អាហារ
ខ្លាញ់រុំថ្លើមធ្វើឱ្យខូចឬក្រិនថ្លើម! ញ៉ាំផ្លែឈើទាំង ៣នេះ ឱ្យថ្លើមរបស់អ្នកគ្មានជាតិពុល
Tror Sopheap
November 27 2025
8.9 K views

ថ្លើមមានសុខភាពល្អគឺក្នុងខ្លួនអ្នកមានបរិមាណខ្លាញ់តិចតួច បើលើសខ្លាំងវាប្រែជាចាប់ផ្ដើមមានរោគសញ្ញារំខាន ហើយវិវត្តទៅជាក្រិនថ្លើម ខូចថ្លើម ឬមហារីកថ្លើមថែមទៀត។ បើយោងតាមគេហទំព័រ Clevelandclinic បានលើកឡើងថា រោគសញ្ញាលើសជាតិខ្លាញ់ដូចជា ឈឺពោះ បាត់បង់ចំណង់អាហារ ស្រកគីឡូ ហើមពោះ ហើមជើង និងអស់កម្លាំង...។ បើអ្នកមានអាការៈសង្ស័យណាមួយ គួរទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ។ ដើម្បីការពារថ្លើមរបស់អ្នកមានសុខភាពល្អ អ្នកគួរហូបផ្លែឈើទាំង ៣នេះ៖

១. ផ្លែប៉ោមសម្បូរទៅដោយសារធាតុ pectin ជាជាតិសរសៃរលាយដែលជួយកម្ចាត់ជាតិពុលចេញពីថ្លើម។ ហើយផ្លែប៉ោមនេះក៏មានសមត្ថភាពកាត់បន្ថយជាតិពុលចេញពីថ្លើមតាមរយៈពោះវៀនបញ្ចេញកាកសំណល់ដែរ។ ព្រោះផ្លែឈើនេះក៏ជួយការពារជាតិខ្លាញ់អាក្រក់ កុំឱ្យប្រមូលផ្តុំនៅក្នុងកោសិកាថ្លើមរបស់អ្នកដែរ។ មកពីផ្លែប៉ោមសម្បូរទៅដោយសារធាតុ polyphenols ហើយនៅក្នុងនោះក៏មានសារធាតុចំនួនពីរគឺ quercetin និង catechins ជួយប្រឆាំងនឹងភាពតានតឹង និងអុកស៊ីតកម្ម។ សមាសធាតុទាំងពីរនេះជួយកាត់បន្ថយការរលាក និងការពារកោសិកាថ្លើមពីការខូចខាតដោយសារលើសជាតិខ្លាញ់អាក្រក់យ៉ាងល្អ។

២. ក្រូចឆ្មាសម្បូរទៅដោយវីតាមីនC ជួយបន្សាបជាតិពុលពីថ្លើមដោយគាំទ្រដល់ការផលិត glutathione ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់។ អ្នកមានសុខភាពល្អ អាចហូបផ្លែក្រូចឆ្មាលាយជាមួយទឹកក្តៅតិចៗ ជួយលើកកម្ពស់ថ្លើមដើម្បីបន្សាបជាតិពុល។ សម្រាប់ទឹកក្រូចឆ្មាជួយជម្រុញការផលិតទឹកប្រមាត់ បំបែកខ្លាញ់អំឡុងពេលរំលាយអាហារ ការពារជាតិខ្លាញ់អាក្រក់កុំឱ្យប្រមូលផ្តុំនៅក្នុងថ្លើមរបស់អ្នកផងដែរ។

៣. ផ្លែប័រនេះសម្បូរទៅដោយខ្លាញ់ដែលមានសុខភាពល្អជួយកែលម្អប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ចេញពីថ្លើម។ ព្រោះផ្លែប័រមានផ្ទុកនូវសារធាតុ glutathione ប្រឆាំងអុកស៊ីតកម្មជួយឱ្យថ្លើមបន្សាបជាតិពុល ការពារសរីរាង្គពីការខូចខាតដោយសារអុកស៊ីតកម្ម។ ផ្លែប័រនេះក៏មានផ្ទុកនូវវីតាមីន C, E, ប៉ូតាស្យូម និង folate ច្រើនដែលជួយកែលម្អសុខភាពទូទៅថែមទៀត។

ដូច្នេះហើយ បើអ្នកហូបផ្លែឈើទាំងបីនេះជាប្រចាំថ្ងៃ ពិតជាមានសុខភាពល្អ គ្មានខ្លាញ់រុំថ្លើមនោះទេ។ សម្រាប់ផ្លែប៉ោមអ្នកអាចហូបពេលព្រឹក និងពេលថ្ងៃ ជួយកម្ចាត់ខ្លាញ់បានល្អ។ ចំណែកក្រូចឆ្មាវិញ បើអ្នកមានបញ្ហាក្រពះ សូមហូបអី។ បើអ្នកមានសុខភាពល្អវិញ ហូបក្រូចឆ្មាជាមួយទឹកក្តៅពេលព្រឹកមានគុណភាពរំលាយជាតិខ្លាញ់ចេញពីថ្លើមនិងស្រកគីឡូទៀត។ សម្រាប់ផ្លែប័រអ្នកហូបជាប្រចាំថ្ងៃកាន់តែជួយសុខភាព ព្រោះវាមានជាតិខ្លាញ់ល្អដេញខ្លាញ់អាក្រក់ចេញពីថ្លើមរបស់អ្នកបានល្អបំផុតផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3115

អត្ថបទថ្មីៗ
#ព័ត៌មានMarch 3 2026
មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលកកស្ទះទឹកប្រមាត់ដោយចោះបង្ហូរចេញមកក្រៅដោយមានស្នាមរបួសតូច
#ជំងឺMarch 3 2026
នេះជារោគសញ្ញាអ្នកផឹកស្រារាល់ថ្ងៃ នាំឱ្យខូចសរសៃខួរក្បាល សរសៃដៃ សរសៃជើង និងសាច់ដុំ
#ចិត្តសាស្ត្រMarch 2 2026
ចង់ឱ្យជីវិតរីករាយ មានក្តីសុខ អ្នកត្រូវដឹងពីរបៀបដំណើរជីវិតបែបនេះ
#អាហារMarch 2 2026
ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
#ចិត្តសាស្ត្រFebruary 28 2026
ចង់ឱ្យផ្លូវចិត្តរីករាយ មានក្តីសុខនោះ អ្នកត្រូវរស់នៅតាមច្បាប់មាសទាំង ៤នេះ គ្មានទុក្ខកង្វល់ច្រើនទេ
#កីឡាFebruary 28 2026
អ្នកលើសខ្លាញ់! ធ្វើរឿង ៣នេះដោយខ្លួនឯង ដឹងតែសម្រកគីឡូលឿន អាយុវែងទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia