ជំងឺ
ហានិភ័យ! មនុស្សពេញវ័យ ១នាក់ក្នុងចំណោម ៥នាក់ប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះតែ?
Tror Sopheap
March 18 2025
1.6 K views

យោងតាម WHO បានបញ្ជាក់ថា ជំងឺមិនឆ្លង (NCDs) ជាមូលហេតុចម្បងនៃការស្លាប់នៅក្នុងប្រទេសកម្ពុជាមានប្រមាណ ៦០.០០០នាក់ក្នុងមួយឆ្នាំ។ នេះជាការបញ្ជាក់ថា ប្រជាជនកម្ពុជាជិត ១នាក់ក្នុងចំណោមបួននាក់បានស្លាប់មុនអាយុនៅចន្លោះអាយុពី ៣០ទៅ ៧០ឆ្នាំដោយសារតែមិនជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺធាត់ជាដើម។

នៅក្រសួងសុខាភិបាលកម្ពុជាមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការសុខភាពពិភពលោក និងការផ្តល់មូលនិធិពី Bloomberg Philanthropies ថ្មីៗនេះបានធ្វើការស្ទង់មតិពី STEPS ក្នុងឆ្នាំ២០២៣ ជាមួយនឹងរបាយការណ៍ក្នុងប្រទេសកម្ពុជាដែលបានចេញផ្សាយនៅខែសីហា ឆ្នាំ២០២៤ ដោយផ្អែកលើលទ្ធផលរកឃើញថា មនុស្សពេញវ័យការទទួលទានអំបិលជាមធ្យមក្នុងចំនោមមនុស្សពេញវ័យឥឡូវនេះនៅ ៩.៥ក្រាមក្នុងមួយថ្ងៃតាមការណែនាំអង្គការសុខភាពពិភពលោកគឺឱ្យញ៉ាំតិចជាង ៥ក្រាមក្នុងមួយថ្ងៃ។

បន្ថែមថា ការទទួលទានគ្រឿងស្រវឹងបានកើនឡើងដោយមនុស្សពេញវ័យ ១នាក់ក្នុងចំណោម ៤នាក់បានរាយការណ៍ពីការផឹកស្រាលើសកម្រិតនាំឱ្យសម្ពាធឈាមឡើងខ្ពស់។ ជាហេតុនាំឱ្យប៉ះពាល់ដល់មនុស្សពេញវ័យជិត ១នាក់ក្នុងចំណោម ៥នាក់ស្មើ ១៧% មានកត្តាប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល។

ជំងឺមិនឆ្លងមានដូចជាជំងឺដាច់សរសៃឈាមខួរក្បាល តាមឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលមានប្រសាសន៍ថា ជំងឺនេះជាការឆ្លុះបញ្ចាំងពីផលប៉ះពាល់យ៉ាងសំខាន់ពីរបៀបរស់នៅគ្មានសុខភាពល្អ កំពុងតែកើតលើប្រជាជនកម្ពុជា...។

តាមការស្ទង់មតិក៏បានគូសបញ្ជាក់ផងដែរថា ៦.៣%នៃមនុស្សពេញវ័យបានបង្កើនជាតិស្ករក្នុងឈាមត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែម បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងទម្រង់របបអាហារមានជាតិរាងផ្អែម មានភេសជ្ជៈ និងគ្រឿងស្រវឹងនាំឱ្យកើនឡើងអត្រាអ្នកធាត់។ បច្ចុប្បន្ននេះ មាន ១៩.៤% ចំពោះមនុស្សពេញវ័យត្រូវបានចាត់ថ្នាក់ថាលើសគីឡូ ហើយមាន ៤.៣%ត្រូវបានចាត់ថ្នាក់ថាជាអ្នកធាត់។ លើសពីនេះទៀត មនុស្សពេញវ័យម្នាក់ក្នុងចំណោមបួននាក់ (25.5%) បានបង្កើនកូឡេស្តេរ៉ុលផងដែរ។ ដូចនេះ! អ្នកចង់ការពារជំងឺមិនឆ្លងនេះ ចូរអ្នកហាត់ប្រាណ ហូបអាហារល្អ និងគេងឱ្យបានគ្រប់គ្រាន់ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2537

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia