ព័ត៌មាន
ម៉ាឡេស៊ីជួបគ្រោះធំ! ពេលនេះកំពុងព្យាយាមជម្លៀសប្រជាជនរងការវាយប្រហារពីទឹកជំនន់ខ្លាំង
Tror Sopheap
March 25 2025
276 views

យោងតាមគេហទំព័រ Tribune បានចុះផ្សាយថា មានមនុស្ស ១៣.០០០នាក់កំពុងតែជម្លៀសចេញពីរដ្ឋ Johor ភាគខាងត្បូងរបស់ប្រទេសម៉ាឡេស៊ី ខណៈកំពុងតែមានទឹកជំនន់ដ៏ខ្លាំងហើយបានបំផ្លាញផ្ទះសម្បែងចំនួន ៦ស្រុក។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋរបស់ Johor បាននិយាយថ្លែងការណ៍មួយថា គិតត្រឹមម៉ោង ៨ព្រឹកបានសង្គ្រោះបណ្តោះអាសន្នចំនួន ៩៥%ហើយ។

រដ្ឋបានសង្រ្គោះមនុស្សចំនួន ១៣.០០០នាក់ មកពី ៣.៧៤៩គ្រួសារត្រូវបានជម្លៀសចេញហើយ។ ចំនួនអ្នកជម្លៀសខ្ពស់បំផុតត្រូវបានកត់ត្រានៅក្នុងរដ្ឋ Johor Bahru បន្ទាប់ពីរដ្ឋ Kluang, រដ្ឋ Pontian, រដ្ឋKota Tinggi, រដ្ឋKulai និងរដ្ឋ Batu Pahat ។ ពេលនេះរដ្ឋាភិបាលបន្តផ្តល់ជំនួយ និងធានាសុខុមាលភាពផ្តល់ប្រជាជនជាអាទិភាពទីមួយ។

មានជនរងគ្រោះទឹកជំនន់ខ្លះបាននិយាយថា នេះជាទឹកជំនន់ដ៏អាក្រក់បំផុតដែលពួកគេធ្លាប់ជួបប្រទះនៅទីក្រុង Kampung ពេលលោកស្រី Pasir Tebrau មានអាយុ ៣៩ឆ្នាំបាននិយាយសម្តីនេះពេលគាត់កំពុងជាប់លើដំបូលផ្ទះ។ពេលនេះ អាជ្ញាធរមូលដ្ឋានកំពុងបន្តតាមដានកម្រិតទឹកទន្លេជំនន់ និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅដោយសារការព្យាករណ៍អាកាសធាតុថានឹងមានភ្លៀងធ្លាក់កាន់តែខ្លាំងនៅថ្ងៃខាងមុខទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2462

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia