ជំងឺ
មិនចង់ឱ្យខ្លួនឆាប់ឈឺជំងឺធ្ងន់៤នេះ ត្រូវចេះថែថ្លើមកុំឱ្យទន់ខ្សោយ
Phoak Mary
December 21 2022
219 views

បច្ចុប្បន្នមានជំងឺកាចសាហាវជាច្រើនប្រភេទ បានកំពុងគំរាមកំហែងអាយុជីវិតមនុស្សជាតិយើង ជាក់ស្ដែងជំងឺខ្សោយថ្លើម ក៏ត្រូវបានចាក់ទុកជាប្រភេទជំងឺមួយ ដែលមានលក្ខណៈកាចសាហាវ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន​ ។

បើយោងតាមគេហទំព័រ mayoclininc.org មានរោគសញ្ញាសំខាន់ៗមួយចំនួន ដែលអាចបញ្ជាក់ថា លោកអ្នកកំពុងមានជំងឺខ្សោយថ្លើមហើយ ។  

រោគសញ្ញា៖​ អ្នកដែលកើតជំងឺខ្សោយថ្លើម ក្នុងដំណាក់កាលដំបូងៗ​ អាចគ្មានរោគសញ្ញា ដែលគួរឲ្យចាប់អារម្មណ៍នោះទេ ។ ប៉ុន្តែក្នុងដំណាក់កាលបន្តបន្ទាប់​ អ្នកជំងឺអាចមានរោគសញ្ញាមួយចំនួនដូចជា ៖ ឈឺនៅក្រោមឆ្អឹងជំនីផ្នែកខាងស្កាំ តឹងណែន និងហើមពោះ មិនឃ្លានអាហារ និងមានអារម្មណ៍ថាឆ្អែតស្ទើរគ្រប់ពេល ស្រកទម្ងន់ ខ្សោយអស់កម្លាំងខ្លាំង ក្អួតចង្អោរ ភ្នែក និងស្បែកឡើងលឿង ស្លេកស្លាំង ទឹកនោមនោមប្រែជាពណ៌ស្រអាប់ ក្ដៅខ្លួនមិនព្រមបាត់ -ល-។ ជំងឺខ្សោយថ្លើមស្រួចស្រាវ អាចបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ ចំពោះសុខភាពជាច្រើនដូចជា៖ អ្នកជំងឺប្រឈមនឹងការហើមខួរក្បាល(បណ្ដាលមកពីការចាល់ជាតិទឹកក្នុងខួរក្បាល) បណ្ដាលឲ្យហូរឈាមក្នុងពោះវៀន ដែលជាស្ថានភាពមួយពិបាកគ្រប់គ្រង អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន។ អ្នកជំងឺខ្សោយថ្លើមនឹងប្រឈមការបង្ករោគញឹកញាប់ ជាពិសេសការបង្ករោគលើប្រព័ន្ធផ្លូវដង្ហើម និងប្រព័ន្ធបង្ហូរទឹកនោម ។ក្រៅពីនេះ អ្នកជំងឺខ្សោយថ្លើម នឹងប្រឈមបញ្ហាខ្សោយតម្រងនោមរ៉ាំរ៉ៃផងដែរ ។

វិធីបង្ការកុំឲ្យកើតជំងឺខ្សោយថ្លើមរួមមាន៖

១. កុំប្រើប្រាស់ថ្នាំលើសកម្រិត៖ ការប្រើប្រាស់ថ្នាំមិនបានត្រឹមត្រូវដោយគ្មានវេជ្ជបញ្ជា បានកើតមានច្រើនករណីគួរឲ្យព្រួយបារម្ភ ជាពិសេសប្រភេទថ្នាំ  ដែលអាចនាំឲ្យប៉ះពាល់ដល់សរីរៈសំខាន់ៗ ដូចជាថ្លើមជាដើម ។ ប្រភេទថ្នាំដូចជា ថ្នាំ Antibiotics (ថ្នាំផ្សះ) និងថ្នាំបំបាត់ការឈឺចាប់ជាដើម លោកអ្នកគួរប្រុងប្រយ័ត្ន និងត្រូវប្រើប្រាស់តាមវេជ្ជបញ្ជា។

២. សុវត្ថិភាពនៃការរួមភេទ៖ មានមេរោគជាច្រើនប្រភេទ ដែលអាចឆ្លងតាមរយៈការរួមភេទ ក្នុងនោះក៏មានមេរោគថ្លើមប្រភេទ B និងប្រភេទ C ផងដែរ ។ ដើម្បីជួយឲ្យថ្លើមមានសុខភាពល្អ លោកអ្នកត្រូវឲ្យតម្លៃលើសុវត្ថិភាពនៃការរួមភេទ ។

៣. ជៀសវាងការប្រើប្រាស់ឫសឈើ៖ ការប្រើប្រាស់ឫសឈើដើម្បីព្យាបាលជំងឺផ្សេងៗ នៅក្នុងប្រទេសយើង វាជារឿងធម្មតា និងសាមញ្ញា​។ ប៉ុន្តែលោកអ្នកដឹងទេថា វាអាចធ្វើឲ្យប៉ះពាល់ដល់សរីរៈជាច្រើនរបស់មនុស្សយើង ក្នុងនោះមានដូចជាថ្លើម តម្រងនោម និងក្រពះពោះវៀនជាដើម ដោយមានអ្នកខ្លះបានកើតជំងឺក្រិន និងខ្សោយតម្រងនោមរ៉ាំរ៉ៃផងដែរ។

៤. ជៀសវាងការញ៉ាំស្រាច្រើន និងញឹកញាប់៖ ការផឹកស្រា បានក្លាយជារឿងសាមញ្ញាទៅហើយ សម្រាប់សង្គមខ្មែរយើង មិនថាមាន ឬគ្មានកម្មវិធីជួបជុំអ្វីទេ ។ ឲ្យតែចង់ផឹក គឺអាចផឹកបានគ្រប់ពេល និងគ្មានដែនកំណត់ទៀតផង ។ ការផឹកស្រាច្រើន និងញឹកញាប់ បានផ្ដល់ផលអវិជ្ជមានជាច្រើន ចំពោះសុខភាព ជាពិសេសសុខភាពថ្លើមតែម្តង វាអាចធ្វើឲ្យកើតជំងឺក្រិនថ្លើម ជំងឺមហារីកថ្លើម និងជំងឺរលាកថ្លើមបានផងដែរ។

៥.​ រក្សាតុល្យភាពទម្ងន់រាងកាយ៖ ការលើសទម្ងន់រាងកាយ បានបង្កឲ្យមានបញ្ហាសុខភាពជាច្រើន ដូចជាបង្កឲ្យកើតជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺខ្លាញ់រុំថ្លើមជាដើម ។ លោកអ្នកអាចរក្សាទម្ងន់រាងកាយតាមរយៈការហាត់ប្រាណទៀតទាត់ និងមានរបបចំណីអាហារត្រឹមត្រូវ ។ ក្រៅពីនេះ ការពិនិត្យសុខភាពជាប្រចាំ យ៉ាងហោចណាស់មួយឆ្នាំពិនិត្យឲ្យបានម្ដង នោះលោកអ្នកកាន់តែមានសុខភាពល្អ និងជៀសវាងផលវិបាកផ្សេងៗបាន ៕

អត្ថបទដោយ៖ ហួ ភារ៉ា

 

 

 


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កីឡាFebruary 28 2026
អ្នកលើសខ្លាញ់! ធ្វើរឿង ៣នេះដោយខ្លួនឯង ដឹងតែសម្រកគីឡូលឿន អាយុវែងទៀត
#កុមារFebruary 27 2026
នេះជាក្បួនចិញ្ចឹមកូនបែបជប៉ុន ឱ្យកូនរស់នៅគ្មានជំងឺកាចទេ
#ជំងឺFebruary 27 2026
៦រោគសញ្ញានៃជំងឺស្អិតស្បូន! សម្រាប់ជំងឺនេះធ្វើឱ្យស្រ្តីកើតមានវិបត្តិគ្មានកូនទៀត
#ព័ត៌មានFebruary 26 2026
មន្ទីរពេទ្យហ្លួង ម៉ែ ធ្វើការវះកាត់គីសដៃស្បូនមានទម្ងន់ ១០គីឡូ... ហើយនេះជារោគសញ្ញា
#ជំងឺFebruary 26 2026
កត្តាទាំង ៣នេះ អ្នកងាយប្រឈមគ្រោះថ្នាក់ជំងឺស្ទះសរសៃឈាមបេះដូង
#អត្ថបទ PRFebruary 26 2026
អត្តសញ្ញាណនៃ «ជំនួយការ» ទឹកលាងចានថ្មី ដែលជួយឱ្យអ្នកនាង សិទ្ធី នីកា លេចធ្លោក្នុងតួនាទីជាស្ត្រីមេផ្ទះ ត្រូវបានបង្ហាញឱ្យដឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia