កីឡា
អ្នកហាត់ប្រាណគួរញុំាទឹកប៉ុន្មានលីត្រក្នុងថ្ងៃ ដើម្បីឱ្យសុខភាពល្អ
Tror Sopheap
November 18 2025
312 views

ការរស់នៅរបស់យើងជាប្រចាំថ្ងៃ ត្រូវការជាតិទឹក ៧០ភាគរយ ដើម្បីចិញ្ចឹមរាងកាយ សម្រាប់រាល់ប្រតិកម្មគីមីនៅក្នុងខ្លួន។ សម្រាប់អ្នកហាត់ប្រាណ មានការតមអាហារជាច្រើន តែអ្វីដែលពិសេស ដើម្បីចិញ្ចឹមរាងកាយបានច្រើន គឺជាតិទឹក។ អ្នកហាត់ប្រាណគួរញ៉ាំទឹកប៉ុន្មានក្នុងមួយថ្ងៃ?​

ការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនខ្មែរភាគច្រើន ការផឹកទឹកនេះ មិនទាន់បានត្រឹមត្រូវនៅឡើយទេ។  មានអ្នកវេជ្ជសាស្រ្តជាច្រើនបានណែនាំថា មនុស្សទូទៅគួរផឹកទឹក ២​.៥​ទៅ ៣ លីត្រក្នុងមួយថ្ងៃ ដើម្បីដឹកជញ្ជូនសារធាតុចិញ្ចឹមទៅជួយការរំលាយអាហារ កាកសំណល់ចោល និងបញ្ចេញជាតិពុល ហើយវាជួយដល់មុនងារខួរក្បាលឱ្យមានថាមពល និងអារម្មណ៍ផងដែរ។​ ការផឹកនេះ ​បុរសគួរផឹកទឹក  ៣.៧ លីត្រ ចំណែកស្រ្តីគួរផឹក ២.៧ លីត្រ។

តាមលោក Joy Dubost ជាអ្នកជំនាញខាងចំណីអាហារកីឡានិយាយថា ជាតិទឹក ២០ ភាគរយក្នុងខ្លួនរបស់យើង បានមកពីចំណីអាហារ។​​ សម្រាប់អ្នកហាត់ប្រាណ ជាតិទឹកនេះមានសារៈសំខាន់ចំពោះរាងកាយ និងសុខភាព។ តាមអ្នកជំនាញ​ខាងអាហាររូបត្ថម្ភពីសាកលវិទ្យាCentral Washington  បាននិយាយថា មនុស្សយើងបាត់បង់ជាតិទឹកច្រើនអំឡុងេពេលធ្វើលំហាត់ប្រាណ។ គាត់បានបន្តថា អ្នកហាត់ប្រាណមធ្យមបាត់បង់ជាតិផឹកទឹកកន្លះលីត្រក្នុងមួយម៉ោង។

មុនពេលហាត់ប្រាណ អ្នកមិនគួរញ៉ាំអាហារទេ តែបើអ្នកអស់កម្លាំងពេក អ្នកអាចហូបអាហារណាដែលទន់ វាជួយសម្រួលដល់ការរំលាយអាហារមានដូចជាចេក ទឹកដូង និងទឹក..។ យោងតាមក្រុមប្រឹក្សាអាមេរិកស្តីពីការធ្វើលំហាត់ប្រាណ អ្នកហាត់ប្រាណគួរទទួលទានទឹក កន្លះលីត្រ រយៈពេល ៩០ នាទី មុនពេលហាត់ប្រាណ ដើម្បីសាច់ដុំអ្នកមានជាតិទឹក និងជួយសម្រួលសន្លាក់របស់អ្នកបានល្អផងដែរ។ បន្ទាប់មកហាត់ប្រាណរយៈពេល ១០ ទៅ ២០ នាទី អ្នកអាចផឹកទឹកប្រហែល ០. ២៥លីត្រ។

នៅក្នុងមួយថ្ងៃ អ្នកហាត់ប្រាណត្រូវផឹកទឹកច្រើនជាងធម្មតាអាច ៤ទៅ៥ លីត្រ ដើម្បីជាតិទឹកនេះ អាចចិញ្ចឹមរាងកាយបានគ្រប់គ្រាន់។ ការផឹកច្រើន វាជំនួយលាងជាតិពុល និងធ្វើឱ្យរាងកាយមានលំនឹង ហើយវាគ្មានជាតិកាឡូរីនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia