ចិត្តសាស្ត្រ
រឿង៧ បានលាក់ការសម្ងាត់ពីមហាសេដ្ឋីទី១ លោក ម៉ាស កម្រមានអ្នកដឹង
Tror Sopheap
March 25 2025
130 views

គ្មានអ្វីបានមកដោយភាពងាយស្រួលនោះទេ មានតែការខំប្រឹងនិងសម្រួលសមត្ថភាពតែប៉ុណ្ណោះ។ នេះជាការបញ្ជាក់ពីលោក អេឡូន ម៉ាស ជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX ទម្រាំក្លាយជាមហាសេដ្ឋីលេខ១ លោក ម៉ាស ខំធ្វើការមួយថ្ងៃជិត ២០ម៉ោងឯណោះ។ ហើយលោក ម៉ាស មានអាថ៌កំបាំងជាច្រើនកម្រមានអ្នកដឹងពីគាត់។ យោងតាមគេហទំព័រ Hotcars មានរឿង ៧ជាអាថ៌កំបាំងរបស់លោក ម៉ាស។

១. រងកម្មពីតូច៖ លោក ម៉ាស កាលនៅក្មេងត្រូវបានក្មេងទំនើងតាមវ៉ៃរហូតដល់ថ្នាក់សន្លាប់មានឈាមស្រោចពេញខ្លួន។ ចំពោះបញ្ហានេះ លោក ម៉ាស គ្មានបានការលើកទឹកចិត្តពីឪពុកខ្លួននោះទេ ត្រូវបានឪពុកស្តីថាឱ្យថែមមួយជាន់ទៀត។ គាត់មានអារម្មណ៍តូចចិត្តខ្លាំង។ រឿងនេះធ្វើឱ្យគាត់ចេះតស៊ូដោយខ្លួនឯងតាំងពីតូច។

២.ឪពុកម្តាយគិតថា លោក ម៉ាស អាចជាមនុស្សជាថ្លង់៖ កាលនៅពី​ក្មេង លោក ម៉ាស ពេល​​សម្លឹង​មើលអ្វីមួយ​ពី​ចម្ងាយ ខណៈ​មនុស្ស​ផ្សេង​ទៀត​កំពុង​និយាយ​ជាមួយ​គាត់ គាត់អត់បានឮសម្លេងអ្វីទេ។ នេះ​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​របស់​គាត់​គិត​ថា គាត់អាចជាក្មេង​​ថ្លង់ផងដែរ។ នេះព្រោះគាត់ផ្តោតស៊ីជម្រៅក្នុងរឿងអ្វីមួយខ្លាំងពេក រហូតគាត់មិនបានចាប់អារម្មណ៍សម្លេងនិងសម្តីពីអ្នកផ្សេងនោះឯង។ គាត់មានសមត្ថភាពផ្តោតអារម្មណ៍ខ្លាំង។

៣. ខ្លាំងតាំងពីអាយុ ៩ឆ្នាំ៖ លោកម៉ាសមានសមត្ថភាពពិសេសតាំងពីគាត់នៅអាយុ ៩ឆ្នាំ​អាចរៀនសរសេរកូដ ហើយគាត់អាចបង្កើតហ្គេមមួយ មានឈ្មោះថា «Blastar» រួចគាត់លក់បានលុយចំនួន ៥០០ដុល្លារឯណោះ។

៤. ងប់អានសៀវភៅណាស់៖ នៅអាយុ ៩ឆ្នាំ លោក ម៉ាស ជាមនុស្សងប់ការអានសៀវភៅបំផុត អាចឡើងជក់ហើយអានមួយថ្ងៃ ១០ម៉ោងឯណោះ។ សៀវភៅគាត់អានភាគច្រើនជាសៀវភៅបែបវិទ្យាសាស្ត្រ និងសៀវភៅមនុស្សពេញវ័យអាន ជាសៀវភៅត្រូវប្រើការគិតកម្រិតខ្ពស់ ប៉ុន្តែលោក ម៉ាស មានសមត្ថភាពអាចអានវាបាន។

៥. ជិតលក់ក្រុមហ៊ុន​តេសឡា៖ នៅក្នុងឆ្នាំ ២០១៣ លោក ម៉ាស ស្ទើរតែលក់ក្រុមហ៊ុន Tesla ទៅក្រុមហ៊ុន Google ក្នុងតម្លៃ ១១ពាន់លានដុល្លារ នេះបើយោងតាមលោក ​​Ashlee Vance ជាអ្នកនិពន្ធសៀវភៅលោក Elon Musk: Tesla, SpaceX។ ពេលនោះព្រោះលោក Larry Page មិនបានឃើញពីអនាគតរបស់ Tesla

៦. លោក ម៉ាស ជាម្ចាស់រថយន្តរបស់លោក James Bond ។ នៅក្នុងឆ្នាំ ២០១៣ លោក ម៉ាស បានទិញឡានមុជទឹក Lotus Esprit ពីខ្សែភាពយន្ត ០០៧ The Spy Who Loved Me ក្នុងតម្លៃ ៨៦៦.០០០ដុល្លារ។ គាត់បាននិយាយ​ថា ​កាល​នៅ​ក្មេងខ្ញុំ​ចូលចិត្ត​មើល​រឿង​នេះ​ម្តង​ហើយ​ម្តង​ទៀត។ ហើយមានវគ្គមួយ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលឃើញលោក James Bond  អាចជិះឡានចូលទឹកដូចជានាវាមុជទឹកចឹង។

៧. នៅខែធ្នូ ឆ្នាំ២០០០ លោក ម៉ាស បានយកពេលវេលាខ្លះទៅក្រេបទឹកឃ្មុំជាមួយភរិយាចំនួនពីរសប្តាហ៍នៅប្រេស៊ីល រួចក៏បន្តទៅអាហ្រ្វិក គាត់បានឆ្លងជំងឺគ្រុនចាញ់ពេលគាត់ត្រឡប់មកដល់រដ្ឋកាលីហ័រញ៉ាវិញ គាត់ចាប់ផ្តើមធ្លាក់ខ្លួនធ្ងន់មែនទែន រហូតចូលសង្រ្គោះបន្ទាន់ និងប្រើពេល ៦ខែព្យាបាល។ នៅក្នុងហេតុការណ៍នេះ លោក ម៉ាស បានប្រាប់អ្នកសារព័ត៌មានថា ខ្ញុំឈឺលើកនោះ ខ្ញុំជិតអស់ជីវិត...។ នេះជាអាថ៌កំបាំងរបស់លោក អេឡូន ម៉ាស កម្រមានអ្នកដឹងរឿងទាំងអស់នេះគាត់ណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3168

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
103 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
196 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
452 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
159 views

#ចិត្តសាស្ត្រ

នេះជាទម្លាប់សាមញ្ញៗ ជួយការពារជំងឺកាចៗ ឲ្យអ្នករស់នៅរីករាយ មានអាយុវែង
Tror Sopheap
March 8 2026
738 views

#ចិត្តសាស្ត្រ

ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
Tror Sopheap
March 2 2026
412 views
អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia