ព័ត៌មាន
ចូលរួមសោកស្តាយ! ប្រទេសអាស៊ី ១នេះ មានអ្នកស្លាប់ ១៨នាក់ដោយសារភ្លើងឆេះព្រៃ
Tror Sopheap
March 26 2025
412 views

តាមដំណឹងទីក្រុងសេអ៊ូលបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស ១៨នាក់បានស្លាប់ដោយសារភ្លើងឆេះព្រៃជាច្រើនកន្លែងនៅប្រទេសកូរ៉េខាងត្បូង។ ភ្លើងឆេះព្រៃដ៏កាចនេះ កាលថ្ងៃទី២៥ ខែមីនានេះ បង្ខំឱ្យអ្នកស្រុករាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែង និងអាជ្ញាធរបានផ្ទេរអ្នកទោសរាប់រយនាក់ចេញពីពន្ធនាគារផងដែរ។

បើគិតត្រឹមម៉ោង៥ ព្រឹកថ្ងៃពុធ ទី២៦នេះ យោងតាមមន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបានឱ្យដឹងថា មានមនុស្ស ១៨នាក់បានស្លាប់ និង ១៩នាក់ទៀតរងរបួស ខណៈភ្លើងឆេះព្រៃបានឆាបឆេះតំបន់ភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង ចំពេលអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង។

តាមលោក Lee Byung-doo ជាអ្នកជំនាញនៅវិទ្យាស្ថានជាតិវិទ្យាសាស្ត្រព្រៃឈើបាននិយាយថា ភ្លើងនៅ Uiseong មាន៦៨% កាន់តែធ្ងន់ធ្ងរដោយសារខ្យល់បកកាន់ខ្លាំង។ សូម្បីតែលោកប្រធានាធិបតីស្តីទី Han Duck-soo បានប្តេជ្ញាដាក់ពង្រាយឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យ និងដាក់បុគ្គលិកជើងគោកដើម្បីទប់ទល់ជាមួយនឹងភ្លើងឆេះ បណ្តាលមកពីខ្យល់បក់ខ្លាំង និងអាកាសធាតុស្ងួតពេក៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2462

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia