ជំងឺ
កុំស្ទាក់ស្ទើរនឹងទៅពេទ្យ បើអ្នកឧស្សាហ៍ឈឺក្បាលនៅពេលទាំងនេះ អាចជាសញ្ញាមានដុំសាច់ដុះក្នុងខួរក្បាល
Pov Saru
November 28 2025
3 views

 ព្រឹកឡើងចេះតែឈឺក្បាល ឬក៏ឧស្សាហ៍ឈឺក្បាលនៅពេលកណ្ដាលយប់ នេះអាចជាសញ្ញាបង្ហាញថាអ្នកកំពុងមានដុំសាច់មួយកំពុងលូតលាស់នៅខួរក្បាល។ ដុំសាច់ក្នុងខួរក្បាលអាចជាកោសិកាមហារីក ឬអាចកោសិកាធម្មតាមិនមែនមហារីក តែទោះវាជាប្រភេទណាក៏ដោយ វានៅតែអាចប៉ះពាល់យ៉ាងខ្លាំងដល់មុខងារខួរក្បាល និងសុខភាពរបស់អ្នក។ អ្នកជំនាញបានបែងចែកដុំសាច់ក្នុងខួរក្បាលជាច្រើន ហើយគ្រប់ប្រភេទទាំងអស់គឺសុទ្ធតែអាចបង្កផលប៉ះពាល់ ប្រសិនបើវារីកធំល្មម ឬកើតនៅតំបន់ដែលពាក់ព័ន្ធនឹងប្រព័ន្ធប្រតិបត្តិការសំខាន់ៗនៃខួរក្បាល។  

មានមនុស្សជាច្រើនរស់ជាមួយដុំសាច់ក្នុងខួរក្បាលដោយមិនដឹងខ្លួន ព្រោះដុំសាច់ខ្លះរីកលូតលាស់លឿន ដុំសាច់ខ្លះលូតលាស់យឺត ដុំសាច់ខ្លះមានទំហំតូច ហើយមិនងាយបង្ហាញរោគសញ្ញាឱ្យដឹង។ ទោះជាយ៉ាងណា ពេលដុំសាច់ចាប់ផ្តើមធំ ឬរីកលូតលាស់នៅទីតាំងសំខាន់ វាអាចបង្កឱ្យមានរោគសញ្ញាប្រែប្រួលជាច្រើនដែលគួរឱ្យកត់សម្គាល់។ យោងតាមគេហទំព័រ clevelandclinic.org  មានរោគសញ្ញាសំខាន់ៗ មួយចំនួន ដែលអាចសង្ស័យថា អ្នកមានដុះដុំសាច់ក្នុងខួរក្បាល។

ជាទូទៅអ្នកដែលមានជំងឺនេះច្រើនតែមានអាការឈឺក្បាល (ឈឺក្បាលខ្លាំងនៅពេលព្រឹក ឬពេលកណ្ដាលយប់) អ្នកជំងឺខ្លះ អស់កម្លាំងខ្លាំងខុសធម្មតា អ្នកជំងឺមានអាការពិបាកនិយាយ មានបញ្ហាស្មារតី ពិបាកយល់គ្នា អ្នកជំងឺមានអាការទន់នៅផ្នែកណាមួយនៃរាងកាយ ឬទន់មួយចំហៀងខ្លួនតែម្ដង បាត់បង់លំនឹងរាងកាយ ស្រវាំងភ្នែក ថយចុះការស្ដាប់ ស្ពឹកៗលើផ្ទៃមុខ ក្អួតចង្អោរ និងវង្វេងស្មារតីជាដើម ។ 

ជំងឺដុំសាច់ក្នុងខួរក្បាលជាញឹកញាប់ត្រូវបានគេរកឃើញថាកើតច្រើនទៅលើកុមារ និងមនុស្សវ័យជំទង់ ប៉ុន្តែវាក៏អាចកើតលើមនុស្សគ្រប់វ័យដែរ។ ទោះជាវាជាប្រភេទដុំសាច់ដែលជាមហារីក ឬមិនមែនក៏ដោយ ប្រសិនបើវាមានទំហំធំ វាអាចបង្កឱ្យមានការរំខានដល់ប្រព័ន្ធប្រតិបត្តិការសំខាន់ៗនៃខួរក្បាល និងប៉ះពាល់ដល់សកម្មភាពត្រួតពិនិត្យរបស់រាងកាយទាំងមូល។

ក្នុងករណីដែលអ្នក ឬកូនរបស់អ្នកមានលក្ខណៈរោគសញ្ញាដូចបានរៀបរាប់ខាងលើ កុំស្ទាក់ស្ទើរក្នុងការទៅជួបគ្រូពេទ្យ ពិនិត្យធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់ ការរកឃើញជំងឺឱ្យបានទាន់ពេល ជាឱកាសដែលអ្នកអាចតតាំងជាមួយជំងឺបាន ហើយអាចមានឱកាសព្យាបាលកាន់តែមានប្រសិទ្ធភាព មុនពេលដុំសាច់កាន់តែរីកធំ និងបង្ករឱ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរនាំឱ្យពិបាកក្នុងការព្យាបាល៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 134

អត្ថបទទាក់ទង

#ជំងឺ

កុំស្ទាក់ស្ទើរនឹងទៅពេទ្យ បើអ្នកឧស្សាហ៍ឈឺក្បាលនៅពេលទាំងនេះ អាចជាសញ្ញាមានដុំសាច់ដុះក្នុងខួរក្បាល
Pov Saru
November 28 2025
3 views

#ជំងឺ

ភ្នែកដុះកន្ទុយថ្លែន! មានរោគសញ្ញាទាំងនេះ បញ្ជាក់ថា អ្នកមានជំងឺកន្ទុយថ្លែន
Tror Sopheap
November 27 2025
114 views

#ជំងឺ

ចំណាំអាការៈ ៤ នេះព្រមានថា ស្បូនអ្នកកំពុងរងការរលាកខ្លាំង ត្រូវការពិនិត្យបន្ទាន់
Pov Saru
November 27 2025
1.2 K views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនឈប់អាចធ្វើឱ្យសម្ពាធឈាមឡើងខ្លាំង បើធ្ងន់អាចគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល
Pov Saru
November 26 2025
417 views

#ជំងឺ

ប្រយ័ត្ន! កើតមហារីកបើមានសញ្ញា ៤ នេះត្រូវប្រញាប់ទៅពិនិត្យភ្លាម កុំឱ្យហួសពេល
Pov Saru
November 25 2025
4.4 K views

#ជំងឺ

ប្រយ័ត្ន! បើមានរោគសញ្ញាទាំងនេះ បង្ហាញថាអ្នកអាចកំពុងមានជំងឺថ្លើមធ្ងន់ធ្ងរ
Pov Saru
November 25 2025
4 K views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
14 K views

#ជំងឺ

ប្រយ័ត្នស្ដាយក្រោយ! បើមានសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យភ្លាម ព្រោះថ្លើមអ្នកកំពុងពេញដោយជាតិពុល
Pov Saru
November 19 2025
8.4 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
6.2 K views

#ជំងឺ

ឆាប់កែចេញភ្លាមទម្លាប់ទាំងនេះ ប្រយ័ត្នកើតដំបៅក្រពះ ក្លាយទៅជាមហាររីក
Pov Saru
November 20 2025
6.1 K views

#ជំងឺ

ប្រយ័ត្នស្ទះសរសៃឈាម ឈានដល់គាំងបេះដូង បើអ្នកនៅតែបន្តទម្លាប់គេងបែបនេះ
Pov Saru
November 13 2025
5.4 K views

#ជំងឺ

កុំឱ្យហួសពេល! សូមជៀសវាងអាហារទាំងនេះ បើមិនចង់កើតមហារីកក្រពះ
Pov Saru
November 20 2025
5.2 K views
អត្ថបទថ្មីៗ
#សម្រស់November 28 2025
គ្រូពេទ្យជំនាញប្រាប់គន្លឹះ មុនចិត្តចាក់ Botox បណ្ដឹងស្បែកមុខគួរដឹងចំណុចសំខាន់ទាំងនេះ បើមិនចង់ស្ដាយក្រោយ
#ជំងឺNovember 28 2025
កុំស្ទាក់ស្ទើរនឹងទៅពេទ្យ បើអ្នកឧស្សាហ៍ឈឺក្បាលនៅពេលទាំងនេះ អាចជាសញ្ញាមានដុំសាច់ដុះក្នុងខួរក្បាល
#ជំងឺNovember 27 2025
ភ្នែកដុះកន្ទុយថ្លែន! មានរោគសញ្ញាទាំងនេះ បញ្ជាក់ថា អ្នកមានជំងឺកន្ទុយថ្លែន
#ចិត្តសាស្ត្រNovember 27 2025
ប្រុសៗគួរដឹង! ធ្វើរឿង ៣ នេះឱ្យបានមនុស្សស្រីនឹងស្រលាញ់អ្នកងប់ តែបុរសមួយចំនួនបែរជាមើលរំលង
#អាហារNovember 27 2025
ខ្លាញ់រុំថ្លើមធ្វើឱ្យខូចឬក្រិនថ្លើម! ញ៉ាំផ្លែឈើទាំង ៣នេះ ឱ្យថ្លើមរបស់អ្នកគ្មានជាតិពុល
#ជំងឺNovember 27 2025
ចំណាំអាការៈ ៤ នេះព្រមានថា ស្បូនអ្នកកំពុងរងការរលាកខ្លាំង ត្រូវការពិនិត្យបន្ទាន់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia