ព័ត៌មាន
ក្រោយស្លាប់៣៦នាក់ អ្នកស្រាវជ្រាវរកឃើញថាវីរុស១នេះអាចឆ្លង មុនលេចចេញរោគសញ្ញា៤ថ្ងៃឯណោះ
MC LyHouy
November 3 2022
230 views

ទោះបីជាវីរុសអុតស្វា ហាក់បីដូចជាមិនមានការរាតត្បាតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបើក្រឡេកទៅមើលក្រៅប្រទេសវិញ ករណីស្លាប់និងករណីឆ្លងវីរុសអុតស្វានេះបានកើនឡើងជាលំដាប់។ នៅត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ CNA បានចុះផ្សាយឱ្យដឹងថា អង្គការសុខភាពពិភពលោកបានរកឃើញករណីស្លាប់ដល់ទៅ៣៦នាក់ និងករណីឆ្លងជាង៧៧,០០០នាក់មកហើយ។ អ្វីដែលគួរឱ្យបារម្ភ គេរកឃើញថា វីរុសអុតស្វានេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតរហូតដល់ទៅ៤ថ្ងៃ មុនពេលដែលអ្នកជំងឺដឹងខ្លួន និងលេចចេញរោគសញ្ញា។

ការវិភាគទិន្នន័យដោយប្រើគំរូស្ថិតិពីរផ្សេងគ្នា អ្នកស្រាវជ្រាវបានរកឃើញថា អុតស្វានេះចំណាយពេលជាមធ្យម៨ថ្ងៃដើម្បីឱ្យរោគសញ្ញាលេចឡើងបន្ទាប់ពីអ្នកជំងឺបានឆ្លង។ លើសពីនេះ ការសិក្សាក៏បានរកឃើញថា ជាង៥០% ករណីឆ្លងវីរុសអុតស្វា បានបញ្ជូនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត មុនពេលបុគ្គលនោះដឹងខ្លួន និងលេចចេញរោគសញ្ញាទៅទៀត។

សូមរម្លឹកផងដែរថា រោគសញ្ញាជំងឺអុតស្វាយរួមមានដូចជា  គ្រុនក្តៅ ឈឺសាច់ដុំ និងដំបៅស្បែកធំដូចដុំពុះជាដើម។

យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវមកពីទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេសបានពិនិត្យមើលទិន្នន័យតាមដានកម្រងសំណួរតេស្តពីមនុស្សចំនួន ២,៧៤៦នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា នៅក្នុងប្រទេសចាប់ពីខែឧសភាដល់ខែសីហា កន្លងមកនេះ បានរកឃើញថាប្រហែល ៩៥%នៃអ្នកចូលរួមគឺជាបុរសដែលស្រឡាញ់បុរសដូចគ្នា និងរួមភេទជាមួយបុរសដូចគ្នា៕

អត្ថបទដោយ៖ កញ្ញា លីហួយ


MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ព័ត៌មាន

ដំណឹងល្អ! លោក អ៊ុក វិជ្ជា បញ្ជាក់ថា ការប្រើថ្នាំព្រឹបចាក់បង្ការនេះ មុនពេលឆ្លងមេរោគអេដស៍នៅខែក្រោយនេះ
Tror Sopheap
April 22 2025
216 views

#ព័ត៌មាន

មហាសេដ្ឋីស្រុកខ្មែររួមគ្នាចាប់ដៃវិនិយោគទុនជាង៣០០លាន$ សង់មន្ទីរពេទ្យដ៏ទំនើប១ នៅភ្នំពេញ
Tror Sopheap
April 22 2025
113 views

#ព័ត៌មាន

ខេត្ត ១នេះ បានលេខ២ មានអ្នកចូលរួមសង្ក្រាន្តរយៈពេល ៣ថ្ងៃគឺ ២លាននាក់ជាង
Tror Sopheap
April 18 2025
808 views

#ព័ត៌មាន

អបអរសាទរ! រាជធានីជើងខ្លាំង ១នេះមានអ្នកចូលរួមលេងសង្ក្រាន្តឆ្នាំ២០២៥ ច្រើនជាងគេ
Tror Sopheap
April 18 2025
413 views

#ព័ត៌មាន

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
Tror Sopheap
April 13 2025
126 views

#ព័ត៌មាន

ជំងឺមិនឆ្លងធំៗ៤ ដែលពលរដ្ឋខ្មែរយើងកើតច្រើន ក្នុងចំណោមជំងឺមិនឆ្លងផ្សេងទៀត
Vuthea Morn
April 3 2025
74 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia