ជំងឺ
ប្រយ័ត្នតិច! បុរសៗ សម្រេចកាមដោយខ្លួនឯងច្រើនដង អាចគ្រោះថ្នាក់ដល់ខូចក្រលៀនទេ?
Tror Sopheap
March 3 2025
38.3 K views

ការសម្រេចកាមដោយខ្លួនឯងមានកម្រិតពិតជាជួយបន្ធូរភាពតានតឹង និងអារម្មណ៍វិជ្ជមាន។ បើសម្រេចកាមញឹកញាប់ពេក អ្នកអាចមានបញ្ហាសតិអារម្មណ៍ក៏ថាបានដែរ។ បុរសមានអាយុក្រោម ៣០ឆ្នាំអាចសម្រេចកាមដោយខ្លួនឯង ២ទៅ៤ ដងក្នុងមួយសប្តាហ៍។ បើចាប់ពីអាយុ ៣០ទៅ៤៥ឆ្នាំ ត្រឹមតែ ១ទៅ៣ ដងក្នុងមួយសប្តាហ៍ជាការល្អ។ បើឈានដល់អាយុលើសពី ៤៥ឆ្នាំឡើងគួរតែធ្វើវាម្តងក្នុងមួយសប្តាហ៍បានហើយ មានករណីអ្នកសុខភាពល្អអាច ២ដងក៏បាន។ តែវាស្ថិតលើសុខភាពរបស់អ្នករឹងមាំកម្រិតណាដែរ។

មានបញ្ហាធំមួយជាចំណោទបញ្ហាថា តើការសម្រេចកាមញឹកញាប់ដោយខ្លួនឯងអាចបំផ្លាញតម្រងនោមឬក្រលៀនដែរទេ? ជាពិសេសបុរសៗ បើមានខូចក្រលៀន ហើយខ្សោយផ្លូវភេទជារឿងពិបាកណាស់ក្នុងផ្លូវអារម្មណ៍និងគ្រួសារ។ បើយោងតាមគេហទំព័រសុខភាព Vnexpress បានចុះផ្សាយថា តម្រងនោមជាប្រព័ន្ធទឹកនោម វាមានតួនាទីបញ្ចេញទឹកនោម វាមិនពាក់ព័ន្ធនឹងដំណើរការក្នុងការបញ្ចេញទឹកកាមរបស់បុរសទេ។ ដូច្នេះហើយ ការសម្រេចកាមដោយខ្លួនឯងមិនប៉ះពាល់ដល់តម្រងនោមនោះទេ

ប៉ុន្តែការសម្រេចកាមដោយខ្លួនឯងច្រើនដងពេក វាអាចធ្វើឱ្យអ្នកប៉ះពាល់ដល់សុខភាពរាងកាយ សុខភាពផ្លូវចិត្ត ប្រដាប់បន្តពូជឈឺចាប់ មានការថយចុះគុណភាពការរួមភេទ និងបរិមាណមេជីវិតឈ្មោលធ្លាក់ចុះខ្សោយ មានអារម្មណ៍ភ័យខ្លាចក្នុងការរួមភេទ និងការលំបាកក្នុងការរួមភេទជាមួយដៃគូថែមទៀត។

បើអ្នកចង់ឱ្យផ្លូវភេទនិងតម្រងនោមមានសុខភាពមាំ អ្នកត្រូវតែជៀសវាងពីគ្រឿងស្រវឹង កុំរួមភេទពេលស្រវឹង។ ហើយដាច់ខាតអ្នកមិនត្រូវទិញ និងប្រើប្រាស់ថ្នាំបំប៉នផ្លូវភេទដោយគ្មានការទទួលស្គាល់ ឬប្រើលើសកម្រិតនោះទេ។ បើអ្នកញៀនសម្រេចកាមដោយខ្លួនឯង វាអាចបង្កប៉ះពាល់ដល់គុណភាពមេជីវិតរបស់អ្នក អ្នកត្រូវទៅជួបគ្រូពេទ្យដើម្បីកំណត់ពីមូលហេតុ ហើយធ្វើការព្យាបាលពីបញ្ហានេះ៕ អត្ថបទដោយ៖ ទ្រ សុភាព

សៀវភៅ លំហូរចិត្ត មួយក្បាលជាទីប្រឹក្សាផ្លូវចិត្តបានល្អបំផុត អ្នកចង់ទិញតាមនេះ👉 https://t.me/BusinessCambodiaBook

១៥៥

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3138

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
6.4 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.2 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia