សម្រស់
គ្រូពេទ្យជំនាញប្រាប់គន្លឹះ មុនចិត្តចាក់ Botox បណ្ដឹងស្បែកមុខគួរដឹងចំណុចសំខាន់ទាំងនេះ បើមិនចង់ស្ដាយក្រោយ
Pov Saru
November 28 2025
455 views

Botox បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកចង់បានមុខស្អាត និងក្មេងជាងមុន ដោយមិនចង់វះកាត់។ អត្ថប្រយោជន៍របស់ Botox វាអាចជួយបំបាត់ភាពជ្រីវជ្រួញនៅតំបន់កន្ទុយភ្នែក ចំណុចចិញ្ចើម និងលើថ្ងាស ធ្វើឱ្យមុខមើលទៅតឹងណែន និងក្មេងជាងវ័យ។ មិនតែប៉ុណ្ណោះសម្រាប់អ្នកដែលមានបញ្ហាបែកញើសក្លៀក  Botox ក៏អាចជួយបានដែរ នេះបើតាមការបញ្ជាក់របស់វេជ្ជបណ្ឌិត គួច ចន្ទ័ដាលីស ដែលជា គ្រូពេទ្យឯកទេសកែសម្ផស្សដោយមិនវះកាត់ និងឡេស៊ែ នៅមន្ទីរពេទ្យកែសម្ផស្ស Crystal Clinic ។

យ៉ាងក៏ដោយអ្នកគ្រូពេទ្យបានបញ្ជាក់ថា Botox គឺជាសារធាតុមួយដែលវាមានសុក្រិត្យភាព មិនមែនជារបស់ដែលនរណាក៏អាចចាក់ដោយគ្រាន់តែគិតថាចង់ស្អាតនោះទេ ព្រោះវាជាសារធាតុដែលត្រូវការផ្តោតលើសុវត្ថិភាព និងអ្នកដែលមានជំនាញខ្ពស់។ ករណីចាក់មិនត្រឹមត្រូវ ឬចាក់ដោយអ្នកគ្មានជំនាញ អាចនាំឱ្យមានផលប៉ះពាល់ដែលនឹកស្មានមិនដល់ ឬលទ្ធផលមិនសូវឃើញប្រសិទ្ធភាព។ អ្នកគ្រូពេទ្យ គួច ចន្ទ័ដាលីស បានសង្កត់ធ្ងន់ថា ការចាក់ Botox អ្នកដែលអាចប្រើប្រាស់វាបានត្រូវតែជាគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ មានបទពិសោធន៍ នឹងជាអ្នកឯកទេសផ្នែកចាក់ Botox ឬក៏ Filler។ មួយវិញទៀត អ្នកចាក់ក៏ត្រូវតែដឹងពីតំបន់ដែលត្រូវចាក់ ឬការប្រើប្រាស់ចំនួននៃ Botox ដែរ ជៀសវាងចាក់ខុសអាចនាំឱ្យមានបញ្ហាកើតឡើង។

ជាទូទៅ មុនពេលចាក់ គ្រូពេទ្យជំនាញតែងតែពិនិត្យលក្ខណៈមុខរបស់អ្នកជាមុន ដើម្បីកំណត់ថាតំបន់ណាដែលត្រូវការចាក់ និងត្រូវការបរិមាណប៉ុន្មាន។ មិនមែនមនុស្សគ្រប់គ្នាចាក់ចំកន្លែងដូចគ្នា ឬប្រើចំនួន Botox ដូចគ្នានោះទេ។ ទម្រង់មុខរបស់មនុស្សម្នាក់ៗខុសគ្នា និងសាច់ដុំខុសគ្នា ដូច្នេះការវិភាគរបស់គ្រូពេទ្យគឺពិតជាសំខាន់ណាស់។ លើសពីនេះអ្នកក៏គួរតែសួរអំពីប្រភពផលិតផលដែលគេប្រើថា តើវាជា Botox ពិត ឬមានការធានាសុវត្ថិភាពដែរឬអត់មុននឹងធ្វើការចាក់?

Botox គឺសារធាតុដែលអាចផ្លាស់ប្ដូរផ្ទៃមុខរបស់អ្នកឱ្យមើលទៅស្រស់ស្អាត ក្មេងជាងវ័យបាន ប៉ុន្តែការសម្រេចចិត្តចាក់គួរតែមានការយល់ដឹងឱ្យបានច្បាស់ មិនមែនឃើញអ្នកដទៃចាក់បានរួចក៏ចាក់តាមគេនោះទេ ត្រូវពិចារណាទាំងសុវត្ថិភាព លទ្ធផល និងជំនាញរបស់អ្នកចាក់ដែរ។ ប្រសិនបើចាក់នៅកន្លែងដែលគ្មានគ្រូពេទ្យជំនាញ គឺមានហានិភ័យដែលអាចធ្វើឱ្យអ្នកស្តាយក្រោយអស់មួយជីវិត។ ចង់ស្អាតត្រូវទៅរកគ្រូពេទ្យដែលមានជំនាញ និងមន្ទីរពេទ្យដែលអាចទុកចិត្តបាន។

ខ្ញុំសូមណែនាំមន្ទីរពេទ្យកែសម្ផស្ស Crystal Clinic ដែលជាគ្លីនិកផ្តល់សេវាកម្មថែរក្សាសម្រស់ កែសម្ផស្សដោយវះកាត់ និងមិនវះកាត់ ដែលមានវេជ្ជបណ្ឌិត ម៉ម គឹមអេង ឯកទេសវះកាត់កែសម្ផស្សជាស្ថានិកផ្ទាល់។ មានវេជ្ជបណ្ឌិត គួច ចន្ទ័ដាលីស ដែលជាអ្នកឯកទេសកែសម្ផស្សដោយមិនវះកាត់ និងឡេស៊ែ និងមានក្រុមវេជ្ជបណ្ឌិតឯកទេសល្បីៗដែលបទពិសោធន៍ជាច្រើនឆ្នាំលើជំនាញសើស្បែក និងកែសម្ផស្ស។

ដូច្នេះសម្រាប់បងប្អូនចង់ស្អាត ចង់កែកុនសម្រស់ត្រង់ផ្នែកមិនពេញចិត្តណាមួយ ឬចង់ផ្លាស់ប្តូរសម្រស់ឱ្យមើលទៅក្មេងជាងវ័យ ស្អាតជាងមុន កុំភ្លេចគ្លីនិកគ្រីស្គាល់ ឯកទេសខាងផ្នែកវះកែកាត់កែសម្ផស្សកម្រិតខ្ពស់ ដែលមានទីតាំងនូវរាជធានីភ្នំពេញ អាគារលេខ 111 ផ្លូវលេខ 7 ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ច្រកចូលទល់មុខផ្សារដីហុយ)។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកលេខ៖ 077 656 263 / 016 968 861 ឬអាចឆាតទៅកាន់ផេក Crystal Clinic

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia