ជំងឺ
ឈប់ទៅ! ហូបអាហារនេះញឹក មិនយូរទេកើតមហារីកពោះវៀនធំលឿន
Tror Sopheap
March 24 2025
11.8 K views

នៅប្រទេសវៀតណាមមានស្រ្តីម្នាក់កើតជំងឺមហារីកពោះវៀនធំ។ អ្នកស្រី Mai មានវ័យ ៤០ឆ្នាំក្រោយដួលសន្លប់ហើយធ្វើរោគវិនិច្ឆ័យបានរកឃើញថា គាត់កើតជំងឺមហារីកពោះវៀនធំ។ ហើយវេជ្ជបណ្ឌិត Ha Hai Nam បាននិយាយជាមួយលោកស្រី Mai  ហើយគាត់បានបញ្ជាក់ថា អ្នកស្រីមានជំងឺមហារីកអាចបណ្តាលមកពីគាត់ចូលចិត្តហូបជាញឹកញ៉ាប់គឺហូប​សាច់ក្រក សាច់​អាំង និង​សាច់​ក្រឡុក​សាច់​ជ្រូកអស់ពេល ១០ឆ្នាំ។

បើយោងតាមស្ថិតិរបស់អង្គការមហារីកពិភពលោក (Globocan) នៅក្នុងឆ្នាំ ២០២០ នៅវៀតណាមមានករណីថ្មីជាង ១៤.០០០ ករណី ហើយមានអ្នកស្លាប់ជាង ៧.៥០០ នាក់ដោយសារជំងឺមហារីកពោះវៀនធំ។ នេះជាក្តីព្រួយបារម្ភជំងឺជំងឺមហារីកកំពុងកើនឡើងនៅក្នុងក្រុមអាយុ ៣០ទៅ៤០ ហើយក៏មានក្រុមមនុស្សអាយុ ២០ឆ្នាំជាងដែរ។ ចំណែកនៅប្រទេសខ្មែរវិញ តាមក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកជំងឺមហារីកទទួលការព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៣១ ៥១៨នាក់ កើនឡើង ៨៧,៤២% ក្នុងនោះអ្នកជំងឺ ១២៧នាក់បានទទួលមរណភាពផងដែរ។

តាមយោងតាមគេហំព័រ Vnexpress បានចុះផ្សាយថា តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថា អ្នកហូបសាច់ក្រហម ឬសាច់កែច្នៃច្រើនដងក្នុងមួយសប្តាហ៍ ងាយបង្កហានិភ័យជំងឺមហារីកប្រព័ន្ធរំលាយអាហារយ៉ាងលឿន។ ការហូបសាច់ក្រហមត្រឹមតែ ១០០ក្រាមក្នុងមួយថ្ងៃអាចបង្កើនហានិភ័យនៃជំងឺមហារីក ១៧%។ ព្រោះនៅក្នុងសាច់នេះមានសារធាតុ Nitrates និង Nitrites អាចបំប្លែងទៅជាជំងឺបង្កមហារីកក្នុងខ្លួន។ តាមការសិក្សាមួយពីប្រទេសសិង្ហបុរីបានបញ្ជាក់ថា អាហារកែច្នៃសម្បូរទៅដោយជាតិស្ករ និងខ្លាញ់អាចផលិតសារធាតុ Methylglyoxal នាំឱ្យផលប៉ះពាល់ដល់ហ្សែនប្រឆាំងនឹងដុំសាច់និងបង្កើនហានិភ័យជំងឺមហារីក។

បើអ្នកចង់កាត់បន្ថយហានិភ័យជំងឺមហារីក ចូរធ្វើការផ្លាស់ប្តូរម្តងបន្តិចៗ ជាប្រចាំថ្ងៃដោយញ៉ាំបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិឱ្យច្រើន រួចហើយចូរកំណត់ចំនួនសាច់ក្រហម និងជាពិសេសនិយាយថា”ទេ”ចំពោះសាច់កែច្នៃ។ ហើយអ្នកគួរបង្កើនការធ្វើលំហាត់ប្រាណ ១៥ទៅ៣០នាទីជាប្រចាំថ្ងៃ វាជួយឱ្យពង្រឹងប្រព័ន្ធរាងកាយដើម្បីប្រឆាំងជំងឺមហារីកឱ្យអ្នករស់នៅមានសុខភាពមានក្តីសុខផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2459

អត្ថបទទាក់ទង

#ជំងឺ

ឈប់ទៅ! ហូបអាហារនេះញឹក មិនយូរទេកើតមហារីកពោះវៀនធំលឿន
Tror Sopheap
March 24 2025
11.8 K views

#ជំងឺ

វេជ្ជបណ្ឌិត ចាន់ភក្តី បញ្ជាក់ថា ទម្លាប់ ៣នេះ កាត់ស្ករការពារជំងឺទឹកនោមផ្អែម
Tror Sopheap
March 23 2025
544 views

#ជំងឺ

ផ្លែឈើ ១នេះ ប៉ូវខួរក្បាលចងចាំ ប្រឆាំងជំងឺមហារីក និងបេះដូង
Tror Sopheap
March 20 2025
2.2 K views

#ជំងឺ

អ្នកជំនាញថា ផឹកកាហ្វេមុនម៉ោងនេះ កុំឱ្យអ្នកផ្ទុះដាច់សរសៃឈា.មបេះដូងអាយុ.ខ្លី
Tror Sopheap
March 18 2025
2.6 K views

#ជំងឺ

វេជ្ជបណ្ឌិតថា៖ ផ្លែឈើអស្ចារ្យ ១នេះបញ្ចុះជាតិស្ករការពារអ្នកពីជំងឺទឹកនោមផ្អែមល្អបំផុត
Tror Sopheap
March 18 2025
6.5 K views

#ជំងឺ

ហានិភ័យ! មនុស្សពេញវ័យ ១នាក់ក្នុងចំណោម ៥នាក់ប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះតែ?
Tror Sopheap
March 18 2025
1.6 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia