ចិត្តសាស្ត្រ
វេជ្ជបណ្ឌិតជប៉ុនថា ៣ទម្លាប់ជួយអ្នករស់នៅអាយុវែង គ្មានជំងឺ គ្មានស្រ្តេស
Tror Sopheap
March 13 2025
4.1 K views

ការរស់នៅមានអាយុវែង មិនមែនជារឿងងាយស្រួលនោះទេ។ អ្នកខ្លះអាយុត្រឹមតែ ៣០ទៅ៤០ឆ្នាំមានជំងឺលើសឈាម ទឹកនោមផ្អែម និងមហារីកផងដែរ។ ដើម្បីការពារជំងឺទាំងអស់នេះ ឱ្យអ្នករស់នៅមានអាយុវែងដូចជាលោក Shigeaki Hinohara ដែលមានអាយុ ១០៥ឆ្នាំជាជនជាតិជប៉ុន។ គាត់មាន ៣ទម្លាប់ជាពិសេសឱ្យគាត់បន្តរស់នៅមានអាយុវែង៖

១. កាយមាំ ជំងឺរត់ចេញ៖ បើអ្នកចង់រស់នៅមានអាយុវែងជាដំបូងអ្នកត្រូវថែសុខភាពរាងកាយឱ្យមាំសិន។ តើគួរធ្វើបែបណា? តាមវេជ្ជបណ្ឌិត Shigeaki Hinohara បានផ្តល់ចម្លើយថា ហូបកុំឱ្យឆ្អែតពេក ត្រឹមតែ៨០%នៃក្រពះបានហើយ(ហូបតាមចិត្តចង់នាំឱ្យអ្នកធាត់ មានជំងឺ)។ ហើយបន្តធ្វើលំហាត់ប្រាណដើម្បីពង្រឺងមុខងាររាងកាយឱ្យមាំ”។ ពេលអ្នកធ្វើលំហាត់ប្រាណ អ្នកបានជម្រុះជំងឺលើសឈាម ជម្រុះជាតិខ្លាញ់ និងជម្រុះស្រ្តេសបាត់បានយ៉ាងងាយ។ នេះជាលទ្ធផលនាំឱ្យអ្នកមានសុខភាពរាងកាយមាំព្រោះតែការធ្វលំហាត់ប្រាណនេះឯង។

២. កុំរស់នៅអតីត និងអនាគត ឱ្យអាយុខ្លី៖ មនុស្សដែលមានបញ្ហាផ្លូវចិត្តច្រើន តែងតែខ្វល់ពីអតីតកាល និងអនាគតច្រើនពេក វាធ្វើឱ្យគាត់គ្មានសតិរស់នៅពេលបច្ចុប្បន្ន។ តាមលោកវេជ្ជបណ្ឌិត Hinohara បានផ្តល់យោបល់ថា អ្នកត្រូវរស់នៅជាមួយការសប្បាយចិត្តក្នុងបច្ចុប្បន្ននេះ ពេលឥឡូវនេះ ដើម្បីធ្វើបែបនេះបាន អ្នកកុំប្រកាន់គំនិតនេះក្នុងភាពមានះខ្លាំងពេក កុំសន្យំរឿងអវិជ្ជមាន កុំភ្លេចថែរក្សាចិត្តផងដែរ គឺអ្នកត្រឹមតែរស់នៅដោយសតិបញ្ញា នៅក្នុងភាពជាកណ្តាល។” វាពិតជាមានអត្ថន័យអស្ចារ្យខ្លាំងណាស់ សម្រាប់លោកវេជ្ជបណ្ឌិតចង់មានន័យថា អ្នកត្រូវប្រឹងឱ្យអស់ពីសមត្ថភាព និងសម្រួលចិត្តដោយចិត្តនៅកណ្តាលក្នុងបច្ចុប្បន្នកាលពេលនេះ ធ្វើឱ្យចិត្តរបស់អ្នកគ្មានសម្ពាធនោះទេ។

៣. អំពើល្អជួយឱ្យអ្នកអាយុវែង៖ អំពើល្អជាក្តីស្រឡាញ់មួយមានអត្ថន័យក្នុងជីវិតណាស់។ លោកវេជ្ជបណ្ឌិត Hinohara មានអាយុវែងក៏ព្រោះគាត់ធ្វើអំពើល្អច្រើន គឺជួយជីវិតមនុស្សរាប់រាប់ម៉ឺននាក់ឯណោះ។ គាត់មួយថ្ងៃធ្វើការ ១៨ ម៉ោង ការងារដែលគាត់មានក្តីស្រឡាញ់ធ្វើឱ្យគាត់សប្បាយចិត្តបំផុតគឺព្រួពេទ្យ។ គាត់បាននិយាយថា អ្នកត្រូវធ្វើអំពើល្អ កុំអង្គុយទំនេរពេក។ បើអ្នកចង់ឱ្យជីវិតនេះរីករាយ អ្នកត្រូវមានកិច្ចការជួយអ្នកដទៃ៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចទិញសៀវភៅ វិថីគ្រាប់ពូជ ទិញតាមនេះ https://t.me/BusinessCambodiaBook

Photo 2025 01 03 10 13 37

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3236

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

កុំឱ្យឈ្លោះគ្នា! ដៃគូត្រូវគិតលើរឿង ៤នេះសិន មុនដឹកដៃគ្នារៀបការ
Tror Sopheap
May 15 2026
603 views

#ចិត្តសាស្ត្រ

មិននឹកស្មានថា ៤ទម្លាប់ធ្វើឱ្យបុរសនារីគ្មានកូនប្រើក៏មានដែរ
Tror Sopheap
May 12 2026
393 views

#ចិត្តសាស្ត្រ

ចង់មានក្តីសុខ! នេះជាក្បួននាំឱ្យប្រជាជនហ្វាំងឡង់មិនចេះស្រ្តេស គ្មានសម្ពាធផ្នែកផ្លូវចិត្ត
Tror Sopheap
May 1 2026
999 views

#ចិត្តសាស្ត្រ

៣វិធីសាស្រ្តនេះ ជួយប្រជាជនហ្វាំងឡង់រស់នៅមានសុភមង្គលជាងគេលើលោក
Tror Sopheap
May 1 2026
108 views

#ចិត្តសាស្ត្រ

កត្តា ១នេះធ្វើឱ្យប្តីប្រពន្ធរស់នៅមិនចុះសម្រុងនឹងគ្នា និងគ្មានក្តីសុខទៀត
Tror Sopheap
April 30 2026
1.1 K views

#ចិត្តសាស្ត្រ

បុសស្រ្តី! ធ្វើរឿង ១នេះជួយកាត់ស្រ្តេស គេងលក់ស្រួល និងបង្កើនលំហូរឈា.-មខួរក្បាល
Tror Sopheap
April 29 2026
714 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia