មានអ្នកខ្លះគិតថា រវល់ច្រើនអាយុខ្លី មានសម្ពាធផ្លូវចិត្តណាស់។ ប៉ុន្តែសាស្ត្រាចារ្យ Shai Efrati មានអាយុ ៥០ឆ្នាំជាអ្នកជំនាញខាងប្រព័ន្ធប្រសាទនៅសាកលវិទ្យាល័យ Tel Aviv បានតាមដានសុខភាពរបស់គាត់អស់រយៈពេល ២០ឆ្នាំដោយឆ្លងកាត់ការស្កេន MRI ខួរក្បាល ការយល់ដឹង និងសុខភាពរាងកាយ បានលទ្ធផលថាសុខភាពរបស់គាត់ឥឡូវល្អជាងពេលគាត់មានអាយុ ៣០ឆ្នាំមុនទៅទៀត។
លោកវេជ្ជបណ្ឌិត Shai Efrati បញ្ជាក់ថា ការរស់នៅបានយូរ មានសុខភាពល្អទាំងរាងកាយ និងផ្លូវចិត្តនោះ ចូរអ្នកធ្វើការ ឱ្យរាងកាយនិងគំនិតអ្នករវល់តាមអាចធ្វើទៅបាន (ទើបអ្នកគ្មានពេលស្រ្តេសនិងកើតទុក្ខ)។ ព្រោះការងារផ្តល់ឱ្យយើងនូវគោលបំណងក្នុងជីវិត ធ្វើកិច្ចការដែលសំខាន់បំផុតសម្រាប់អនាគត បានអ្នកមានអារម្មណ៍រីករាយជាមួយការងារ។ ពេលធ្វើការបានលទ្ធផល អ្នកនឹងផុសអារម្មណ៍ជាអារម្មណ៍ជឿជាក់ អារម្មណ៍តស៊ូកាន់តែខ្លាំង ហើយអ្នកមានសមត្ថភាពអាចពឹងពាក់អ្នកដទៃបានងាយផងដែរ។
លោកវេជ្ជបណ្ឌិត Efrati បានផ្តល់ឧទាហរណ៍ចំពោះអ្នកជំងឺគាត់ម្នាក់មានវ័យ ៩០ឆ្នាំ ប៉ុន្តែគាត់នៅតែបន្តធ្វើការនៅក្នុងវិស័យអចលនទ្រព្យ។ ព្រោះនេះជាគោលបំណងរបស់គាត់ឱ្យរស់នៅបានយូរជាងអ្នកចូលនិវត្តន៍អាយុ ៤០ឆ្នាំ។ មកពីគាត់រីករាយជាមួយគោលបំណងក្នុងជីវិត វាជាការលែងល្បែងឱ្យគាត់សប្បាយជាប្រចាំថ្ងៃ។
តាមការសិក្សាឆ្នាំ ២០១៩ ផ្អែកលើអ្នកស្ម័គ្រចិត្តចំនួន ៦.៩៨៥នាក់ដែលមានអាយុចាប់ពី ៥១ទៅ ៦១ឆ្នាំ បានបង្ហាញលទ្ធផលថា អ្នករីករាយជាមួយគោលបំណងតែងមានស្មារតីរឹងមាំក្នុងជីវិតទំនងជាមិនសូវស្លាប់ដូចជារស់នៅគ្មានគោលបំណងនោះទេ។ អ្នករស់ក្នុងគោលបំណងក្នុងជីវិតនាំឱ្យពួកគេមានអារម្មណ៍សប្បាយរីករាយ ដើម្បីកាត់បន្ថយកម្រិតអរម៉ូនស្រ្តេស cortisol ដើម្បីការពារជំងឺរ៉ាំរ៉ៃផ្សេងៗ ផងដែរ។
នៅការសិក្សាឆ្នាំ ២០២៣ បានបោះពុម្ពផ្សាយនៅក្នុង BMC Medicine បានរកឃើញថា អ្នកមានអាយុចន្លោះពី ៣៧ទៅ ៧៣ឆ្នាំ រស់នៅគ្មានគោលបំណង ហើយរស់ដាច់ដោយឡែកពីសង្គម ពិតជាមានហានិភ័យខ្ពស់ក្នុងការស្លាប់រហូតដល់ ៧៧%ឯណោះ។ ដូចនេះហើយ! អ្នករកគោលបំណងដើម្បីធ្វើការអ្វីមួយ ពួកគេតែងមានក្តីរីករាយ ទើបគេមិនតានតឹងមិនសម្ពាធផ្លូវចិត្ត។ តាមលោកស្រី Karen Glaser សាស្ត្រាចារ្យផ្នែក gerontology នៅ Kings College London ចក្រភពអង់គ្លេសបានជឿថា មនុស្សរវល់ច្រើនតែងរស់នៅបានយូរ។ ការរក្សាការងារដែលមិនតានតឹងពេកជួយពង្រឹងការយល់ដឹង ឱ្យមានអ្នកមានសមត្ថភាពកម្ចាត់បញ្ហាកាន់តែច្រើន។
តាមលោក Ben Meyers និង Fabrizio Villatoro ជាអ្នកស្រាវជ្រាវនៅមូលនិធិ LongeviQuest Longevity Foundation បានរកឃើញថា មនុស្សអាចរស់នៅមានអាយុលើសពី ១១០ឆ្នាំទាំងអស់មានចរិតលក្ខណៈជាទូទៅគឺខំប្រឹងរស់ក្នុងគោលបំណង ឱ្យបានយូរតាមដែលអាចធ្វើទៅបានដូចជារស់នៅជាមួយកូន ជាមួយចៅ ជាមួយការងារ និងកិច្ចការជួយអ្នកដទៃជាដើម។ បើមិនទាន់រកឃើញពីគោលបំណងកក្នុងជីវិតទេ អ្នកអាចអានសៀវភៅ លំហូរចិត្ត ជាសៀវភៅមួយឱ្យអ្នករកឃើញគោលដៅក្នុងជីវិត និងមានក្បួនកាត់បន្ថយសម្ពាធផ្លូវចិត្តផងដែរ។ អ្នកអាចទិញសៀវភៅ វិថីគ្រាប់ពូជ ទិញតាមនេះ https://t.me/BusinessCambodiaBook