កីឡា
ចូរចៀសទម្លាប់ទាំង ៣នេះ កុំឱ្យខួរក្បាលរបស់អ្នកពិកានិងកើតជំងឺមហារីក
Tror Sopheap
February 15 2024
764 views

មនុស្សយើងកំពុងតែប្រព្រឹត្តិសកម្មភាពនាំឱ្យប៉ះពាល់ខូចអង្គចងចាំ សុខភាពផ្លូវអារម្មណ៍ និងបង្កបង្កើតជំងឺរាងកាយដែរ។ មានប្រជាជនខ្មែរយើងមួយចំនួនធំមិនសូវចាប់អារម្មណ៍នឹងទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន ដែលនាំឱ្យការគិត និងសុខភាពធ្លាក់ចុះខ្សោយនោះទេ។ ថ្ងៃនេះ យើងមកដឹងពីទម្លាប់ ៣នាំឱ្យមនុស្សមានបញ្ហាខួរក្បាលមិនដឹងខ្លួន៖

មានប្រជាជនខ្មែរយើងមួយចំនួនធំ កំពុងតែពេញនិយមនឹងគ្រឿងស្រវឹងនេះ នាំឱ្យប៉ះពាល់ខួរក្បាលអត់ដឹងខ្លួនទេ។ តាមការស្រាវជ្រាវពីលោក John L loyd ហើយ John mitchinson ជាជំនាញផ្នែកខួរក្បាលបាននិយាយថា “ពេលអ្នកផឹកស្រា ឬជាតិអាកុលកម្រិតខ្លាំង រយៈពេលយូរ វាធ្វើឱ្យកោសិកាខួរក្បាលមានការលូតលាស់យឺតៗ ឬក៏ធ្វើឱ្យងាប់កោសិកាខួរក្បាលម្តងបន្តិចៗ ថែមទៀត។” នេះហើយធ្វើឱ្យការគិតរបស់អ្នកមិនសូវបានល្អប៉ុន្មានទេ ហើយអារម្មណ៍របស់អ្នកចេះតែស្មុកស្មាញលើរឿងដដែលៗ បន្ទាបពីងើបស្វាងស្រា។ តាមលោក Carina Ferreira-Borges បានសង្កត់ធ្ងន់ថា គ្រឿងស្រវឹងអាចបង្កើនហានិភ័យជំងឺមហារីកសុដន់របស់ស្ត្រី។ ព្រោះអ្នកផឹកស្រាបានផ្លាស់ប្តូរកម្រិតអរម៉ូនក្នុងរាងកាយ រួមទាំងអរម៉ូនភេទស្រី អ៊ឹស្ត្រូសែន។

ការផឹកស្រាមិនត្រឹមតែបំផ្លាញសុខភាពឱ្យកើតបញ្ហាខួរក្បាលនិងជំងឺមហារីនោះទេ តាមលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ដែលជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម បានប្រាប់មកចាបបៃតងវិញថា ធម្មតាទេ! សុរាមានកាឡូរីខ្ពស់ ដូចនេះបើទទួលទានក្នុងបរិមាណច្រើន អាចប្រឈមមុខនឹងការលើស, លើសអាស៊ីត, លើសខ្លាញ់និងលើសស្ករជាដើម។ ការលើសនេះហើយដែលអាចជម្រុញឱ្យបុគ្គលម្នាក់កាន់តែប្រឈមជាមួយនឹងការ កើតជំងឺទឹកនោមផ្អែមប្រភេទទី២ ថែមទៀត។

បន្ទាប់ពីផឹកគ្រឿងស្រវឹងហើយនោះ វានាំឱ្យរាងកាយយើងកាន់តែធ្លាក់ដុនដាបលើសដើម។ មានវេជ្ជបណ្ឌិតជាច្រើនបានហាមប្រាមមិនឱ្យផឹកស្រាលើសកម្រិត ព្រោះវាមិនត្រឹមតែបង្កឱ្យរាងកាយមានជំងឺមហារីកទេ សូម្បីការគិតក៏អន់ជាងមុនដែរ។ ទម្លាប់ទី២នោះ ការមិនធ្វើលំហាត់ប្រាណក៏ធ្វើខួរក្បាលខ្សោយដែរ។ បើអ្នកស្រ្តេសយូរកោសិកាខួរក្បាលរបស់អ្នកក៏បាត់បង់ វាធ្វើឱ្យអ្នកឆាប់ភ្លេចដូចគ្នា។ តាមលោកស្រីវេជ្ជបណ្ឌិតWendy Suzuki ជាអ្នកវិទ្យាសាស្ត្រផ្នែកប្រសាទ បានរកឃើញថា ការធ្វើលំហាត់ប្រាណ ពិតជាមានអត្ថប្រយោជន៍ជួយជម្រុញកោសិកាប្រសាទ ឬជួយបង្កើតកោសិកាខួរក្បាលថ្មីៗ។ វាមានមុខងារកែលម្អការយល់ដឹងបានល្អបំផុត។ ពេលរាងកាយរឹងមាំ អារម្មណ៍ក៏សប្បាយ ការគិតក៏ល្អដែរ។​

មានយុវជនរបស់យើងមួយភាគធំដែរ គ្រាន់តែបញ្ចប់សកលវិទ្យាល័យ ក៏បញ្ឈប់ការរៀនសូត្រ នាំឱ្យការគិតចុះខ្សោយតាមហ្នឹងវិញ។ បើយើងផឹកស្រា នាំឱ្យរាងកាយខ្សោយ និងគ្មានការរៀនសូត្រថែមទៀត តើខួរក្បាលយើង មានភាពឆ្លាតវៃទេ? គឺមិនអាចទេ។ ប៉ុន្តែយើងបន្តការរៀនសូត្រមានច្រើនផ្លូវណាស់ តាមបទពិសោធន៍អ្នកដទៃ ការនិយាយគ្នា និងទម្លាប់អានសៀវភៅជាដើម។ ការមានទម្លាប់អានសៀភៅ វាជួយជម្រួញការគិតរបស់អ្នក ក្នុងការដោះស្រាយបញ្ហាអ្វីមួយបានលឿន។ គ្រាន់តែអ្នកអានសៀវភៅមួយខែ ឬពីរអាទិត្យ មួយក្បាល ធ្វើឱ្យខួរក្បាលរបស់អ្នកឆ្លាតវៃខ្លាំងដែរ។ អ្នកកាន់តែអាន ក្បាលកាន់តែឆ្លាត និងអារម្មណ៍កាន់តែមុតស្រួចផងដែរ។ លោកJim Rohn បាននិយាយថា “ការអានសៀវភៅនេះ ជួយបង្កើនចំណោះដឹងដ៏មានតម្លៃសម្រាប់ជីវិតរបស់មនុស្ស៕

 អត្ថបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2462

អត្ថបទទាក់ទង

#កីឡា

អ្នកជំងឺទឹកនោមផ្អែម ធ្វើ៤លំហាត់ប្រាណនេះ បញ្ចុះជាតិស្ករ ដុតជាតិខ្លាញ់ រក្សាគីឡូ
Tror Sopheap
March 11 2025
1.6 K views

#កីឡា

ចង់ស្រកគីឡូ! កុំមើលរំលងទម្លាប់ ៣នេះ កាត់ស្រ្តេស ស្រូបជាតិខ្លាញ់ឱ្យរាងស្លីម
Tror Sopheap
March 6 2025
1.8 K views

#កីឡា

ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
Tror Sopheap
February 22 2025
91 views

#កីឡា

មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
Tror Sopheap
January 17 2025
1.7 K views

#កីឡា

គួរឱ្យភ្ញាក់ផ្អើលការធ្វើលំហាត់ប្រាណ អាចការពារជំងឺតម្រងនោម និងទឹកនោមផ្អែម
Tror Sopheap
January 14 2025
1.5 K views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.7 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia