សព្វថ្ងៃនេះអ្នកកើតជំងឺទឹកនោមផ្អែមកាន់តែរាងកើនជាងមុន។ តាមឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីថ្មី! មានអ្នកប្រើប្រាស់ជំងឺទឹកនោមផ្អែមមានចំនួន ២៣០ ២៧៩ករណី កើនឡើង ៥៩,១៨%។ ហើយមានអ្នកជំងឺសម្រាកពេទ្យមានចំនួន ១៧ ៥៣៤នាក់ កើនឡើង ៤៣,២៥% បើធៀបទៅនឹងឆ្នាំ២០២៣កន្លងទៅ។ នេះជាតួលេខកម្រិតខ្ពស់។ សូមអ្នកមានការប្រុងប្រយ័ត្នពីជំងឺនេះផងដែរ។
តាមលោកវេជ្ជបណ្ឌិត មិញ ចាន់ភក្ដី ជាម្ចាស់ Sky Family Clinic បានបញ្ជាក់ថា ជំងឺទឹកនោមផ្អែមអាចបណ្តាលមកពីការហូបអាហារនិងភេសជ្ជៈលើសកម្រិតជាតិស្ករជាប្រចាំថ្ងៃ។ គ្មានទម្លាប់ហាត់ប្រាណ ទុកខ្លួនធាត់លើសគីឡូជាដើម។ ហើយមានការជាប់ទាក់ទងជាមួយហ្សែនគ្រួសារធ្លាប់មានបញ្ហាទឹកនោមផ្អែមផងដែរ។ កត្តារស់នៅបែបនេះយូរខែយូរឆ្នាំជាកត្តាមួយជះឥទ្ធិពលនាំប៉ះពាល់ដល់លំពែលធ្វើអាំងស៊ុយលីនបញ្ចេញមកមិនគ្រប់គ្រាន់។ ព្រោះអាំងស៊ុយលីនមានតួនាទីជួយគ្រប់គ្រងជាតិស្ករក្នុងឈាមយើងដើម្បីការពារជំងឺទឹកនោមផ្អែម”។ ៣ទម្លាប់ការពារអ្នកចេញពីជំងឺទឹកនោមផ្អែមដែលមានប្រសិទ្ធភាពបំផុត៖
១. ត្រួតពិនិត្យឈាមដើម្បីដឹងពីកម្រិតជាតិស្ករហើយអ្នកអាចសង្រ្គោះការពារជំងឺទឹកនោមផ្អែមទាន់ពេលវេលា។ តាមលោកវេជ្ជបណ្ឌិត ចាន់ភក្ដី មានប្រសាសន៍ថា កុំគិតថាខ្លួននៅក្មេងកម្រកើតជំងឺទឹកនោមផ្អែម។ ប៉ុន្តែនៅសម័យបច្ចុប្បន្ននេះ យើងបានមើលឃើញថា មិនមែនមនុស្សចាស់កើតទឹកនោមផ្អែមនោះទេ សូម្បីតែក្មេងនិងយុវជនមានអាយុ ២៥ឬ២៨ឆ្នាំក៏កើតជំងឺទឹកនោមផ្អែមដែរ។ ដូច្នេះ! ការពិនិត្យវាស់ជាតិស្ករមួយឆ្នាំធ្វើម្តងឬពីរម្តង វាធ្វើឱ្យយើងដឹងពីកម្រិតជាតិស្ករនៅក្នុងឈាមហើយស្រួលការពារទុកមុនបានល្អបំផុត។
២. ការជ្រើសអាហារល្អមិនបង្កជំងឺទឹកនោមផ្អែមនោះទេ។ លោកវេជ្ជបណ្ឌិត ចាន់ភក្តី បានណែនាំថា អ្នកគ្មានជំងឺទឹកនោមផ្អែម និងមានជំងឺនោមផ្អែមគួរហូបអាហារជួយសម្រួលសរសៃឈាមកាត់ជាតិខ្លាញ់ ស្រូបជាតិស្ករមានដូចជាហូបបន្លែឱ្យច្រើន សាច់សុទ្ធមានប្រូតេអ៊ីនកុំឱ្យមានខ្លាញ់ច្រើន និងផ្លែឈើណាកុំឱ្យផ្អែមពេក។ មួយទៀតចៀសវាងអាហារជាតិផ្អែមៗ និងភេសជ្ជៈសម្បូរជាតិស្ករកែច្នៃ។
៣. លោកវេជ្ជបណ្ឌិត ចាន់ភក្តី បានណែនាំថាទម្លាប់ចុងក្រោយថា ទម្លាប់ហាត់ប្រាណ ១៥ទៅ៣០នាទីក្នុងមួយថ្ងៃកុំឱ្យយើងកើតជំងឺទឹកនោមផ្អែម។ ព្រោះការហាត់ប្រាណកាត់ជាតិខ្លាញ់ការពារធាត់ កាត់ជាតិស្ករការពារសរសៃឈាមការពារជំងឺទឹកនោមផ្អែម។ អ្នកមិនទាន់កើតជំងឺទឹកនោមផ្អែមអាចធ្វើលំហាត់ប្រាណលើកដុំដែក រត់ និងហែលទឹក ដើម្បីបង្កើនសាច់ដុំនិងធ្វើឱ្យអុកស៊ីហ្សែនក្នុងសួតបានល្អ ហើយថែប៉ូវតម្រងនោមបានល្អ៕ បើអ្នកមានបញ្ហាទាំងនេះ ទឹកនោមផ្អែម សំពាធឈាម ការពារជំងឺផ្សេងៗ ជាពិសេសធាត់លើសគីឡូ សូមទាក់ទងនឹងតាមផេកលោកគ្រូ ចាន់ភក្តី គឺ Sky Family Clinic និង Pheakdey Chan តាមលេខទូរស័ព្ទខាងក្រោមនេះ។