ជំងឺ
អ្នកជំនាញថា ផឹកកាហ្វេមុនម៉ោងនេះ កុំឱ្យអ្នកផ្ទុះដាច់សរសៃឈា.មបេះដូងអាយុ.ខ្លី
Tror Sopheap
March 18 2025
2.7 K views

កាហ្វេជាភេសជ្ជៈពេញនិយមមួយសម្រាប់ប្រជាជនខ្មែរយើងចូលចិត្តឥឡូវនេះ។ បើអ្នកផឹកខុសពេលក៏មិនសូវមានប្រយោជន៍អ្វីដែរ។ ផ្ទុយទៅវិញគឺខូចសុខភាពផងដែរ។ មានសំណួរមួយថា តើផឹកកាហ្វេម៉ោងណាមានគុណភាពការពារជំងឺសរសៃឈាមបេះដូងបានល្អ? ការដាច់សរសៃឈាមបេះដូងជាជំងឺអាយុខ្លី។ តាមលោក Dan Buettner ជាអ្នកនិពន្ធសៀវភៅ Blue Zones បានសម្ពាធមនុស្សអាយុវែងរាប់ពាន់នាក់និយាយថា “ការផឹកកាហ្វេចំពេលវេលាជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូងហើយនាំឱ្យអ្នកអាយុវែង”។

ហើយលោក Buettner បានបន្តនិយាយនៅក្នុងបណ្តាញសង្គម Tik Tok ថា កាហ្វេជាភេសជ្ជៈល្អបំផុតសម្រាប់អាយុវែង។ ការផឹកកាហ្វេមួយថ្ងៃ ១ទៅ២កែវមុនពេលថ្ងៃត្រង់(ចាប់ពីពេលព្រឹកដល់ម៉ោង១១គឺល្អ) ពិតជាល្អដល់សុខភាពសរសៃឈាមបេះដូងរបស់អ្នកណាស់។ ផ្ទុយទៅវិញបើអ្នកផឹកកាហ្វេពេលរសៀលឬពេលល្ងាចពេកវាក៏ប៉ះពាល់សុខភាពខ្លាំងដែរ។ តាមលោកវេជ្ជបណ្ឌិត Lu Qi ជាអ្នកដឹកនាំការស្រាវជ្រាវពីសាកលវិទ្យាល័យ Tulane បានលើកឡើងដែរថា ការផឹកកាហ្វេនៅពេលល្ងាចអាចរំខានដល់ចង្វាក់ circadian គឺការគេងរបស់អ្នកនាំឱ្យមានបញ្ហាសរសៃឈាមបេះដូងដូចជាការរលាក និងសម្ពាធសរសៃឈាមកើនឡើង។

បើយោងតាមទស្សនាវដ្តី European Heart Journal បានវិភាគទិន្នន័យពីមនុស្សពេញវ័យជាង ៤០.០០០នាក់ បានបញ្ជាក់ពីលទ្ធផលពេលវេលាផឹកកាហ្វេថា ការផឹកកាហ្វេពេលព្រឹកមានការថយចុះ ៣១%ហានិភ័យក្នុងការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង។ សូម្បីតែលោកវេជ្ជបណ្ឌិត Lu Qi ក៏បានពន្យល់ពីលទ្ធផលស្រាវជ្រាវនេះផងដែរថា មិនថាអ្នកផឹកកាហ្វេប៉ុន្មានកែវទេ សំខាន់នៅត្រង់ថា ពេលវេលាណាដែលអ្នកផឹកកាហ្វេទៅវិញ។ ការផឹកកាហ្វត្រូវពេល ចំណេញដល់សុខភាពសរសៃរឈាម បេះដូង និងខួរក្បាល។ ជាពិសេសពេលព្រឹកនេះឯង។ ដើម្បីបង្កើនគុណភាពការផឹកកាហ្វេដល់សុខភាព(សរសៃឈាម ខួរក្បាល និងការគេងពេលយប់) សូមអ្នកកាត់បន្ថយស្ករឬអត់ដាក់ស្ករហើយផឹកកាហ្វេនៅពេលព្រឹក៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia