កីឡា
អ្នកគ្រូ បញ្ញា បញ្ជាក់ថា អ្នកលើសគីឡូ! ៤វិធីជួយបំបែករំលាយជាតិខ្លាញ់ឱ្យស្រកគីឡូលឿន
Tror Sopheap
August 20 2023
13.2 K views

ការសម្រកគីឡូជាក្តីប្រាថ្នារបស់អ្នកលើសគីឡូ ឬអ្នកធាត់ខ្លាំងបំផុត។ ប៉ុន្តែការមានក្តីប្រាថ្នាតែមួយមុខ មិនទាន់គ្រប់គ្រាន់ទេ អ្នកត្រូវតែមានគោលដៅក្នុងការអនុវត្តដើម្បីបំបែកជាតិខ្លាញ់អាក្រក់ចេញពីក្នុងខ្លួនផងដែរ។ ពេលអ្នកកាត់ជាតិខ្លាញ់ មានន័យថា អ្នកដកជំងឺចេញខ្លួនអ្នកច្រើនមុខណាស់។ តាមអ្នកគ្រូ បញ្ញា (We are fit) បានណែនាំឱ្យអ្នកធាត់ ឬលើសគីឡូ គួរតែសម្រកគីឡូឱ្យបានឆាប់បំផុត ហើយ៤វិធីជួយកាត់ជាតិខ្លាញ់អាក្រក់ៗ តាមធម្មជាតិចេញពីរាងកាយបានល្អ។ វិធីខាងក្រោមនេះ ដើម្បីបញ្ចុះគីឡូឱ្យអ្នកមានសុខភាពល្អក្នុងពេលនេះ និងពេលអនាគត។

មានអ្នកហាត់ប្រាណខ្លះ ហាត់ហ្នឹងគេដែរ ប៉ុន្តែបែបជាចេះតែឡើងគីឡូ រួចហើយគេក៏អស់ទឹកចិត្តក្នុងការសម្រកគីឡូ។ តាមអ្នកគ្រូ បញ្ហា ជាអ្នកជំនាញសម្រកគីឡូអស់ជាច្រើនឆ្នាំ បានលើកឡើងថា ដោយសារគាត់ហាត់ប្រាណតែញាំអាហារមិនបានត្រឹមត្រូវ គឺមានអ្នកខ្លះគាត់ញាំតិចខ្លាំងពេក ញាំតែបន្លែ ឬញាំតែផ្លែឈើសុទ្ធ និងអ្នកខ្លះចំនួនតូចបែបជាបង្អត់អាហារមិនហ៊ានញាំអីសោះ របៀបនេះ ប៉ះពាល់រាងកាយ និងគីឡូមិនងាយស្រកថែមទៀត(ចង់ស្រកគីឡូឆាប់បំផុត)។ មានអ្នកមួយចំនួនតូចទៀត គាត់ហាត់ប្រាណហ្នឹងគេដែរ គាត់ញាំអាហារដែលមានកាឡូរីខ្ពស់ ដូចជាញាំស៊ុប សាច់អាំងដែលមានរសជាតិប្រៃលើសកម្រិត និងភេសជ្ជៈផ្អែមៗ(គ្រឿងកំប៉ុង និងស្រាបៀ) ក្រោយហាត់ចប់ ទោះគាត់ហាត់ប្រាណធ្ងន់ប៉ុនណ្ណាក៏មិនអាចស្រកគីឡូបានដែរ។

មនុស្សមួយចំនួនគាត់ចង់សម្រកគីឡូ ប៉ុន្តែបែបជាខ្ចិលហាត់ប្រាណ។ គាត់បែបជាអត់អាហារ ឬញ៉ាំអាហារតិចៗ រាល់ពេល ផលវិបាកនៅត្រង់ថា ទីមួយ ការហូបអាហារមិនគ្រប់គ្រាន់ រាងកាយគាត់ចេះតែចុះខ្សោយ។ ទីពីរ បើគាត់ហូបអាហារថ្ងៃណាមួយរាងច្រើនជ្រុល រាងកាយគាត់ធាត់ក៏លឿនជាងមុនដែរ។ តាមអ្នកគ្រូ បញ្ហា បានប្រាប់ថា ចូរញ៉ាំអាហារឱ្យបានគ្រប់គ្រាន់ ហើយត្រូវបូកជាមួយលំហាត់ប្រាណទាំងប្រភេទ Cardio ដូចជាធាក់កង់ ហែលទឹក ហាត់ yoga និងហាត់គួបផ្សំប្រភេទ weight training តែគួជៀសវាងក្បាច់លោត ឬការត់ខ្លាំងៗ ជាដើមព្រោះអាចធ្វើឱ្យអ្នកឈឺកជើង និងក្បាលជង្គង់បាន។ ហើយសូម្បីតែការលំហាត់ប្រាណ ក៏ជាថ្នាំជួយរំលាយបញ្ហាស្រ្តេស កុំឱ្យអ្នកឡើងគីឡូផងដែរ។ ព្រោះស្រ្តេសធ្វើឱ្យអ្នកឆាប់ឃ្លានចំណីអាហារ ហើយងាយឡើងគីឡូជាពិសេសងាយមានខ្លាញ់ក្នុងបរិវេនក្បាលពោះ។  

តាមអ្នកគ្រូ បញ្ញា បានលើកឡើងថា ការសម្រកគីឡូអ្នកគួជ្រើសរើសញាំអាហារមានជាតិប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់ មានដូចជាសាច់ត្រី សាច់ទ្រូងមាន់ ស៊ុតស,បង្កង ,បង្គារ,ផ្សិត...ជាដើម និងបន្លែផ្លែឈើដែលមានកាកសរសៃខ្ពស់ឱ្យបានគ្រប់គ្រាន់ ហើយអ្នកគួរតែកាត់បន្ថយភេសជ្ជៈផ្អែម អាហារណាដែលមានជាតិស្ករខ្ពស់ អាហារបំពងជាដើម។ ជាពិសេសញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ព្រោះរាងកាយត្រូវការជាតិទឹករហូតដល់ ៧០% ។ តាមអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី​ មានប្រសាសន៍បន្ថែមថា “អ្នកដែលខ្វះជាតិទឹក និងពិសារទឹកមិនបានគ្រប់គ្រាន់ ធ្វើឱ្យស្បែកអ្នកចាស់ជាងវ័យ និងមិនស្រស់ស្អាតទេ។ ដើម្បីស្បែកអ្នកមើលទៅស្រស់ស្អាត និងរាងកាយរឹងមាំ អ្នកគួរញ៉ាំទឹកមួយថ្ងៃបីលីត្រ ទីបួនលីត្រជាង”។

អ្នកគ្រូ បញ្ញា បានបញ្ជាក់ជាចុងក្រោយថា អ្នកចង់ស្រកគីឡូ កុំចង់ស្រកលឿនខ្លាំងពេករហូតភ្លេចគិតពីសុខភាព។ ចូរជ្រើសរើសវិធីណាជួយឱ្យអ្នកអនុវត្តហើយបានផល(ស្រកគីឡូ) និងក្លាយជារបៀបរស់នៅប្រចាំថ្ងៃ អាចអនុវត្តវាបានយូរអង្វែង មិនប៉ះពាល់សុខភាព ការចាប់ផ្ដើមធ្វើលំហាត់ប្រាណ និងជ្រើសរើសរបបអាហារល្អៗ វានឹងក្លាយជាទម្លាប់ក្នុងជីវិតរបស់អ្នកមិនខានឡើយ។ លោកអ្នកទំនាក់ទំនងជាមួយអ្នកគ្រូ បញ្ហា តាមរយៈFaceBooks ៖ We are fit និងលេខទូរស័ព្ទ៖ ០៩៨ ៧៣ ១៨ ៦៨ ។

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2914

អត្ថបទទាក់ទង

#កីឡា

លោកគ្រូ សំណាង ថា៖ ៣ទម្លាប់នេះ ជាគ្រឹះសម្រកគីឡូឱ្យប្លែកលឿន កម្ចាត់ជាតិពុលឱ្យសម្រស់ក្មេងជាងវ័យ
Tror Sopheap
October 19 2025
13 views

#កីឡា

មានទម្លាប់ ៣នេះ កម្ចាត់ខ្លាញ់ក្នុងថ្លើមការពារគ្រួសក្នុងថង់ទឹកប្រមាត់
Tror Sopheap
October 18 2025
595 views

#កីឡា

ចប់បាត់! បុរសៗ ហាត់ប្រាណបែបនេះ អាអូនតូចលែងងើបហើយ
Tror Sopheap
October 14 2025
5.1 K views

#កីឡា

សម្រកគីឡូលឿន! ៣ទម្លាប់ពេលព្រឹករំលាយជាតិខ្លាញ់ក្នុងខ្លួន កុំឱ្យស្បែកមើលទៅយារ
Tror Sopheap
October 13 2025
5.2 K views

#កីឡា

ហាត់ប្រាណរួច! ញ៉ាំអាហារទាំង ៥នេះ ដុតជាតិខ្លាញ់កាន់តែលឿន សម្រស់កាន់តែក្មេង
Tror Sopheap
October 12 2025
2.9 K views

#កីឡា

៣ទម្លាប់ធ្វើពេលព្រឹក ថែក្រពះពោះវៀន ដុតរំលាយខ្លាញ់ឱ្យសម្រកគីឡូ និងសុខភាពខួរក្បាល
Tror Sopheap
October 10 2025
1.3 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានOctober 20 2025
សូមប្រយ័ត្ន! មន្រ្តី ក.ប.ប. កំពុងស្វែងរកប្រេងឆា ៥ម៉ាកជាផលិតផលវៀតណាម ប៉ះពាល់សុខភាពណាស់
#ចិត្តសាស្ត្រOctober 19 2025
១ថ្ងៃ! អ្នកមានទម្លាប់ ៨នេះ មិនងាយចាស់ សម្រស់នៅតែក្មេងសាច់នៅថ្លាល្អគន់
#កីឡាOctober 19 2025
លោកគ្រូ សំណាង ថា៖ ៣ទម្លាប់នេះ ជាគ្រឹះសម្រកគីឡូឱ្យប្លែកលឿន កម្ចាត់ជាតិពុលឱ្យសម្រស់ក្មេងជាងវ័យ
#កុមារOctober 19 2025
អ្នកចិត្តសាស្ត្រ៖ កុមារអាចប្រឈមបញ្ហាផ្លូវចិត្តច្រើន បើឪពុកម្ដាយនៅតែបណ្ដោយកូនឱ្យធ្វើទាំងនេះ
#អាហារOctober 19 2025
ហូបបាយរួច! ញ៉ាំផ្លែឈើខ្មែរ ១នេះ ពង្រឹងសុខភាពបេះដូង សម្រកគីឡូ និងកម្ចាត់បាក់តេរីចេញពីក្រពះពោះវៀន
#ចិត្តសាស្ត្រOctober 18 2025
អ្នកគេង ១យប់តិចម៉ោងដូចជាប្រធានាធិបតីត្រាំ តើមានអ្វីកើតឡើងចំពោះសុខភាពអ្នក?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia