គ្រោះថ្នាក់បំផុតសម្រាប់ស្រ្តីនិងទារកគឺនៅពេលស្រ្តីពពោះបានត្រីមាសទី២គឺចាប់ពី៦ខែឡើងទៅ រាងកាយរបស់ស្រ្តីត្រូវការកោសិកាគ្រាប់ឈាមក្រហមច្រើនដើម្បីទ្រទ្រង់កូន។ ដូច្នេះស្រ្តីប្រឈមមុខខ្លាំងជាមួយការខ្វះគ្រាប់ឈាមក្រហម ប៉ះពាល់ដល់កូនដូចជា អាចធ្វើឱ្យកូនកើនមុនកំណត់ កូនខ្វះគីឡូ សុខភាពខ្សោយ។ ជម្រើសល្អបំផុតសម្រាប់ស្រ្តីមានផ្ទៃពោះគឺត្រូវតែចេះវិធីរក្សាគ្រាប់ឈាមក្រហម។
ជាការពិតណាស់ បើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត jeffrey s. lander បានឱ្យដឹងថា មិនថារាងកាយមនុស្សធម្មតាឬស្រ្តីមានផ្ទៃពោះនោះទេ ការខ្វះគ្រាប់ឈាមក្រហមគឺបណ្តាលមកពី រាងកាយខ្វះជាតិដែក និងវីតាមីនB12ធ្ងន់ធ្ងរ ជាហេតុនាំឱ្យរាងកាយខ្វះគ្រាប់ឈាម។
បើតាមការបញ្ជាក់ពីគេហទំព័រ Hematology បាននិយាយថា ចំពោះស្រ្តីមានផ្ទៃពោះគឺគ្រោះថ្នាក់ខ្លាំងប្រសិនបើខ្វះគ្រាប់ឈាមក្រហម គឺប៉ះពាល់ទាំងម្តាយនិងកូន ជាពិសេសកូននោះមានអត្រាខ្ពស់ក្នុងការកើតមុនខែកំណត់។ ដូច្នេះដើម្បីការពារកុំឱ្យខ្វះគ្រាប់ឈាមក្រហមនៅអំឡុងពេលពពោះ និងក្រោយពេលសម្រាល ស្រ្តីគ្រប់រូបត្រូវ៖
១. ញ៉ាំអាហារជាតិដែក៖ អាហារដែលផ្ទុកជាតិដែកខ្ពស់មានដូចជា សាច់គោ សាច់ជ្រូក សាច់ចៀម ថ្លើម សាច់សរីរាង្គ សាច់មាន់ បន្លែបៃតង ខាត់ណាខៀវ គ្រាប់ធម្មជាតិ...ត្រូវញ៉ាំជំនួយឱ្យបានរាល់ថ្ងៃ ដើម្បីរាងកាយផលិតកោសិកាគ្រាប់ឈាមក្រហមបានគ្រប់។ បន្លែមពីលើនេះទៀត ត្រូវញ៉ាំថ្នាំជាតិដែលក្នុង១ថ្ងៃ ២៧មីលីក្រាមរាល់ថ្ងៃ(ពិគ្រោះជាមួយគ្រូពេទ្យដើម្បីញ៉ាំថ្នាំជាតិដែកឱ្យគ្រប់គ្រាន់)។
២. ញ៉ាំអាហារវីតាមីនB12៖ FDA ណែនាំឱ្យស្ត្រីមានផ្ទៃពោះបរិភោគត្រី៣០០ក្រាមក្នុងមួយសប្តាហ៍ស្មើនឹង៣ខាំ។ ដើម្បីបង្រ្គប់ជាតិវីតាមីនB12នៅក្នុងខ្លួន ការពារការខ្វះគ្រាប់ឈាមក្រហមបានយ៉ាងល្អ។
៣. ញ៉ាំផ្ទុកជាតិអាស៊ីតហ្វូលិក៖ អាស៊ីតហ្វូលិក អំឡុងពេលពពោះម៉ាក់ៗក៏ចាំបាច់ត្រូវញ៉ាំរបបអាហារបន្លែមដូចជា បន្លែបៃតង ផ្លែឈើចម្រុះ និងគ្រឿងសមុទ្រ។ អ្នកម្ដាយថ្មីថ្មោងអាចទទួលទាននូវអាហារសុមទ្រចំនួន០៨ទៅ១២អោន(ស្មើនឹង៣៤០ក្រាម)ក្នុងមួយសប្ដាហ៍។ ជាការពិតណាស់ ត្រី និងខ្យងមានខ្លាញ់ល្អសម្រាប់អ្នក និងកូននៅក្នុងពោះរបស់អ្នក។
បន្ថែមពីលើនេះទៀត ត្រវសង្កេតអាការខ្លួនឯង បើករណីមានផ្ទៃពោះចាប់ពៅ៦ខែឡើងទៅម៉ាក់ៗមានអាការ អស់កម្លាំង ងងុយគេងខ្លាំង ល្ហិតល្ហៃ ស្លេកស្លាំង ពិបាកផ្តោតអារម្មណ៍ មួម៉ៅ ចង្វាក់បេះដូងលោតញាប់...ទាំងនេះគឺជាសញ្ញាបញ្ជាក់ថាម៉ាក់ៗកំពុងខ្វះគ្រាប់ឈាមក្រហមគ្រោះថ្នាក់ហើយ ត្រូវប្រញាប់ទៅជួបពេទ្យ។
មួយវិញទៀត សម្រាប់ម៉ាក់ៗដែលមានអាការចាញ់កូនក្អួតចង្អោរខ្លាំង នៅពេលពពោះប៉ុន្មានខែដំបូងក៏ជាមូលហេតុធ្វើឱ្យម៉ាក់ៗប្រឈមមុខនឹងការខ្វះគ្រាប់ឈាមក្រហមនៅពេលពពោះបាន៦ខែ។ ដូច្នេះត្រូវឧស្សាហ៍ទៅជួបគ្រូពេទ្យ ធ្វើតេស្តឈាម ពិនិត្យចំនួនឈាមការពារការខ្វះគ្រាប់ឈាមមិនដឹងខ្លួន គ្រោះថ្នាក់ដល់កូន៕
អត្ថបទដោយ៖ គន្ធា