱ្យកើនកាឡូរីក្នុងម្ហូប។ អ្នកអាចចៀនស៊ុតជាមួយប្រេងដែលមានជាតិខ្លាញ់ ដូចជា ប្រេងអូលីវ ប្រេងម៉ាហ្គារីន ប្រេងកាណូឡា។ អ្នកក៏អាចផ្សំស៊ុតជាមួយបន្លែដូចជា ស្ពៃខ្មៅ, ការ៉ុត, និង ខ្ទឹមបារាំង ជាដើម ដើម្បីបង្កើនរសជាតិនៃម្ហូប និងបង្កើនសារធាតុចិញ្ចឹម។ កំណត់ការផ្សំស៊ុតជាមួយអាហារដែលសម្បូរខ្លាញ់ដូចជា bacon សាច់ក្រក និងធញ្ញជាតិកែច្នៃ។

៣. កុំញ៉ាំស៊ុតច្រើនពេក៖ អ្នកដែលមានសុខភាពល្អអាចញ៉ាំស៊ុតបានដល់ទៅ ៧ គ្រាប់ក្នុងមួយសប្តាហ៍។ នេះបើយោងតាមសមាគមន៍បេះដូងអាមេរិក អ្នកដែលប្រឈមនឹងជំងឺបេះដូងមិនគួរបរិភោគស៊ុតលើសពី 3 គ្រាប់ក្នុងមួយសប្តាហ៍ទេ ហើយគួរតែផ្តល់អាទិភាពដល់ការទទួលទានស៊ុតពណ៌ស (ព្រោះស៊ុតលឿងមានផ្ទុកកូលេស្តេរ៉ុលច្រើន)។

យ៉ាងណាក៏ដោយ បើពិតជាចង់សម្រកទម្ងន់ ហើយបានទាំងរាងស្អាតសុខភាពល្អ គួរតែឆ្លៀតដើម្បីទៅហាត់ប្រាណបន្ថែម កុំរំពឹងលើរបបអាហារតែមួយមុខ។ ដ្បិតការរៀបចំរបបអាហារអាចជួយបានក៏ពិតមែន តែសម្រាប់អ្នកធាត់ខ្លាំងក្រោយស្រកគីឡូអាចនឹងមានស្បែកយាធ្លាក់។ ការហាត់ប្រាណសម្រកបានទាំងគីឡូ ស្បែកតឹងតែន ធ្វើឱ្យបែកញើសបណ្ដេញជាតិពុលពីរាងកាយធ្វើឱ្យមានសុខភាព អាយុវែងផងដែរ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 114

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
11 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
6.1 K views

#ជំងឺ

ប្រយ័ត្នស្ទះសរសៃឈាម ឈានដល់គាំងបេះដូង បើអ្នកនៅតែបន្តទម្លាប់គេងបែបនេះ
Pov Saru
November 13 2025
4 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
2.5 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះការពារជំងឺទឹកនោមផ្អែម និងលើសឈា.មឱ្យរស់នៅសុខភាពល្អ
Tror Sopheap
November 14 2025
2.2 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia