កីឡា
កីឡាករ ធឿន​ ធារ៉ា បង្កើតប្រវត្តិសាស្ត្រថ្មីជូនគុនខ្មែរ ផ្ដួលកីឡាករឆ្នើមរបស់ថៃត្រឹមទឹកទី១
Senghong Kong
December 25 2022
703 views

​កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះ នៅក្នុងការប្រកួច Thai Fight កីឡារករធឿន​ ធារ៉ា បានប្រកួតឈ្នះ កីឡាករជើងខ្លាំងរបស់ថៃ ដោយធ្វើឱ្យកីឡាករ សៃ យុគ របួសបែបធំខ្លាំងពេក អាជ្ញាកណ្ដាលបញ្ឈប់ក្នុងទឹកទី១។ នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយ និងជាជោគជ័យធំដែលកីឡាករគុនខ្មែរ ឡើងប្រកួតឈ្នះក៏ដូចជាទទួលបានខ្សែក្រវ៉ាត់ Thai Fight ព្រមទាំងពានរង្វាន់ពីស្តេចថៃ និងបានទទួលទឹកប្រាក់ចំនួន៤សែនបាត ផងដែរ។

គួរឱ្យដឹងផងដែលថា កីឡាករ ធឿន ធារ៉ា ត្រូវបានគេដឹងថាជាកូនសិស្សរបស់លោកគ្រូ អេ ភូថង ក៏ដូចជាកីឡាករក្នុងក្លិបប្រដាល់គុណខ្មែរអេភូថង ផងដែរ។ នៅក្នុងកិច្ចសម្ភាសដែលបានផុសនៅក្នុងផេករបស់ ក្លិបប្រដាល់គុណខ្មែរអេភូថង កីឡាករ ធឿន ធារ៉ា បាននិយាយថា “ពិតជាមានអារម្មណ៍ក្ដុលក្តួល ខ្លាំងមែនទែន នេះជាលើកទី១ដែលបានទទួលខ្សែក្រវ៉ាត់ ពិតជានឹកស្មានមិនដល់ ពេលឡើងប្រកួត មិននឹកស្មានថាអាចយកបានខ្សែក្រវ៉ាត់ទេ ដោយសារកីឡាករថៃ ជាកីឡាករល្អ វ័យចាស់ តែក្បាច់នៅល្អ។ រាល់ការប្រកួតតែងតែដាក់ក្ដីសង្ឃឹមឱ្យខ្លួនឯងថានឹងយកជ័យជម្នះឱ្យបាន តែមិននឹកស្មានថាខ្លួនឯងធ្វើបានល្អដល់ថ្នាក់នេះ។”

នេះជាជោគជ័យធំ នឹងជាមុខមាត់មួយសម្រាប់គុនខ្មែរ កីឡាករ ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។ មួយវិញទៀត ក៏សូមសម្តែងការត្រេកអរ និងអរគុណចំពោះការខិតខំរបស់កីឡាករ ធឿន​ ធារ៉ា ក៏ដូចជាកីឡាករផ្សេងៗទៀត ដែលបានលើកមុខមាត់ និងបង្ហាញឱ្យបរទេសឃើញកាន់តែច្បាស់ពីសក្តានុពលរបស់គុនខ្មែរលើឆាកអន្តជាតិ៕

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពេលនេះ! ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជន ២នេះ
Tror Sopheap
December 16 2025
19.6 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
15 K views

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
12.4 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
12.1 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
10.3 K views

#ជំងឺ

ប្រយ័ត្នផង! បុរសសម្រេចកាមច្រើនដងក្នុងមួយថ្ងៃ អាចខូចតម្រងនោមទេ?
Tror Sopheap
December 1 2025
9 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia