ជំងឺ
វេជ្ជបណ្ឌិតថា៖ ផ្លែឈើអស្ចារ្យ ១នេះបញ្ចុះជាតិស្ករការពារអ្នកពីជំងឺទឹកនោមផ្អែមល្អបំផុត
Tror Sopheap
March 18 2025
6.6 K views

តាមក្រសួងសុខាភិបាលកម្ពុជាលើកទី៤៤ បានបញ្ជាក់ថា ករណីថ្មី ប្រើប្រាស់ជំងឺទឹកនោមផ្អែម មានចំនួន ២៣០ ២៧៩ករណី កើនឡើង ៥៩,១៨% និងអ្នកជំងឺសម្រាកពេទ្យមានចំនួន ១៧ ៥៣៤នាក់ កើនឡើង ៤៣,២៥% ធៀបនឹងឆ្នាំ២០២៣។ មានផ្លែឈើ១ ជួយបញ្ចុះជាតិស្ករ និងការពារជាតិស្ករ កុំឱ្យអ្នកកើតជំងឺទឹកនោមផ្អែម ជាផ្លែឈើអ្វី?

យើងមានផ្លែឈើមួយ មានឥទ្ធិពលស្រូកយកជាតិស្ករ និងការពារជំងឺទឹកនោមផ្អែម គឺជាផ្លែប៉ោម។ តាមគេហទំព័រ Healthline បានចុះផ្សាយថា ផ្លែប៉ោមជួយរំលាយអាហារបានល្អ និងស្រូបយកជាតិស្ករ។ ហើយកាត់បន្ថយជាតិស្ករក្នុងចរន្តឈាម។ ពីព្រោះក្នុងផ្លែប៉ោមមានសារធាតុប៉ូលីហ្វេណុល (polyphenols) ដើម្បីស្រូបជាតិស្ករក្នុងអាហារ ដើម្បីការពារជំងឺទឹកនោមផ្អែម។” តាមលោកវេជ្ជបណ្ឌិត Chris Steele បានបញ្ជាក់បន្ថែមថា “ផ្លែប៉ោមជាប្រភពជាតិសរសៃដ៏អស្ចារ្យដែលមានសារធាតុចិញ្ចឹមកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២។” ការញ៉ាំផ្លែប៉ោមជាប្រចាំថ្ងៃ គឺជាផ្លែឈើមួយប្រភេទការពារអ្នកពីជំងឺទឹកនោមផ្អែម។

សម្រាប់អ្នកមិនទាន់កើតជំងឺទឹកនោមផ្អែមវិញ ការញ៉ាំផ្លែប៉ោមជួយពង្រឺងរាងកាយការពារជំងឺផងដែរ។ តាម Uvahealth ចុះផ្សាយថា នៅឆ្នាំ ២០២០នេះ អ្នកដែលទទួលទានផ្លែប៉ោម មួយថ្ងៃមួយផ្លែ ជួយការពារជំងឺសរសៃឈាម បេះដូង កម្ចាត់ជាតិខ្លាញ់ និងការពារជំងឺទឹកនោមផ្អែមផងដែរ។”

បើតាមគេហទំព័រ Healthline បានបញ្ជាក់ឱ្យដឹងថា នៅក្នុងផ្លែប៉ោមមួយនេះ មានសារធាតុបី ទីមួយ Quercetin អាចកាត់បន្ថយល្បឿនជាតិស្ករពីអាហារកាបូអ៊ីដ្រាត ឬស្រូបជាតិស្ករចេញពីអាហារ។ ទីពីរ Chlorogenic acid ជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករមានប្រសិទ្ធភាពជាងមុន។ ទីបី Phlorizin ជួយកាត់បន្ថយជាតិស្ករបែបគីមី ឬពីអាហារកែច្នៃ ហើយជួយបន្ថែមជាតិស្ករធម្មជាតិដល់ចរន្តឈាមឡើងវិញផងដែរ។ ផ្លែប៉ោមនេះជាផ្លែឈើទិព្វស្រូបជាតិស្ករចេញសរសៃឈាមរបស់អ្នកកុំឱ្យអ្នកកើតជំងឺទឹកនោមផ្អែមបានល្អបំផុត។ ហើយសូមអ្នកកាត់ភេសជ្ជៈផ្អែមៗ និងគ្រឿងស្រវឹងដើម្បីការពារប្រព័ន្ធរាងកាយរបស់អ្នករឹងមាំហើយជំងឺទឹកនោមផ្អែមក៏គ្មានថ្ងៃកើតដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia