ចិត្តសាស្ត្រ
២ទម្លាប់នេះជួយស្រង់ផ្លូវចិត្ត ស្រង់ក្តីសង្ឃឹមរបស់អ្នកឡើងមកវិញ
Tror Sopheap
March 12 2025
359 views

អ្នករកស៊ី អ្នកធ្វើការងាយបាក់ទឹកចិត្ត និងអស់សង្ឃឹមណាស់ព្រោះពួកគាត់សម្បូរបញ្ហាច្រើន ជាហេតុនាំឱ្យពួកគាត់ងាយធ្លាក់ចូលអន្ទាក់ការគិតអវិជ្ជមាន។ ជាពិសេសស្ថិតក្នុងស្ថានភាពលំបាកដូចជាសព្វថ្ងៃនេះ ការជំពាក់លុយគេ រកស៊ីខាត ធ្វើការគ្មានលទ្ធផល ហើយចំណូលមានកម្រិតទៀតនោះ ផ្លូវចិត្តពួកគាត់កាន់យ៉ាប់។ កុំពិបាកចិត្តច្រើន បើអ្នកមាន ២ទម្លាប់នេះ ចិត្តរបស់អ្នកនឹងមានថាមពលឡើងមកវិញជានិច្ច។ សូម្បីតែចំណូលក៏កើនឡើងដែរ។ ព្រោះផ្លូវចិត្តនឹងចំណូលមានការទាក់ទងជាមួយគ្នា។

១. សាកថាមពលផ្លូវចិត្តឡើងវិញ៖ ទម្លាប់មួយអ្នករកស៊ីនិងអ្នកធ្វើការគួរមានក្នុងជីវិតប្រចាំថ្ងៃនោះគឺទម្លាប់នៅម្នាក់ឯងដើម្បីសម្រួចការគិត បំបែកបញ្ហា ហើយទម្លាប់មួយនេះបង្កើនថាមពលផ្លូវចិត្តថែមទៀត។ ហៅថា ទម្លាប់សាកថ្មផ្លូវចិត្ត។ តាមលោក Sean Covey ជាអ្នកនិពន្ធ ជាម្ចាស់ក្រុមហ៊ុន Franklin Covey Education បានលើកឡើងថា ពេលផ្លូវចិត្តរបស់អ្នកអស់ថ្មនោះ អ្នកចាំបាច់ត្រូវរកពេលសម្រាប់ខ្លួនឯងដើម្បីបន្ធូរអារម្មណ៍បញ្ចូលអារម្មណ៍ល្អៗ មកវិញ ទើបអ្នកមានកម្លាំងចិត្តបន្តដំណើរទៅមុខទៀត។ បើអ្នកមិនធ្វើបែបនេះទេ អ្នកនឹងអស់សេចក្តីរីករាយនឹងជីវិតជាមិនខានទេ”។ ពេលជីវិតរបស់អ្នកអស់សង្ឃឹម អស់កម្លាំងចិត្ត ចំណូលរបស់អ្នកមិនកើនឡើងនោះទេ។  

ហើយលោក Seam បានបន្តថា ទោះបីអ្នករកស៊ី និងធ្វើការគ្មានលទ្ធផលក៏ដោយ សូមអ្នករកកន្លែងមួយដើម្បីសម្ងំខ្លួនដើម្បីសម្រួលចិត្តវិញ្ញាណរបស់អ្នកឱ្យមានថាមពលឡើងវិញ។ ហើយអ្នកនឹងមានគំនិតល្អៗ ផុសចេញមក ដើម្បីធ្វើការមានលទ្ធផល។ ព្រោះលទ្ធផលជាចំណូល។ ការសម្ងំនៅម្នាក់ឯង នៅក្នុងបន្ទប់ទឹកក៏បាន នៅបន្ទប់គេងក៏បាន និងនៅព្រៃស្ងាត់ក៏បាន ហើយចូរអ្នកដង្ហើមមួយៗ តាមធម្មជាតិនោះ អ្នកនឹងឃើញថា ផ្លូវចិត្តរបស់អ្នកកាន់តែមានថាមពលឡើងវិញ ហើយចាំអ្នកទៅធ្វើការនិងរកស៊ីនឹងមានលទ្ធផលកើនចំណូលមិនខាននោះទេ។

២. ទម្លាប់ត្រៀមទុកមុននាំចិត្តរបស់អ្នកកាន់តែរីករាយ៖ មនុស្សភាគច្រើនទាំងអ្នកធ្វើការនិងអ្នករកស៊ីដែលខ្វះភាពរីករាយក្នុងជីវិតក្នុងអាជីកម្មព្រោះពួកគេមិនបានត្រៀមខ្លួនជាមុន។ ហើយធ្វើកិច្ចការអ្វីមួយ ចាប់ផ្តើមដោយសេចក្តីប្រញ៉ាប់ប្រញាល់លឿនៗ វាធ្វើឱ្យចិត្តរបស់ពួកគាត់ច្របូកច្របល់និងស្មុគស្មាញច្រើនឡើង។ តាមលោក Sean Covey បានលើកឡើងថា ការគិតទុកជាមុនមួយថ្ងៃ ជាទម្លាប់ស្រូបនៅសេចក្តីរីករាយក្នុងជីវិត ព្រោះវាជួយអ្នកឱ្យអ្នកចេះគ្រប់គ្រងលើជីវិតខ្លួនឯងបានល្អ។ (ហើយវាក៏ធ្វើឱ្យចេះគ្រប់គ្រងលើបញ្ហាដែរ)។

លោក Seam បានបន្តចុងក្រោយយ៉ាងមុតមាំថា មានហេតុផលពីរយ៉ាង ទម្លាប់ល្អចេះត្រៀមទុកជាមុនគឺថា ទី១. ពេលបច្ចុប្បន្ននេះជាពេលអ្នកធ្វើការសម្រេចចិត្តដែលមានការជាប់ទាក់ទងនឹងជោគវាសនាអនាគតរបស់អ្នក ដូច្នេះហើយ! អ្នកត្រូវចេះត្រៀមលក្ខណៈទុកជាមុន ដើម្បីការពារកំហុសឆ្គង ដោះបញ្ហាបានលឿន(បញ្ហាជាឱកាសជាចំណូលសម្រាប់អ្នករកស៊ីនិងអ្នកធ្វើការ)។ ទី២. បើអ្នកមិនហ៊ានធ្វើការសម្រេចចិត្តលើអនាគតដោយខ្លួនឯងទេ ច្បាស់ណាស់នឹងមានគេមកសម្រេចចិត្តដើម្បីអ្នកដឹកនាំជីវិតរបស់អ្នកជំនួសជាមិនខានឡើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចទិញសៀវភៅ លំហូរចិត្ត ទិញតាមនេះ https://t.me/BusinessCambodiaBook

7

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
191 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
294 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
622 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
329 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
776 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia