អាហារ
រាងស្អាត! អាហារទាំង ៥នេះ ញ៉ាំពេលព្រឹកមិនឡើងគីឡូ ពូកែកាត់ជាតិខ្លាញ់ឱ្យរាងស្លីម
Tror Sopheap
March 24 2025
8.4 K views

អ្នកលើសគីឡូមានអារម្មណ៍ពិបាកចិត្តមានអារម្មណ៍ខ្មាស់អៀនច្រើន។ ហើយមានហានិភ័យដល់សុខភាពលើសឈាម បញ្ហាបេះដូង និងធាត់។ ការដោះបញ្ហាធាត់នេះ គ្រាន់តែអ្នកហូបអាហារទាំង ៥នេះនៅពេលព្រឹក ៧០%ជួយឱ្យអ្នកស្រកគីឡូមានស្លីម មានកម្លាំងកំហែងធ្វើការ ហើយមានអារម្មណ៍ល្អ។

១. នៅពេលព្រឹកហូបចៀនស៊ុតជាមួយប្រេងអូលីវធម្មជាតិហើយលាយនឹងគ្រាប់ល្ងតិចៗ ជួយឱ្យអ្នកមិនឡើងគីឡូហើយមានប្រសិទ្ធភាពដុតជាតិខ្លាញ់បានលឿន។ អ្នកយកស៊ុតចៀននេះហូបជាមួយនំបុ័ង ជាមួយសាឡាត់ និងផ្លែប៉េងប៉ោះនៅពេលព្រឹកវាពិតជាមានគុណភាពដល់ការសម្រកគីឡូ។ តាមគេហទំព័រ Eatthis បានចុះផ្សាយថា អ្នកអាចស្ងោរស៊ុត២គ្រាប់ញ៉ាំនៅពេលព្រឹក ឬចៀនជាមួយបន្លែផ្សេងៗដើម្បីកុំឱ្យមានអារម្មណ៍ថាត្រលាន់ ប៉ុន្តែកុំបន្ថែមជាតិស្ករច្រើន ឬអត់ដាក់ស្ករកាន់តែល្អ ការញ៉ាំស៊ុតបែបនេះដុតជាតិខ្លាញ់ឱ្យមានអ្នករាងស្លីម។

២. ការហូបត្រីធូណាជាមួយសាឡាត់ ប៉េងប៉ោះ ត្រសក់ និងបន្លែផ្សេងៗ នៅពេលព្រឹក នាំឱ្យអ្នកមានអារម្មណ៍ល្អហើយឆាប់ស្រកគីឡូបានឆាប់។ ព្រោះការហូបត្រីធូណា ៨៥ក្រាម វាមានផ្ទុកជាតិប្រូតេអ៊ីន ២៦ក្រាម ព្រោះវាសម្បូរជាតិប្រូតេអ៊ីនជំនួយឱ្យអាហារមានជាតិខ្លាញ់ច្រើនជាជំរើសដ៏ល្អក្នុងការរក្សាគីឡូនិងកាត់ជាតិខ្លាញ់។ ត្រីនេះមានជាតិប៉ូតាស្យូមខ្ពស់ និងសូដ្យូមទាបដើម្បីគ្រប់គ្រងសម្ពាធឈាមបានល្អ។

៣. កាហ្វេជួយកាត់បន្ថយចំណង់ចំណីអាហារជួយឱ្យអ្នកស្រកគីឡូ។ កាហ្វេជាភេសជ្ជៈពេញនិយមមួយដែលមានមនុស្សស្ទើរគ្រប់គ្នាផឹកនៅពេលព្រឹកទៅហើយ! ការផឹកកាហ្វេមួយកែវឬពីរកែវជាប្រចាំថ្ងៃនោះ អត់ដាក់ស្ករឬដាក់៣០ទៅ១០% ជួយអ្នកចៀសវាងនូវជំងឺទឹកនោមផ្អែម និងការធាត់។ ការថែមស្ករច្រើននៅក្នុងកាហ្វេធ្វើឱ្យបណ្ដាលឱ្យជាតិស្ករនៅក្នុងខ្លួនរបស់អ្នកកើនឡើងជាហេតុនាំឱ្យធាត់លើសគីឡូបែបហ្នឹងឯង។

៤. ការហូបពោតស្ងោរពេលព្រឹកល្អទាំងអារម្មណ៍ ល្អទាំងស្រកគីឡូ។ ការហូបពោតស្ងោរនាពេលព្រឹកក៏ល្អសម្រាប់អ្នកចង់សម្រកគីឡូដូចគ្នា ជាពិសេសជួយឱ្យឆ្អែតបានយូរ។ អ្វីដែលល្អ ក្នុងពោតស្ងោរគឺសម្បូរដោយជាតិសរសៃ ល្អសម្រាប់ក្រពះពោះវៀនដែលអ្នកគួរញុំាមិនរំលងសោះឡើយ។

៥. ទឹក៖ អ្នកមិនគួររំលងឡើយការទទួលទានទឹកនៅពេលព្រឹក។ អ្នកជំនាញចំណីអាហារនិងអាហាររូបត្ថម្ភ អ្នកស្រី Courtney D'Angelo, MS, RD បានឱ្យដឹងថា ការផឹកទឹក១កែវពេលព្រឹកក្រោកពីគេង ជួយឱ្យមានជាតិទឹកក្នុងខ្លួន មានថាមពល រាងកាយដំណើរការបានល្អ។ ទឹកជួយកាត់ជាតិស្ករ និងកាឡូរី កាត់បន្ថយចំណង់នៃការញ៉ាំច្រើនដើម្បីសម្រួលការរំលាយអាហារបានល្អផងដែរ។ ហេតុនេះទឹកជាអាហារទី១ដែលល្អបំផុត មិនគួររំលងឡើងពេលក្រោកពីគេងនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2915

អត្ថបទទាក់ទង

#អាហារ

ប្រយ័ត្ន៖ ផឹកកាហ្វេចំម៉ោងទាំងនេះ ប៉ះពាល់សុខភាពខ្លាំង
Pov Saru
October 21 2025
1.4 K views

#អាហារ

ហូបបាយរួច! ញ៉ាំផ្លែឈើខ្មែរ ១នេះ ពង្រឹងសុខភាពបេះដូង សម្រកគីឡូ និងកម្ចាត់បាក់តេរីចេញពីក្រពះពោះវៀន
Tror Sopheap
October 19 2025
2.9 K views

#អាហារ

តិចប្តូរឈាមរាល់ខែ! ញ៉ាំអាហារ ៤នេះជាប្រចាំ ច្បាស់ជាប្តូរក្រលៀនឆាប់ៗ មិនខាន
Tror Sopheap
October 17 2025
2.5 K views

#អាហារ

ពេលព្រឹកនេះ! ញ៉ាំផ្លែឈើទាំង ៥នេះមិនធាត់ទេ ជួយសម្រកខ្លាញ់ក្បាលពោះ
Tror Sopheap
October 16 2025
1.9 K views

#អាហារ

ចង់ដឹងអត់! តើ ស៊ុតស្ងោរ និង ស៊ុតចៀន មួយណាល្អជាងក្នុងការសម្រកទម្ងន់?
Pov Saru
October 16 2025
179 views

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
16.3 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
16.3 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
13.1 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.1 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
7.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.4 K views

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះ ដេញជាតិពុលថែសម្រស់ ពង្រឹងថ្លើម និងប៉ូវតម្រងនោម
Tror Sopheap
October 9 2025
7.3 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 21 2025
ព្រះអង្គ គូ សុភាព សម្តែងថា អ្នកគិតបែបនេះ ផ្លូវចិត្តក៏មានក្តីស្ងប់ ហើយចិត្តក៏កើនក្តីស្រឡាញ់ថែមទៀត
#ចិត្តសាស្ត្រOctober 21 2025
មានអារម្មណ៍ភ័យៗ! មកដឹងពីគន្លឹះ ៦នេះធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្ត
#ជំងឺOctober 21 2025
ឈឺឆ្អឹង ឬសន្លាក់មិនមែនជារឿងធម្មតាទេ អ្នកមានអាការៈ ៤ប្រភេទនេះ ជាសញ្ញាជំងឺមហារីក
#អាហារOctober 21 2025
ប្រយ័ត្ន៖ ផឹកកាហ្វេចំម៉ោងទាំងនេះ ប៉ះពាល់សុខភាពខ្លាំង
#កុមារOctober 20 2025
អ្នកចិត្តសាស្រ្ត៖ ចង់ឱ្យកូនធំឡើងក្លាយជាមនុស្សពូកែ ឪពុកម្តាយឆ្លាតវៃត្រូវឈប់និយាយពាក្យទាំងនេះដាក់កូន
#ព័ត៌មានOctober 20 2025
សូមប្រយ័ត្ន! មន្រ្តី ក.ប.ប. កំពុងស្វែងរកប្រេងឆា ៥ម៉ាកជាផលិតផលវៀតណាម ប៉ះពាល់សុខភាពណាស់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia