ចិត្តសាស្ត្រ
លោក លី កុំកុំ ថា ២វិធីនេះ កុំឱ្យអ្នកស្រ្តេស តានតឹងខ្លាំងក្នុងការរកស៊ីនិងធ្វើការ
Tror Sopheap
March 20 2025
169 views

បញ្ហាធំទាំងអ្នករកស៊ីនិងធ្វើការគឺស្រ្តេសនេះឯង។ បើយើងបណ្តោយស្រ្តេសយូរពេក វាធ្វើឱ្យយើងបាក់ទឹកចិត្ត មានអារម្មណ៍តានតឹងខ្លាំងជាហេតុឱ្យអ្នកអស់អារម្មណ៍ខំប្រឹងក្នុងការងារថែមទៀត។ បើអ្នកកំពុងតែមានបញ្ហាបែបនេះ អ្នកគួររៀនសូត្រពីលោក លី កុំកុំ ជាសហគ្រិនខ្មែរ និងជា CEO CamboLab ទោះបីលោកមានបញ្ហាច្រើនក៏ដោយ ក៏លោកប្រើ ២វិធីនេះកុំឱ្យគាត់រស់ក្នុងស្រ្តេសយូរពេកដែរ។ គាត់បានប្រាប់ថា “ស្រ្តេសយូរ បាត់ចំណូល។ វាធ្វើឱ្យខួរក្បាលរបស់យើងផលិតគំនិតល្អៗ មិនចេញ ចឹងហើយលទ្ធភាពការងារធ្លាក់ចុះ ចំណូលក៏ធ្លាក់ចុះដែរ។ អារម្មណ៍យើងទាក់ទងនឹងលទ្ធផលការងារនិងចំណូល។ រក្សាអារម្មណ៍នឹងន និងរីករាយជារឿងសំខាន់ក្នុងការងារខ្លាំងណាស់”។

១. ដកខ្លួនចេញពីស្រ្តេស៖ លោក លី កុំកុំ បាននិយាយថា ពេលការងារច្រើន បញ្ហាក៏ច្រើនតាមហ្នឹងដែរ។ ពេលបញ្ហាច្រើនពេក ដោះស្រាយបញ្ហាមិនទាន់ទេ នាំឱ្យយើងកើតស្រ្តេសខ្លះដែរ។ ពេលគាត់ស្រ្តេស ដាច់ខាតគាត់មិនទុកខ្លួនឱ្យស្រ្តេសត្រាំនឹងបញ្ហានោះទេ។ គាត់ដកខ្លួនចេញពីកន្លែងការងារបន្តិចសិន អាចទៅផឹកភេសជ្ជៈមួយកែវ និងជិះឡានលំហែរអារម្មណ៍បន្តិច ហើយអាចនិយាយគ្នាលេងជាមួយណានរម្នាក់ ធ្វើឱ្យអារម្មណ៍គាត់ស្រាលបញ្ហាក្នុងចិត្ត ទើបគាត់ត្រឡាប់មកធ្វើការងារ វាពិតជាមានប្រសិទ្ធភាពខ្ពស់។ នេះជាវិធីងាយៗ ដកចិត្តពីស្រ្តេសមករស់ក្នុងសន្តិភាព។ អ្នក៏អាចធ្វើបានដូចគ្នា។ ផ្អាក់ការងារបន្តិច ដើរប្រហែល ២នាទី អារម្មណ៍របស់អ្នកធូរស្រាលហើយចាំបកមកធ្វើការវិញ លទ្ធផលការងាររបស់អ្នកក៏លឿនហើយអត់ស្មុគថែមទៀត។

២. ប្រើទម្លាប់តូចៗ រក្សាខួរក្បាល៖ បើខួរក្បាលយើងចុះខ្សោយ ហើយយើងខំប្រឹងប្រើទៀត វាមិនខុសគ្នាពីពូថៅមិនមុតនៅតែខំកាប់នោះទេ។ លោក Komkom Ly បាននិយាយពីបទពិសោធន៍ខ្លួនថា ខួរក្បាលរបស់មនុស្សយើង បើចេះប្រើវាក្នុងការងារនិងការរកស៊ីដឹងតែមានលទ្ធផលមានចំណូលខ្ពស់។ គាត់មានទម្លាប់តូចៗ រក្សាថាមពលខួរក្បាលដូចជា ហូបអាហារបែបស្រស់ៗ មានបន្លែ ផ្លែឈើ និងត្រី ហូបតែត្រឹម ៨០%នៃក្រពះមិនឱ្យឆ្អែតពេកទេ វាធ្វើឱ្យគាត់ស្រួលខ្លួនអារម្មណ៍ល្អ។ មានទម្លាប់តូចទៀត គាត់ចូលចិត្តស្តាប់បុគ្គលឆ្នើមៗ និយាយដើម្បីបញ្ចូលគំនិតថ្មីៗ ក្នុងខួរក្បាល។ មានតែគំនិតមានថាមពលខ្លាំងទេ បានយើងកម្រស្រ្តេស។ 

ជីវិតស្រ្តេសមកពីអ្នកធ្វើអ្វីមួយ មានកំហុសឆ្គងហើយមិនព្យាយាមរកផ្លូវដោះស្រាយ និងមិនប្រឈមមុខជាមួយនឹងវា។ សម្រាប់លោក កុំកុំ បានឆ្លងកាត់កំហុសនិងបញ្ហាច្រើនណាស់ ដើម្បីជំនួសឱ្យការអង្គុយកើតទុក្ខ គាត់ត្រូវតែរៀនពីកំហុសហើយ ឆាប់កែប្រែកំហុសឆ្គង កុំឱ្យវាកើតម្តងទៀត។ ព្រោះកំហុសជាឱកាសបង្កើនចំណូល។ មានពាក្យមួយគេតែងនិយាយថា ដោះបញ្ហាកើនចំណូល។ ព្រោះលុយនៅក្នុងបញ្ហា។ ដើម្បីដោះបញ្ហាបាន យើងមានគំនិតខ្លាំងសិន។ សូម្បីតែលោក Bill Gates បានផ្តល់មតិថា “យើងគួរតែអបអរភាពជោគជ័យ ប៉ុន្តែពេលបរាជ័យ យើងត្រូវរៀនពីវាដើម្បីឱ្យខួរក្បាលរបស់យើងកាន់តែឆ្លាត ដើម្បីធ្វើដំណើរទៅមុខទៀត”៕ អត្ថបទដោយ៖ ទ្រ​សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2451

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោក លី កុំកុំ ថា ២វិធីនេះ កុំឱ្យអ្នកស្រ្តេស តានតឹងខ្លាំងក្នុងការរកស៊ីនិងធ្វើការ
Tror Sopheap
March 20 2025
169 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតជប៉ុនថា ៣ទម្លាប់ជួយអ្នករស់នៅអាយុវែង គ្មានជំងឺ គ្មានស្រ្តេស
Tror Sopheap
March 13 2025
3.5 K views

#ចិត្តសាស្ត្រ

២ទម្លាប់នេះជួយស្រង់ផ្លូវចិត្ត ស្រង់ក្តីសង្ឃឹមរបស់អ្នកឡើងមកវិញ
Tror Sopheap
March 12 2025
342 views

#ចិត្តសាស្ត្រ

4វិធីងាយៗ សម្រួលចិត្តរបស់អ្នកឱ្យស្ងប់ គេងលក់ស្រួលទល់ភ្លឺ
Tror Sopheap
March 11 2025
1.2 K views

#ចិត្តសាស្ត្រ

តាមសិក្សាថា រួមភេ.ទ១ មុនចូលគេងអស់ស្រ្តេស បន្ធូរអារម្មណ៍ គេងលក់ស្រួលស្ងប់ចិត្ត
Tror Sopheap
March 10 2025
1.5 K views

#ចិត្តសាស្ត្រ

មហាសេដ្ឋីទី១ អាហ្រ្វិកបង្ហើបគន្លឹះគេងឱ្យចំណេញពេល គេងឱ្យស្ងប់ហើយចំណូលកើន
Tror Sopheap
March 10 2025
1.2 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្នតិច! បុរសៗ សម្រេចកាមដោយខ្លួនឯងច្រើនដង អាចគ្រោះថ្នាក់ដល់ខូចក្រលៀនទេ?
Tror Sopheap
March 3 2025
13.3 K views

#ព័ត៌មាន

ព្រះអង្គ ជួន កក្កដា បួសជាង ២៧ព្រះវស្សា សម្រេចលាចាកសិក្ខាបទ ក្រោមហេតុផល ១នេះ
Tror Sopheap
March 19 2025
10.8 K views

#ជំងឺ

តិចនិក ៤យ៉ាងពេលព្រឹកជួយលាងជាតិពុលចេញពីថ្លើម ពង្រឹងតម្រងនោមកុំឱ្យខូច
Tror Sopheap
March 12 2025
6.8 K views

#ជំងឺ

វេជ្ជបណ្ឌិតថា៖ ផ្លែឈើអស្ចារ្យ ១នេះបញ្ចុះជាតិស្ករការពារអ្នកពីជំងឺទឹកនោមផ្អែមល្អបំផុត
Tror Sopheap
March 18 2025
6.4 K views

#ជំងឺ

បុរសៗ តិចគ្មានកូនប្រើ! នេះជាឃាត.ករសម្ងាត់ធ្វើឱ្យបុរសមិនអាចក្លាយជាឪពុក
Tror Sopheap
March 15 2025
6.3 K views

#ព័ត៌មាន

អ្នកមាន ប.ស.ស មានឆ្កែខាំកុំទុកយូរ ឆាប់ទៅចាក់វ៉ាក់សាំងឥតថ្លៃ នៅទីតាំង ១នេះ
Tror Sopheap
March 2 2025
5.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia