ជំងឺ
តិចនិក ៤យ៉ាងពេលព្រឹកជួយលាងជាតិពុលចេញពីថ្លើម ពង្រឹងតម្រងនោមកុំឱ្យខូច
Tror Sopheap
March 12 2025
20.8 K views

តម្រងនោម និងថ្លើមជាសរីរាង្គខាងក្នុងដែលមានសមត្ថភាពអាចចម្រោះកាកសំណល់ចេញពីរាងកាយដោយធម្មជាតិ។ ប៉ុន្តែបើវាកាន់តែមានជាតិពុលកាន់តែច្រើន ថ្លើមនិងតម្រងនោមកាន់តែឆាប់ខូច។ សព្វថ្ងៃនេះ មានមនុស្សភាគច្រើនខូចថ្លើមនិងតម្រងនោមព្រោះភេសជ្ជៈនិងគ្រឿងស្រវឹង។ មាន ៤វិធីជួយលាងជាតិពុល។

១. អាហារសម្បូរស្ពាន់ធ័រជួយលាងជាតិពុលចេញពីក្នុងខ្លួនបានល្អណាស់។ មានដូចជាខ្ទឹមស ខ្ទឹមបារាំង ផ្កាខាត់ណាខៀវ ផ្លែទំពាំងបាយជូរ ​ម្នាស់ក្រៀម និង​ដំឡូង...​ វាសម្បូរទៅដោយសមាសធាតុស្ពាន់ធ័រជួយថ្លើមក្នុងការបន្សាបជាតិពុលក្នុងរាងកាយបានល្អប្រសើរ។ អាហារទាំងនេះជួយកម្ចាត់ជាតិពុលចេញពីថ្លើមនិងតម្រងនោម។ ពេលព្រឹកអ្នកហូបអាហារបែបនេះ នាំឱ្យថ្លើមមានសុខភាពល្អគ្មានជាតិពុលនោះទេ។

២. ផឹកទឹកត្រសក់ពេលព្រឹកមានអត្ថប្រយោជន័ជួយលាងជាតិពុលចេញពីថ្លើម ថែតម្រងនោម និងសម្រកគីឡូផងដែរ។ តាមគេហទំព័រ food.ndtv បានលើកឡើងថា ទឹកត្រសក់ជួយលាងសម្អាតជាតិពុលពីរាងកាយ និងបញ្ចេញកាកសំណល់ចាស់ៗ ចោល។ ការផឹកទឹកត្រសក់ជាប្រចាំថ្ងៃ ត្រូវបានអ្នកជំនាញសិក្សាឃើញថា វាដើរតួនាទីយ៉ាងខ្លាំងក្លាក្នុងការជួយរាងកាយពីការរងនូវសារធាតុពុលពីរបបអាហារដែលញុំាចូលទៅយ៉ាងល្អ។

៣. ពេលព្រឹក ពេលអ្នកផឹក​ទឹក​ច្រើនជួយរក្សាក្នុង​ទឹកនោម​ឱ្យ​ថ្លាជាមួយការបញ្ចេញចោល​កាកសំណល់​និងជាតិពុលពីតម្រងនោម។ តាមវេជ្ជបណ្ឌិត Kerry Willis មានប្រសាសន៍ថា ការ​ផឹកទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាពកាត់បន្ថយ​ហានិភ័យ​គ្រួស​ក្នុង​តម្រង​នោមបាន​ដល់​ទៅ​ពាក់កណ្តាល​។​ ការ​ផឹកទឹកច្រើនពេលព្រឹកជា​យុទ្ធសាស្ត្រ​លាងជាតិពុលចេញពីថ្លើមនិង​តម្រង​នោមឱ្យមានសុខភាពល្អ។

៤. ពិតជាល្អណាស់ពេលព្រឹក បើអ្នកព្យាយាមធ្វើលំហាត់ប្រាណនោះ តម្រងនោមរបស់អ្នកកាន់តែមានសុខភាព ថ្លើមអ្នកកាន់តែញញឹម។ ព្រោះការធ្វើលំ​ហាត់​ប្រាណ​ជា​ប្រចាំ​ថ្ងៃមាន​អត្ថប្រយោជន៍​លាងជាតិពុលចេញពីថ្លើម និងពង្រឹងមុខងារតម្រងនោម។ ការ​ហាត់​ប្រាណ​ជួយ​បង្កើន​​កម្លាំង​មុខងារ​សាច់ដុំ ព្រម​ទាំង​ជួយ​បន្ថយ​សម្ពាធ​ឈាម​ និង​កូលេស្តេរ៉ូលផងដែរ។ ជាពិសេសជួយបង្ការ​ជំងឺ​ទឹក​នោម​ផ្អែមនិង​ការពារ​ជំងឺ​តម្រង​នោម​ថែមទៀត៕ អត្ថដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3109

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កុមារFebruary 27 2026
នេះជាក្បួនចិញ្ចឹមកូនបែបជប៉ុន ឱ្យកូនរស់នៅគ្មានជំងឺកាចទេ
#ជំងឺFebruary 27 2026
៦រោគសញ្ញានៃជំងឺស្អិតស្បូន! សម្រាប់ជំងឺនេះធ្វើឱ្យស្រ្តីកើតមានវិបត្តិគ្មានកូនទៀត
#ព័ត៌មានFebruary 26 2026
មន្ទីរពេទ្យហ្លួង ម៉ែ ធ្វើការវះកាត់គីសដៃស្បូនមានទម្ងន់ ១០គីឡូ... ហើយនេះជារោគសញ្ញា
#ជំងឺFebruary 26 2026
កត្តាទាំង ៣នេះ អ្នកងាយប្រឈមគ្រោះថ្នាក់ជំងឺស្ទះសរសៃឈាមបេះដូង
#អត្ថបទ PRFebruary 26 2026
អត្តសញ្ញាណនៃ «ជំនួយការ» ទឹកលាងចានថ្មី ដែលជួយឱ្យអ្នកនាង សិទ្ធី នីកា លេចធ្លោក្នុងតួនាទីជាស្ត្រីមេផ្ទះ ត្រូវបានបង្ហាញឱ្យដឹង
#អត្ថបទ PRFebruary 25 2026
អាហារសុខភាពល្អចាប់ផ្តើមពីគ្រឿងផ្សំដ៏ល្អ នេះគឺជាមូលហេតុដែលអ្នកគួរជ្រើសរើសប្រេងណិបទូនអូលីវឡាយត៍ Neptune Olive Light

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia