ចិត្តសាស្ត្រ
មហាសេដ្ឋីទី១ អាហ្រ្វិកបង្ហើបគន្លឹះគេងឱ្យចំណេញពេល គេងឱ្យស្ងប់ហើយចំណូលកើន
Tror Sopheap
March 10 2025
1.2 K views

ការគេងពិតជារឿងសំខាន់ខ្លាំងណាស់សម្រាប់សុខភាព។ បើអ្នកបាត់សុខភាពជំនួយដោយជំងឺនោះ តើអ្នកមានកម្លាំងធ្វើការ និងរកស៊ីដែរទេ? ដូច្នេះហើយការគេងជួយប៉ូវគំនិត ឱ្យផ្តោតអារម្មណ៍ធ្វើកិច្ចការកាន់តែមានលទ្ធផលប្រាក់ចំណូលក៏កើនតាមឡើងហ្នឹងដែរ។ លោក Aliko Dangote មានវ័យ ៦៧ឆ្នាំជាអ្នកមានបំផុតនៅអាហ្រ្វិកមានចំនួនទឹកប្រាក់ ២៣.៩ពាន់លានដុល្លារ។ គាត់បាននិយាយថា ការរកស៊ីរបស់ខ្ញុំមានបញ្ហាច្រើនណាស់ ប៉ុន្តែខ្ញុំគ្មានពេលវេលាច្រើននោះទេ ដូច្នេះហើយខ្ញុំគេងដោយចិត្តស្ងប់គឺគេងមួយថ្ងៃ ៤ម៉ោងគឺគ្រប់គ្រាន់ហើយ”។ ពេលអ្នកចេះរៀបចំចិត្តឱ្យស្ងប់ អ្នកក្រោកពេលព្រឹកឡើងមានថាមពលហើយបំពេញកិច្ចការមានប្រសិទ្ធភាពខ្ពស់ណាស់។ ពេលអ្នកធ្វើកិច្ចការបានល្អ តើចំណូលកើនទេ?គឺកើនមិនខានឡើយ។

នេះជាការបញ្ជាក់ថា ពេលវេលាក្រៅពីនេះលោក Aliko ធ្វើការស្ទើរតែ៨០%ទៅហើយ នៅសល់ម៉ោងប៉ុន្មានទៀតគឺគាត់តែងតែឆ្លៀតពេលចូលរួមកម្មផ្សេងៗ។ ទោះបីជារស់នៅក្នុងនាមជាសហគ្រិនមានកិច្ចការរវល់ច្រើនមិនចេះចប់មិនចេះហើយក៏ដោយ ក៏សេដ្ឋីរូបនេះ មិនដែលភ្លេចចំណាយពេលវេលាជាមួយខ្លួនឯងដែរ។ គាត់ឆ្លៀតពេលធ្វើរឿងដែលគាត់ចូលចិត្ត រៀនអ្វីដែលគាត់ចង់រៀន ញ៉ាំរបស់ដែលគាត់ចង់ញ៉ាំ ដើម្បីកាត់បន្ថយសម្ពាធ ឱ្យចិត្តគាត់ស្រាលពីបញ្ហា ឱ្យចិត្តគាត់មានថាមពលឡើងវិញ ហើយព្រមទាំងប្រគល់ក្ដីស្រលាញ់ជូនខ្លួនឯង ឱ្យជីវិតគាត់រស់នៅមានអារម្មណ៍ថា ការប្រើជីវិតមួយនេះពិតជាមានតម្លៃមានអត្ថន័យណាស់។

ជាក់ស្ដែងគាត់ធ្វើការចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៩យប់ គាត់រវល់នឹងការងាររហូត ហើយជាពេលគាត់ចូលផ្ទះដែរ។ ហើយចាប់ពីម៉ោង ៩ ដល់ម៉ោង១យប់ជាពេលដែលគាត់ចំណាយសម្រាប់ខ្លួនឯងទាំងស្រុង។ គាត់ចាយពេលនិយាយជាមួយភរិយា ជាមួយកូនៗ ព្រោះនេះជាក្តីសុខរបស់គាត់។ ពេលចិត្តគាត់មានក្តីសុខ ការគេងលក់ក៏លឿនដែរ។ (មុនចូលគេ តើអ្វីធ្វើឱ្យអារម្មណ៍អ្នកមានក្តីសុខ?) មុនចូលគេងគាត់មិនដែលយកខួរក្បាលគិតពីបញ្ហាទេ។ បើគិតពីបញ្ហាធ្វើឱ្យការគេងគាត់មិនស្ងប់ពេលភ្ញាក់ឡើងអារម្មណ៍គាត់មិនល្អនោះទេ។

បើថ្ងៃណាមួយលោក Aliko អស់កម្លាំងពេក គាត់នឹងចូលសម្រាកឱ្យរាងលឿន ដើម្បីភ្ញាក់ឡើងមានថាមពលធ្វើការបង្កើនប្រាក់ចំណេញ។ គាត់ដឹងថា អារម្មណ៍ល្អដោះស្រាយបញ្ហាក៏លឿនដែរ មានប្រសិទ្ធភាពមានលទ្ធផលខ្ពស់ ហើយចំណូលកាន់តែច្រើនឡើងទ្វេដង។ រឿងសំខាន់មួយដែលជួយឱ្យការគេងរបស់លោក Aliko ស្ងប់ល្អបំផុតនោះ គាត់តែងតែចំណាយពេលេវេលាអានសៀវភៅដើម្បីអភិវឌ្ឍចិត្តគំនិតនិងសមត្ថភាពបន្ថែម។ អារម្មណ៍មនុស្សយើងអាចនឹងបែកខ្ញែកពេញមួយថ្ងៃព្រោះតែមានកិច្ចការរវល់ច្រើនណាស់ ដូច្នេះហើយសេដ្ឋីរូបនេះ ប្រើប្រាស់ការអានដើម្បីប្រមូលអារម្មណ៍ផ្ដុំអារម្មណ៍ឱ្យមូលឱ្យស្ងប់មុនគាត់ចូលគេង។ ទោះបីគាត់គេងតែ ៤ម៉ោងពេលគាត់ស្ងប់ចិត្តបែបនេះ ធ្វើឱ្យគាត់មានអារម្មណ៍ដូចជាគេង៨ម៉ោងដែរ។ បើអ្នកចង់មានអារម្មណ៍ស្ងប់ អារម្មណ៍មានក្តីសុខ ខ្ញុំសូមណែនាំសៀវភៅ លំហូរចិត្ត ១ក្បាលជាសៀវភៅឱ្យចិត្តរបស់អ្នករឹងមាំ មានសន្តិភាពផ្លូវចិត្តបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចទិញសៀវភៅ លំហូរចិត្ត ទិញតាមនេះ៖ https://t.me/BusinessCambodiaBook

៣៨៥

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3331

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
9 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
873 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
605 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
307 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
765 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
182 views
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia