ពេលខ្លះ យើងខំប្រឹងធ្វើការ ខំរកស៊ី ដើម្បីបានលុយ ប៉ុន្តែយើងបែបជាភ្លេចថែសុខភាពទៅវិញ។ តាមសម្តីលោក Steve Jobs បាននិយាយថា តើគ្រែអ្វីដែលមានតម្លៃថ្លៃបំផុតក្នុងលោក? ជាគ្រែអ្នកជំងឺ។ ពេលអ្នកចូលក្នុងបន្ទប់វះកាត់ អ្នកនឹងភ្ងាក់ខ្លួនថា មានអ្នកសៀវភៅមួយក្បាលដែលអ្នកអានមិនទាន់ចប់ គឺសៀវភៅនិយាយពីសុខភាពល្អ”។ ការថែសុខភាពមានតម្លៃណាស់។ នៅខាងក្រោមនេះជាកំហុស CEO ទាំងបីស្លាប់ដោយសារជំងឺកាចនេះ។
១. នៅឆ្នាំ២០០៣ លោក Steve Jobs បានពិនិត្យតម្រង់នោម បានរកឃើញថា គាត់មានជំងឺមហារីក។ គាត់បានដឹងខ្លួនឯងថា រស់មិនបានយូរទេ ដូច្នេះគាត់បានព្យាយាមធ្វើកិច្ចការជាច្រើនតាមអាចធ្វើទៅបាន ហើយគាត់បានស្លាប់ដោយសារជំងឺមហារីកនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១១ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍សោកស្តាយបំផុត។
២. លោកស្រី Susan Wojcicki ជានាយកប្រតិបត្តិរបស់ YouTube អស់រយៈពេលប្រាំបួនឆ្នាំក្នុងអំឡុងពេលនៃការរីកចម្រើនដ៏ធំក្នុងវេទិកាផលិតវីដេអូ។ លោកស្រីបានទទួលមរណភាពក្នុងវ័យ ៥៦ឆ្នាំ។ បន្ទាប់ពីលោកស្រីព្យាយាមប្រយុទ្ធជាមួយជំងឺមហារីកអស់រយៈពេល ២ឆ្នាំផងដែរ។
៣. តាមសារព៌តមាន CNN បានចុះផ្សាយថា សហនាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Han Jong-Hee បានទទួលមរណភាពដោយសារបញ្ហាគាំងបេះដូងកាលពីថ្ងៃអង្គារនេះ។ នេះជាការយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងបានប្រាប់ផងដែរ។ អត្ថបទដោយ៖ ទ្រ សុភាព