ព័ត៌មាន
ចូលរួមសោកស្តាយ! CEO Samsung ស្លាប់ដោយសារជំងឺ ១នេះ
Tror Sopheap
March 25 2025
7.5 K views

តាមសារព៌តមាន CNN បានចុះផ្សាយថា សហនាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Han Jong-Hee បានទទួលមរណភាពដោយសារបញ្ហាគាំងបេះដូងកាលពីថ្ងៃអង្គារនេះ។ នេះជាការយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងបានប្រាប់ផងដែរ។

ហើយអ្នកនាំពាក្យក្រុមហ៊ុន Samsung បានលើកឡើងថា លោក Han បានទទួលមរណៈភាពនៅមន្ទីពេទ្យកំពុងតែសម្រាកព្យាបាលដោយសារតែជំងឺគាំងបេះដូងនេះ។ ចំពោះអ្នកបន្តតំណែងពីលោក Han មិនទាន់សម្រេចនៅឡើយទេ។ 

លោក Han Jong-Hee ត្រូវបានគេតែងតាំងជាអនុប្រធានក្រុមហ៊ុន Samsung Electronics និងជាសហ CEO នៅឆ្នាំ២០២២ជាមួយគ្នាផងដែរ។  ហើយលោក Han ជាបុគ្គលម្នាក់បានលះបង់ជីវិតរបស់គាត់ជាង ៣៧ឆ្នាំដើម្បីក្រុមហ៊ុន Samsung ឱ្យក្លាយជាអ្នកដឹកនាំកំពូលក្នុងពិភពលោក។

ប៉ុន្តែគួរឱ្យស្តាយណាស់! ពេលនេះ លោក Han Jong-Hee ទទួលមរណភាពក្នុងអាយុ ៦៣ឆ្នាំ។  នេះជាដំណឹងមួយធ្វើឱ្យមនុស្សជុំវិញពិភពលោកមានការភ្ញាក់ផ្អើលផងដែរ។ សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​គ្រួសារ និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​គាត់​ក្នុង​គ្រា​ដ៏​លំបាក​ធ្លាប់តស៊ូជាមួយគ្នា។

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2460

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia