កីឡា
អ្នកគ្រូ ធាវ ដាវីន ប្រាប់ថា ធ្វើលំហាត់ប្រាណបែបនេះ ទើបអ្នកឆាប់ស្រកគីឡូបានលឿន
Tror Sopheap
November 23 2025
923 views

ការធ្វើលំហាត់ប្រាណ មានអ្នកខ្លះខំហាត់ប្រាណដែរ តែអត់ស្រកគីឡូសោះ។ តាមអ្នកគ្រូ ធាវ ដាវីន ជាអ្នកជំនាញផ្នែកហាត់ប្រាណនិងសម្រកគីឡូបានបញ្ជាក់ថា “ការធ្វើលំហាត់ប្រាណមិនមែនចេះតែហាត់នោះទេ អ្នកត្រូវមានក្បួនដែរទើបអ្នកហាត់ទៅមានលផលលឿនហើយមិនបាក់ទឹកចិត្តក្នុងការសម្រកគីឡូ។ ការហាត់ប្រាណសម្រកគីឡូ អ្នកគួរតែទុកចន្លោះពេលវេលាមួយម៉ោងឬពីរម៉ោង ក្រោយពេលហាត់ប្រាណរួចដើម្បីឱ្យរាងកាយស្រូបជាតិខ្លាញ់មកបម្លែងធ្វើជាថាមពលហើយសាច់ដុំបានសម្រាកសិន ហើយចាំហូបអាហារទើបអ្នកទទួលបានលទ្ធផលល្អ”។ ការហាត់ប្រាណតម្រូវឱ្យមានអារម្មណ៍អត់ធ្មត់ទាំងការហាត់និងតមអាហារជាដើមដោយប្រើពេលវេលាសន្សឹៗផងដែរ។

តាមគេហទំព័រ medicalnewstoday បានចុះផ្សាយថា “តាមអ្នកស្រាវជ្រាវបាននិយាយថា ការធ្វើលំហាត់ប្រាណចន្លោះពីម៉ោង ៧ដល់៩ព្រឹកគឺល្អបំផុតសម្រាប់ដុតជាតិខ្លាញ់។ នេះជាម៉ោងអ្នកមានថាមពលក្នុងការហាត់ប្រាណបង្កើនថាមពលទ្វេដង។ ចំណែកល្ងាចវិញនៅចន្លោះម៉ោង ៥ដល់៧ នេះជាម៉ោងរាងកាយបញ្ចេញថាមពលខ្លាំងដើម្បីដុតជាតិខ្លាញ់”។ តាមអ្នកគ្រូ ដាវីន បានបន្ថែមដែរថា អ្នកចង់សម្រកគីឡូមុនដំបូងគួរតែព្យាយាមហាត់ ៤០នាទីរយៈពេល ២អាទិត្យទៅ៣អាទិត្យ ទើបវាបញ្ចេញលទ្ធផលឱ្យឃើញឱ្យអ្នកពេញចិត្តតែម្តង។ គោលបំណងនៃការហាត់ប្រាណ គឺហាត់សម្រកជាតិខ្លាញ់បង្កើនសាចដុំ ព្រោះសាច់ដុំមានអត្ថប្រយោជន៍ជួយសន្លាក់ ជួយឈាមកម្ចាត់ជាតិពុល ជួយដកដង្ហើមនិងការពារជំងឺផ្សេងៗ ផងដែរ”។

អ្នកគ្រូបានបន្ថែមថា អ្នកខ្លះគាត់ហាត់ប្រាណតិចតួចអាចជាការដើរ និងរត់ខ្លះ បានតែ១០ទៅ២០នាទី និងរយៈពេលតែ២ទៅ៣ថ្ងៃ គាត់ឡើងជញ្ជីងថ្លឹង ឃើញថាអត់ស្រកគីឡូគាត់ក៏លែងហាត់ប្រាណទៀត។ យកល្អគាត់ហាត់ប្រាណមានប្រសិទ្ធភាពខ្ពស់អាចជួលគ្រូ មានមិត្តចេះហាត់ប្រាណ និងសួរគេសួរឯងពីរបៀបហាត់ប្រាណ ទើបការហាត់ប្រាណហ្នឹងវាបានលទ្ធផលលឿន។ ព្រោះការហាត់ប្រាណបែបរត់និងដើរមិនទាន់គ្រប់គ្រាន់ទេ គួរបំបែកជាតិខ្លាញ់ដោយហាត់លើកទម្ងន់ខ្លះ។ ពេលគាត់ព្យាយាមហាត់ប្រាណបែបនេះហើយ គួរតែហូបអាហារ​ជួយ​សាច់ដុំ​រឹងមាំមានដូចជា ផ្លែ​ចេក ផ្លែប៉ោម ផ្លែប័រ ហូបត្រី ហូបសាច់គោ ដើមទ្រុងមាន់ និងស៊ុត​។ ចំណែកភេសជ្ជៈវិញ មានទឹកអំពៅ ទឹកក្រូច ទឹកដោះគោស្រស់ និងទឹកដោះគោជូរ។ សម្រាប់ហូបអ្នកអាហារទាំងអស់នេះ ជួយដុតជាតិខ្លាញ់ចេញពីរាងកាយ និងសម្បូរថាមពលក្នុងកើនទ្វេដងផងដែរ។

ដូចនេះហើយ អ្នកគ្រូ ធាវ ដាវីន បានមានប្រសាសន៍ចុងក្រោយថា បើអ្នកព្យាយាមហាត់ប្រាណតាមខាងលើបានរាប់រៀបនោះ កុំបាក់ទឹកចិត្តអី គឺជាដំណើរបំបែកជាតិខ្លាញ់ ហើយជាតិខ្លាញ់ហ្នឹងក្លាយជាសាច់ដុំ។ ហើយការហាត់ប្រាណជួយការពារជំងឺលើសឈាម ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម និងអាយុវែងផងដែរ។ យើងត្រូវចូលរួមហាត់ប្រាណទាំងអស់គ្នា ទើបសុខភាពល្អ ហើយឆ្ងាយពីមន្ទីរពេទ្យផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព 

អ្នកគ្រូ ធាវ ដាវីន គ្រូបង្វឹកផ្នែកហាត់ប្រាណ និងសុខភាព Tel: 012 377 322 ,ចុចទីនេះ Facebok៖ Theav Davin

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2979

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
5.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.5 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
809 views
អត្ថបទថ្មីៗ
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
#កុមារDecember 7 2025
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
#សម្រស់December 7 2025
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
#ជំងឺDecember 7 2025
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
#សម្រស់December 5 2025
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
#អត្ថបទ PRDecember 5 2025
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia