ប្រទេសមីយ៉ាន់ម៉ាជួបគ្រោះរញ្ជួយដីកម្រិតខ្លាំងជាងប្រទេសថៃ តាម Earthquake News Everyday បានចុះផ្សាយថា ការរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រនៅប្រទេសមីយ៉ាន់ម៉ា ហើយប្រទេសថៃ បង់ក្លាដែស-ឥណ្ឌា ឡាវ ចិនក៏ជួបបញ្ហាគ្រោះរញ្ជួយដីនេះដែរ។ ហើយចំពោះលទ្ធផលក្នុងការរញ្ជួយដីនៅម៉ោង ៨.៣០នាទីពេលយប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា៖
១. មានមនុស្ស ១៦៧ នាក់បានស្លាប់ គួរឱ្យសោកស្ដាយណាស់។
២. មានអ្នករបួសចំនួន ៣៧០នាក់
៣. ជាប់គាំង( រកមិនទាន់ឃើញ ) 210 នាក់
ហើយអគារខ្ពស់ៗ អូហ្គោដា ប្រាសាទជាច្រើនបានដួលរលំ និងខូចខាតនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ។ មានស្ពានចាស់ទ្រុឌទ្រោមរបស់អង់គ្លេសដែលរងការខូចខាតក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ៕