ចិត្តសាស្ត្រ
អ្នកចិត្តសាស្រ្តថា៖ រស់នៅគិតបែបនេះ គ្មានទេបញ្ហាស្មុគស្មាញ មានតែក្តីសុខចូលជីវិត

សព្វថ្ងៃនេះ មានមនុស្សភាគច្រើនជួបបញ្ហាផ្លូវចិត្ត ព្រោះតែលុយ ការងារ និងបញ្ហាគ្រួសារឬទំនាក់ទំនងណាមួយមិនរលូនជាដើម។ មានអ្នកខ្លះខំលាក់បញ្ហាទុកក្នុងដើមទ្រុងមានជំងឺដូចជា ការថប់បារម្ភ និងការព្រួយចិត្តរឿងអនាគត។ តាមអ្នកស្រាវជ្រាវនៅ JAMA Network Open បានវិភាគទិន្នន័យសុខភាពមនុស្សពេញវ័យ ៤០.៣៦០នាក់ មកពីរដ្ឋ Minnesota ក្នុងគម្រោងវេជ្ជសាស្រ្ត Rochester Epidemiology បាន​បែងចែក​មនុស្ស​ពេញវ័យ​ជា​បី​ក្រុម ​តាម​ភេទ​ ចាប់ពី​អាយុ ២០ ឆ្នាំ អាយុ៤០ និងអាយុ៦០ឆ្នាំ។ អ្នកមានជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តក្នុងរយៈពេលយូរ(៥ទៅ៧ឆ្នាំ) នាំឱ្យវិវត្តកើតជំងឺលើសឈាម ជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ និងជំងឺមហារីកមួយភាគច្រើនធំផងដែរ។

តាមអ្នកជំនាញចិត្តសាស្រ្តលោក Jasmin Wertz បាននិយាយថា "យើងមានទំនោរថា មនុស្សពេញវ័យមានសុខភាពល្អ ប៉ុន្តែមានបញ្ហាផ្លូវចិត្តនាំឱ្យកើតជំងឺក្រពះ។ នៅក្នុងចំណោមស្ត្រីទាំងអស់នៅក្នុងការសិក្សា នារីមានអាយុ ២០ឆ្នាំ ទំនងវិវត្តទៅជាជំងឺរ៉ាំរ៉ៃចំនួន ៦១%ឯណោះ។ ចំណែកស្រ្តីមានអាយុ ៦០ឆ្នាំ មានការវិវត្តជំងឺតិចជាង។ និយាយទៅ! បញ្ហាផ្លូវចិត្តអាចជាមេក្លោងនាំបញ្ហានេះចូលក្នុងជីវិតរបស់អ្នក។ ការរំដោះបញ្ហាផ្លូវចិត្ត អ្នកគួរគិតវិជ្ជមានរស់ក្នុងពេលបច្ចុប្បន្ននេះ ខំប្រឹងក្នុងពេលបច្ចុប្បន្ននេះ រីករាយជាមួយខ្លួនឯងក្នុងពេលបច្ចុប្បន្ននេះ ហើយកុំខ្វល់ច្រើនពីរឿងអតីតនិងអនាគតនាំតែប៉ះផ្លូវចិត្តទេ។

ពេលអ្នករៀនគិតបែបនេះ ជាការរស់នៅក្នុងបច្ចុប្បន្ន រូបអ្នកនឹងមានសមត្ថភាពអាចគ្រប់គ្រង់លើផ្លូវចិត្ត និងជីវិតរបស់ខ្លួនឯងបាន ឱ្យមានរីករាយជាមួយបច្ចុប្បន្ន។ មានតែពេលបច្ចុប្បន្ននេះទេដែលគេអាចគ្រប់គ្រងបាន។ មានសំណួរមួយថា តើអ្នកអាចគ្រប់គ្រងអតីត និងអនាគតបានទេ? ចម្លើយគឺអត់ទេ! ដូច្នេះហើយ! អ្នកគួររស់នៅក្នុងអតីតកាល ឬមួយបច្ចុប្បន្នកាលនេះ វាជាជម្រើសរបស់អ្នក។ ក្តីសុខ និងទុក្ខ ក៏ជាជម្រើសរបស់អ្នកដែរ។  

តាមលោកវេជ្ជបណ្ឌិត Kyle Bourassa ផ្នែកចិត្តសាស្រ្តនៅមន្ទីរពេទ្យ Durham VA បាននិយាយថា មានវិធីព្យាបាលបែបអាកប្បកិរិយា និងឱសថសាស្ត្រសម្រាប់ការស្រ្តេស ការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត គឺអ្នកគួរគិតបែបវិជ្ជមាន រស់ក្នុងពេលបច្ចុប្បន្ននេះឱ្យអស់ពីសមត្ថភាព អ្នកនឹងឃើញជីវិតរបស់ខ្លួនកាន់តែររឹងមាំជាងមុន។ រស់ក្នុងពេលបច្ចុប្បន្ននេះដូចជាអ្នកព្យាយាមធ្វើលំហាត់ប្រាណដើម្បីសុខភាព ការធ្វើសមាធិដើម្បីសម្រួលចិត្តឱ្យស្ងប់ និងការគេងឱ្យបានគ្រប់គ្រាន់ដើម្បីជួសជុលក្នុងរាងកាយឡើងវិញ។ ការរស់ក្នុងពេលឥឡូវនេះ ផ្លូវចិត្តរបស់អ្នកកាន់តែសម្បូរក្តីសុខចូលមកក្នុងជីវិតកាន់តែឡើង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2914

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

១ថ្ងៃ! អ្នកមានទម្លាប់ ៨នេះ មិនងាយចាស់ សម្រស់នៅតែក្មេងសាច់នៅថ្លាល្អគន់
Tror Sopheap
October 19 2025
1.8 K views

#ចិត្តសាស្ត្រ

អ្នកគេង ១យប់តិចម៉ោងដូចជាប្រធានាធិបតីត្រាំ តើមានអ្វីកើតឡើងចំពោះសុខភាពអ្នក?
Tror Sopheap
October 18 2025
687 views

#ចិត្តសាស្ត្រ

ឈប់ឆ្ងល់មិចបានចុងខែមិនទាន់ លុយអស់អត់ដឹងខ្លួន! មកពីទម្លាប់ ៤ នេះរបស់អ្នកកំពុងបំផ្លាញ់ខ្លួនឯង
Pov Saru
October 16 2025
199 views

#ចិត្តសាស្ត្រ

៣វិធីបន្ទាន់ចិត្តដៃគូជីវិត មិនឈ្លោះគ្នា មានសុភមង្គល ធ្វើអ្វីក៏សម្រេចដែរ
Tror Sopheap
October 13 2025
1.8 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
12.4 K views

#ចិត្តសាស្ត្រ

បុរសៗ រក្សាទម្លាប់ ៥នេះប៉ូវមេ/ជីវិតមានសុខភាពល្អ ឆាប់មានកូន កូនឆ្លាត
Tror Sopheap
October 11 2025
2 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
15.9 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
12.5 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.1 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
7.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.4 K views

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះ ដេញជាតិពុលថែសម្រស់ ពង្រឹងថ្លើម និងប៉ូវតម្រងនោម
Tror Sopheap
October 9 2025
7.3 K views
អត្ថបទថ្មីៗ
#អាហារOctober 21 2025
ប្រយ័ត្ន៖ ផឹកកាហ្វេចំម៉ោងទាំងនេះ ប៉ះពាល់សុខភាពខ្លាំង
#កុមារOctober 20 2025
អ្នកចិត្តសាស្រ្ត៖ ចង់ឱ្យកូនធំឡើងក្លាយជាមនុស្សពូកែ ឪពុកម្តាយឆ្លាតវៃត្រូវឈប់និយាយពាក្យទាំងនេះដាក់កូន
#ព័ត៌មានOctober 20 2025
សូមប្រយ័ត្ន! មន្រ្តី ក.ប.ប. កំពុងស្វែងរកប្រេងឆា ៥ម៉ាកជាផលិតផលវៀតណាម ប៉ះពាល់សុខភាពណាស់
#ចិត្តសាស្ត្រOctober 19 2025
១ថ្ងៃ! អ្នកមានទម្លាប់ ៨នេះ មិនងាយចាស់ សម្រស់នៅតែក្មេងសាច់នៅថ្លាល្អគន់
#កីឡាOctober 19 2025
លោកគ្រូ សំណាង ថា៖ ៣ទម្លាប់នេះ ជាគ្រឹះសម្រកគីឡូឱ្យប្លែកលឿន កម្ចាត់ជាតិពុលឱ្យសម្រស់ក្មេងជាងវ័យ
#កុមារOctober 19 2025
អ្នកចិត្តសាស្ត្រ៖ កុមារអាចប្រឈមបញ្ហាផ្លូវចិត្តច្រើន បើឪពុកម្ដាយនៅតែបណ្ដោយកូនឱ្យធ្វើទាំងនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia