គិតត្រឹមម៉ោងនេះ មានពលរដ្ឋជនជាតិថៃ និងភូមា ២៨នាក់ហើយបានស្លាប់ដោយសារគ្រោះធម្មជាតិ រញ្ជួញដី ៧.៧វិចទ័រ បណ្តាលឱ្យរលំអគារ ស្ពាន និងផ្លូវមួយចំនួនត្រូវបានរងការខូចខាត។
យោងតាមឧបនាយករដ្ឋមន្ត្រីថៃ លោក Wechayachai បានបញ្ជាក់ថា អគារមានកម្ពស់៣០ជាន់ត្រូវបានបាក់ស្រុត នៅទីក្រុងបាងកកប្រទេសថៃ ដោយសាររញ្ជួញដី យ៉ាងតិចណាស់មានមនុស្ស៣នាក់ត្រូវបានស្លាប់ និងមនុស្សជាច្រើននាក់ទៀតត្រូវបានជួយសង្គ្រោះចេញពីក្រោមអគារ។ ហើយមានមនុស្ស៨១នាក់ផ្សេងទៀត កំពុងតាមស្វែងរកដែលស្ថិតនៅក្រោមកំនរបាក់បែកនៃអគារ។
នៅតាមបណ្តាតព្រំដែនប្រទេសមីយ៉ាន់ម៉ា យ៉ាងតិចណាស់មានមនុស្ស២០នាក់ត្រូវបានស្លាប់ និងជាច្រើននាក់ផ្សេងទៀតកំពុងស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យនៃរដ្ឋធានី Naypyitaw។
យោងតាមប្រព័ន្ធជូនដំណឹងជាមុនGTS របស់នាយកដ្ឋានឧតុនិយម និងទីភ្នាក់ងារអង្គេតតាមដានភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ការរញ្ជួយនេះ បានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដីជម្រៅប្រមាណ ១០គីឡូម៉ែត្រ និងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួញ ៧,៧វិចទ័រ ដែលបង្កឱ្យផលប៉ះពាល់ដល់ប្រទេសមួយចំនួនមាន៖ ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងប្រទេសចិន។
តាមការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជាបានឱ្យដឹងថា សម្រាប់ប្រទេសកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។
សូមបញ្ជាក់ថា មកដល់ពេលនេះ ពលរដ្ឋកម្ពុជានៅប្រទេសថៃ និងមីយ៉ាន់ម៉ា ក៏មិនទាន់មានដំណឹងថា រងគ្រោះដោយសារគ្រោះរញ្ជួញដីនៅឡើយទេ៕