កុមារ
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
April 23 2023
776 views

អូទីស្សឹមគឺជាពិការភាពនៃការអភិវឌ្ឍន៍ប្រព័ន្ធប្រសាទខួរក្បាលហើយបុគ្គលអូទីស្សឹមមានបញ្ហាគួរឲ្យកត់សម្គាល់មួយចំនួនដូចជា បញ្ហាសង្គម ការទំនាក់ទំនង និងវិបត្តិអាកប្បកិរិយា។ បុគ្គលអូទីស្សឹមមានរបៀបក្នុងការទំនាក់ទំនង ការប្រាស្រ័យគ្នា ការសម្តែងអាកប្បកិរិយា និងការរៀនសូត្រខុសពីអ្នកដទៃ។ តាមអ្នកគ្រូ ប៊ុត សុខហេង មានបទពិសោធន៍ចិញ្ចឹមកូនអូទីស្សឹម ៩ឆ្នាំ និងធ្វើជាគ្រូបង្រៀនកុមារអូទីហ្សឹម ៣ឆ្នាំបានលើកឡើងថា “កុមារមានបញ្ហាអូទីស្សឹមគួរទទួលបានក្តីអាណិតនិងក្តីស្រឡាញ់ឱ្យច្រើនពីឪពុកម្តាយ ពីមនុស្សជុំវិញខ្លួន និងសង្គមផងដែរ”។

តាមបទពិសោធន៍អ្នកគ្រូ សុខហេង មានកូនអូទីស្សឹម និងជួបអ្នកម្តាយជាច្រើនដែលមានកូនមានបញ្ហាអូទីស្សឹម គឺពួកគាត់ជួបប្រទះការលំបាកផ្លូវចិត្តខ្លាំងណាស់។ ពេលកូនមានបញ្ហាបែបនេះ សួរថា បេះដូងជាឪពុកម្តាយមានអារម្មណ៍ឈឺចាប់ប៉ុណ្ណា? ហើយមិនត្រឹមតែប៉ុណ្ណោះទេ ឪពុកម្តាយត្រូវប្រឈមមុខជាមួយការរើសអើងពីមនុស្សជុំវិញខ្លួនជាមួយក្រខ្សែភ្នែកចំឡែកៗ ការបន្ទោសនិងដាក់សម្ពាធពីមនុស្សនៅជុំវិញខ្លួនដោយសារតែខ្វះការយល់ដឹងពីបញ្ហាអូទីស្សឹមនេះ។ អ្នកគ្រូ សុខហេង បាននិយាយថា ឪពុកម្តាយងាយកើតមានបញ្ហាផ្លូវចិត្តណាស់ ក៏ព្រោះតែកូនដែលមានបញ្ហាអូទីស្សឹមខុសពីក្មេងដទៃ។ បញ្ហាដែលត្រូវប្រឈមជាច្រើន រួមទាំងការសម្រាកមិនបានគ្រប់គ្រាន់កំពុងយាយីសុខភាពពួកគាត់ជាខ្លាំង ដូចជាពេលឪពុកម្តាយ មកពីធ្វើការងារ ហើយពេលយប់កូនពិបាកគេង ឬចូលគេងយប់ជ្រៅ និងមានការរំខានដោយលោតចុះលោកឡើង ឬមានអាកប្បកិរិយាយំខ្លាំងៗ ធ្វើឱ្យអារម្មណ៍ពួកគាត់ស្រ្តេសនិងស្មុគស្មាញ រហូតអស់ជាច្រើនខែ ជាច្រើនឆ្នាំ ផ្លូវចិត្តឪពុកម្តាយកាន់តែចុះខ្សោយ ហើយងាយវិវត្តទៅជាជំងឺផ្លូវចិត្តកម្រិតធ្ងន់ធ្ងរណាស់។

អ្នកគ្រូបន្តបញ្ជាក់បន្ថែមទៀតថា ពេលកុមារមានបញ្ហាអាកប្បកិរិយាកើតឡើង អាចបណ្តាលមកពីគាត់ចង់ទំនាក់ទំនង ឬចង់បានអ្វីមួយ ព្រោះកុមារអូទីស្សឹមកង្វះផ្នែកភាសានិយាយស្តីបញ្ចេញពីអារម្មណ៍របស់ខ្លួន”។ ដូចជាមានករណីអ្នកម្តាយម្នាក់បានចែករំលែកជាមួយអ្នកគ្រូ សុខហេង ប្រាប់ថា៖ យប់មួយកូនខ្លួនអត់ព្រមគេងសោះ ចេះតែយំទទូរភួយ លោតចុះលោតឡើង រករឿងប៉ាម៉ាក់ អូសដៃទៅនេះទៅនោះអស់ពេលជិត២ម៉ោង ដោយហត់នឿយពេកគាត់បានវាយកូន២ដៃ។ បន្តិចក្រោយមកគាត់អូសដៃម៉ាក់ម្តងទៀតរួចក៏រកឃើញប្រអប់ថ្នាំ គាត់បានបើកហើយហុចថ្នាំមួយបន្ទះទៅម៉ាក់ដើម្បីបញ្ចុកគាត់ ពេលនោះទើបប៉ាម៉ាក់បានដឹងថាអាកប្បកិរិយាដែលកើតឡើងនោះគឺចង់ប្រាប់ថាគាត់មិនស្រួលខ្លួន។ នេះជាក្តីលំបាករបស់កុមារអូទីស្សឹមពួកគាត់មានអារម្មណ៍តានតឹង និងឈឺចាប់លើសពីយើងឆ្ងាយ។

អ្នកគ្រូបានប្រាប់ពីដំណោះស្រាយថា កុមារមានបញ្ហាអូទីស្សឹម អត់​​ត្រូវការ​ថ្នាំ​ព្យាបាលនោះ​ទេ​។ មានអ្នកវិទ្យាសាស្ត្រជាច្រើនរូបបាននិងកំពុងធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាអូទីស្សឹម ប៉ុន្តែពួកគេនៅតែមិនទាន់រកឃើញពីមូលហេតុពិតប្រាកដពីបញ្ហានេះនៅឡើយទេ។ អ្វីដែលយើងអាចជួយកុមារអូទីស្សឹមឱ្យមានភាពល្អប្រសើរបាននោះគឺត្រូវបញ្ជូនពួកគាត់ឲ្យទទួលបានការរៀនសូត្រពីអ្នកជំនាញអប់រំពិសេស រួមទាំងការជួយបន្ថែមពីឪពុកម្តាយនៅផ្ទះ ការចូលរួមលើកទឹកចិត្តនិងផ្តល់ឱកាសពីសហគមន៍ នឹងជួយឲ្យកុមារមានការលូតលាស់ឆាប់រហ័ស ។កុមារអូទីស្សឹមត្រូវការយកចិត្តទុកដាក់ និង​ការ​គាំទ្រពី​​សំណាក់​ឪពុកម្ដាយ ​និង​មនុស្សជុំវិញខ្លួនខ្លាំង ជាការផ្តល់ក្តីអាណិតស្រឡាញ់ជាថ្នាំពូកែបំផុត និងជាក្តីសង្ឃឹមថ្មីមួយ ដែលជាឱកាសឱ្យកុមារមួយ​ចំនួន​អាច​មាន​សមត្ថភាព​ក្នុង​ការ​រៀន​សូត្រ ការ​គិតពូកែ និង​ការ​ដោះស្រាយ​បញ្ហា​បាន​លឿន។ ជាពិសេសឪពុកម្តាយត្រូវព្យាយាមរកទេពកោសល្យកូនឱ្យឃើញ ដើម្បីឱ្យជីវិតកូនប្រសើរឡើងដោយមានអនាគតល្អ៕ ​

នេះជាគេហទំព័រ Facebooks របស់អ្នកគ្រូ ប៊ុត សុខហេង(But Sokheng- អ្នកម៉ាក់) និងលេខទូរស័ព្ទ៖ 078805305

អត្ថបទដោយ៖ ទ្រ​ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2915

អត្ថបទទាក់ទង

#កុមារ

អ្នកចិត្តសាស្រ្ត៖ ចង់ឱ្យកូនធំឡើងក្លាយជាមនុស្សពូកែ ឪពុកម្តាយឆ្លាតវៃត្រូវឈប់និយាយពាក្យទាំងនេះដាក់កូន
Pov Saru
October 20 2025
1.1 K views

#កុមារ

អ្នកចិត្តសាស្ត្រ៖ កុមារអាចប្រឈមបញ្ហាផ្លូវចិត្តច្រើន បើឪពុកម្ដាយនៅតែបណ្ដោយកូនឱ្យធ្វើទាំងនេះ
Pov Saru
October 19 2025
1.5 K views

#កុមារ

ឪពុកម្តាយបណ្តោយកូនធ្វើទម្លាប់ទាំង ៨នេះ ខូចខួរក្បាល បំផ្លាញអនាគតកូនហើយ
Tror Sopheap
October 16 2025
1.5 K views

#កុមារ

កូនញ៉ាំអាហារ ៤មុខនេះ ឆ្អឹងឆាប់លូត ខួរក្បាលឆាប់ឆ្លាត រៀនឆាប់ចេះ
Tror Sopheap
October 16 2025
3 K views

#កុមារ

ឪពុកម្តាយ! សញ្ញាព្រមានប្រាប់ពីកូនអ្នកកំពុងបាក់ទឹកចិត្ត និងបញ្ហាផ្លូវចិ//ត្ត
Tror Sopheap
October 16 2025
1.2 K views

#កុមារ

ឪពុកម្ដាយត្រូវប្រយ័ត្ន ទម្លាប់ ៧ នេះបំផ្លាញខួរក្បាលរបស់កូន
Pov Saru
October 16 2025
383 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
16.5 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.1 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.2 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
7.9 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.5 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 21 2025
ព្រះអង្គ គូ សុភាព សម្តែងថា អ្នកគិតបែបនេះ ផ្លូវចិត្តក៏មានក្តីស្ងប់ ហើយចិត្តក៏កើនក្តីស្រឡាញ់ថែមទៀត
#ចិត្តសាស្ត្រOctober 21 2025
មានអារម្មណ៍ភ័យៗ! មកដឹងពីគន្លឹះ ៦នេះធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្ត
#ជំងឺOctober 21 2025
ឈឺឆ្អឹង ឬសន្លាក់មិនមែនជារឿងធម្មតាទេ អ្នកមានអាការៈ ៤ប្រភេទនេះ ជាសញ្ញាជំងឺមហារីក
#អាហារOctober 21 2025
ប្រយ័ត្ន៖ ផឹកកាហ្វេចំម៉ោងទាំងនេះ ប៉ះពាល់សុខភាពខ្លាំង
#កុមារOctober 20 2025
អ្នកចិត្តសាស្រ្ត៖ ចង់ឱ្យកូនធំឡើងក្លាយជាមនុស្សពូកែ ឪពុកម្តាយឆ្លាតវៃត្រូវឈប់និយាយពាក្យទាំងនេះដាក់កូន
#ព័ត៌មានOctober 20 2025
សូមប្រយ័ត្ន! មន្រ្តី ក.ប.ប. កំពុងស្វែងរកប្រេងឆា ៥ម៉ាកជាផលិតផលវៀតណាម ប៉ះពាល់សុខភាពណាស់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia