ជំងឺ
ផ្លែឈើ ១នេះ ប៉ូវខួរក្បាលចងចាំ ប្រឆាំងជំងឺមហារីក និងបេះដូង
Tror Sopheap
March 20 2025
5.8 K views

ផ្លែឈើល្អជួយសុខភាព។ បើហូបផ្លែឈើខុសនាំជំងឺដាក់ខ្លួន។ មានផ្លែឈើ១ល្អដល់សុខភាពគឺផ្លែទទឹម។ វាក៏មានអត្ថប្រយោជន៍ដល់សុខភាពនិងមានសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្មជាសមាសធាតុមាននៅក្នុងអាហារនិងផ្លែឈើ។ បើយោងតាមវេបសាយសុខភាព Healthline បានចុះផ្សាយពីផ្លែទទឹមមានអត្ថប្រយោជន៍ទាំងអស់នេះ៖

១. ប៉ូវបេះដូងបានល្អ៖ ផ្លែទទឹមមានសារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទត្រូវបានគេហៅថា polyphenols។ ផ្លែទទឹមសម្បូរទៅដោយសារធាតុ polyphenols។ មានភស្តុតាងមួយចំនួនដែលថាសារធាតុ polyphenols ជួយការពារប្រឆាំងនឹងជំងឺនៅក្នុងបេះដូង និងសរសៃឈាម។

២. ការពារប្រព័ន្ធទឹកនោម៖ សារធាតុចម្រាញ់ពីផ្លែទទឹមមានអត្ថប្រយោជន៍ដល់ប្រព័ន្ធទឹកនោម និងក្រពេញប្រូស្ដាត ព្រោះវាផ្ទុកសារធាតុដែលអាចជួយកាត់បន្ថយការបង្កើតគ្រួសក្នុងតម្រងនោម។

៣. សុខភាពរំលាយអាហារ៖ ផ្លែទទឹមមានជាតិសរសៃអាហារច្រើន ដែលអាចជួយដល់ការរំលាយអាហារ។ បន្ថែមពីនេះ សារធាតុប្រឆាំងអុកស៊ីតកម្ម polyphenols នៅក្នុងផ្លែឈើ ត្រូវបានគេដឹងថាជួយកាត់បន្ថយការរលាក ដែលអាចធ្វើឱ្យប្រសើរឡើងនូវសុខភាពក្រពះពោះវៀន។

៤. ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក៖ តាម​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ផ្លែ​ទទឹម​អាច​បញ្ឈប់​ការ​លូតលាស់​​កោសិកា​ជំងឺមហារីក​​។ ព្រោះផ្លែ​ទទឹមពេលអ្នកហូបជា​ប្រចាំ​ថ្ងៃ​គ្មានផល​ប៉ះពាល់​អ្វី​ដែរ។ ផ្លែទទឹមមានតួនាទីការពារនិងព្យាបាលជំងឺមហារីករួមមាន ក្រពេញប្រូស្ដាត សុដន់ សួត ពោះវៀនធំ និងជំងឺមហារីកឈាម។

៥. ប៉ូវការចងចាំ៖ ផ្លែទទឹមពិតជាមានសារធាតុ​ប្រឆាំង​អុកស៊ីតកម្មជួយ​ពន្យារ​ការ​វិវត្ត​នៃ​ជំងឺ​ភ្លេចភ្លាំងរបស់ខួរក្បាលយ៉ាងល្អ។ ព្រោះសារធាតុប្រឆាំងអុកស៊ីតកម្មនេះជួយពង្រឹងការចងចាំ និងមុខងារនៃការយល់ដឹង ហើយវាអាចជួយឱ្យមនុស្សវ័យចំណាស់ ចៀសពីជំងឺវង្វេងវង្វាន់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2830

អត្ថបទថ្មីៗ
#អាហារSeptember 10 2025
ពេលព្រឹកផឹកតែ ១ប្រភេទនេះ ស្រកខ្លាញ់ បញ្ចុះបញ្ហាលើសឈាម ការពារជំងឺបេះដូង
#សម្រស់September 10 2025
ពិបាកចិត្តរឿងសក់ជ្រុះស្ទើររាល់ថ្ងៃមែនទេ? អាហារ ៥មុខសម្បូរវីតាមីនពង្រឹងសរសៃសក់
#សម្រស់September 10 2025
ចង់ស្អាតទេ? ៥ទម្លាប់បណ្ដេញជាតិពុលចេញពីស្បែកកាត់បន្ថយសម្រស់ចាសជាងវ័យ
#ព័ត៌មានSeptember 10 2025
បងស្រីឌន់ ស្រីយ៉ា ពេលខ្ញុំធ្វើការនៅសិប្បកម្មកែច្នៃប្រហុកសៀមរាប សំណាងសុធា  ជីវភាពគ្រួសារខ្ញុំមានភាពល្អប្រសើរច្រើន
#គំនិតរកស៊ីSeptember 10 2025
លោក ឈុនលុយ ច្នៃត្រីក្លាយជាផលិតផលថ្មីទាំងនេះ នាំចេញក្រៅប្រទេសរាប់តោន
#អាហារSeptember 10 2025
ស្រកគីឡូរមិនបាច់ទៅហាត់ប្រាណ! ញុំាអាហារ ៥ នេះគីឡូក៏ស្រក រាងក៏ស្អាត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia