កីឡា
ចង់ស្រកខ្លាញ់ទេ! នេះក្បួនសម្រកគីឡូដោយមិនចាំបាច់ហាត់ប្រាណច្រើនទេ

មនុស្សសព្វថ្ងៃមានចំនួនកើនអ្នកលើសគីឡូឬធាត់ច្រើន។ ព្រោះតែកង្វះលំហាត់ប្រាណ របរអាហារមិនត្រឹមត្រូវ និងស្រ្តេសចូលរួមផងដែរ។ ជាពិសេសមានឧបសគ្គធំមួយទៀតដែលធ្វើឱ្យមនុស្សខ្ចិលហើយពិបាកស្រកគីឡូគឺការធ្វើលំហាត់ប្រាណនេះឯង។ នេះជាក្បួនពិសេសឱ្យសម្រកគីឡូមិនចាំបាច់ហាត់ប្រាណច្រើននោះទេ។

១. កាត់ស្ករកាត់គីឡូ ៖ អាហារមានជាតិស្ករច្រើន ច្រើនតែធ្វើឱ្យអ្នកលើសគីឡូពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចនេះអ្នកគួរតែរៀនមានចិត្តអត់ធ្មត់ខ្លះដើម្បីកាត់បន្ថយជាតិស្ករក្នុងរបបអាហារជាប្រចាំថ្ងៃដូចជា គ្រឿងកំប៉ុង បង្អែម នំខេក និងរបស់ណាមានជាតិស្ករច្រើនពេក គីឡូរបស់អ្នកនឹងស្រកត្រឹមតែរយៈពេល១អាទិត្យ។ សារធាតុជាតិផ្អែមៗ ឬស្ករច្រើនវាបង្កឱ្យកើតជាតិខ្លាញ់ក្នុងរាងកាយរបស់អ្នក។ កាត់ជាតិស្ករឱ្យអ្នកប្តូរមកហូបអាហារសាបម្តងបន្តិចៗ អ្នកនឹងស្រកគីឡូហើយ។

២. ទម្លាប់ហូបបន្លែនិងផ្លែឈើឲ្យច្រើនដើម្បីសម្រកគីឡូ៖ តាមបទសម្ភាសរបស់ខ្ញុំជាមួយគ្រូហាត់ប្រាណជាច្រើននាក់បានណែនាំស្រដៀងគ្នាដែរថា ចង់សម្រកគីឡូបានលឿននោះ ចូរអ្នកហូបបន្លែនិងផ្លែឈើឱ្យច្រើនគឺហូបបែបស្រស់ៗ វាល្អទាំងសុខភាពនិងអារម្មណ៍។ អ្នកអាចហូបបន្លែបែបស្លឹកបៃតងដូចជា សាឡាដ ផ្កាខាត់ណា ការ៉ុត និងបន្លែជាច្រើនទៀតដែលសម្បូរទៅដោយសារធាតុចិញ្ចឹមនិង​ជាតិ​សរសៃ។ សម្រាប់ផ្លែឈឈើវិញមានផ្លែប៉ោម ផ្លែប័រ និងផ្លែចេក... ចំពោះបន្លែនិងផ្លែឈើទាំងអស់នេះវាជួយអារម្មណ៍ឱ្យឆ្អែតបានយូរហើយវាមានកាឡូរីទាបឱ្យអ្នកស្រកគីឡូបានលឿន។

៣. ក្បួនសម្រកគីឡូ២០%និង៨០%៖ តាមអ្នកគ្រូ រ័ត្ន ពិសិដ្ឋដានី ជាគ្រូបង្វឹកផ្នែកដងខ្លួន​ ជាមួយនឹងលំហាត់ប្រាណ និងរបបអាហារត្រឹមត្រូវ បានប្រាប់ចាបបៃតងថា ប្រសិនបើខំហាត់ប្រាណតែមិនមានរបបអាហារត្រឹមត្រូវនោះការខិតខំប្រឹងប្រែងកន្លងមកក៏អាចទុកជាអាសាបង់ដូចគ្នា។ ដូច្នេះ អ្នកគួរទទួលយកវិធីសាស្ត្រហាត់ប្រាណ ២០% របបអាហារ៨០% ដោយក្នុងរបបអាហារ៨០% នេះ យើងបែងចែកចេញជា៤ធំៗបន្ថែមគឺ ២០%កាត់បន្ថយរបបអាហារកាឡូរីខ្ពស់ ២០%ការញ៉ាំទឹកឱ្យបានគ្រប់គ្រាន់ ២០%ការគេងឱ្យបានគ្រប់គ្រាន់ និង ២០%ចុងក្រោយកាត់បន្ថយរបស់ដែលសារជាតិផ្អែម ប្រៃ និងផ្អាប់”។ ពេលអ្នកសម្រេចចិត្តធ្វើតាមក្បួន២០%និង៨០%នេះ អ្នកនឹកសម្រកគីឡូមិនខានទេ។

ដូចនេះ រឿងទីមួយអ្នកគួរតែផ្លាស់ប្តូរមុនដើម្បីសម្រកគីឡូនោះ គឺសម្រេចចិត្តក្នុងការផ្លាស់ប្តូររបបអាហារ។ ទោះបីការផ្លាស់ប្តូររបបអាហារលំបាកមុនដំបូងវាធ្វើឱ្យអ្នកចេះតែឃ្លានក៏ដោយ អ្នកគួរតែខំអត់ធ្មត់និងខំប្រឹងជម្នះអារម្មណ៍ឃ្លាននេះត្រឹមតែមួយអាទិត្យ អ្នកនឹងឈ្នះអារម្មណ៍នេះបាន។ ហើយអ្នកគួរតែហាត់ប្រាណបន្ថែមខ្លះៗផង ដើម្បីឱ្យស្បែករបស់អ្នកតឹងណែនស្អាតស៊ីអារម្មណ៍ កុំឱ្យស្បែករបស់អ្នកធ្លាក់យារបើអ្នកមិនធ្វើលំហាត់ប្រាណទេនោះ៕ អត្ថបទដោយ៖ ទ្រ​សុភាព 

អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/hangchhengH24

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2044

អត្ថបទទាក់ទង

#កីឡា

៤ក្បាច់ងាយៗ សម្រាប់អ្នក ចេះតែឧស្សាហ៍ឈឺខ្នងឈឺស្រ្តេសច្រើន សម្រស់ក៏យ៉ាប់អាចហាត់លែងបាន!
Thida Pet
June 28 2024
413 views

#កីឡា

វេជ្ជបណ្ឌិតបញ្ជាក់ថា៖ ៣ទម្លាប់នេះ ជាដើមហេតុរុញគីឡូអ្នកឡើងគ្មានថ្ងៃស្រកទេ
Tror Sopheap
June 26 2024
1.4 K views

#កីឡា

អាយុ៧០ឆ្នាំមែន​ តែរឹងមាំដូចមនុស្សអាយុ៣០ផ្លាយ ទាំងនេះជា៩ចំណុចពង្រឹងសុខភាពរបស់ឈិនឡុង
Pheakdey Pao
June 25 2024
605 views

#កីឡា

គ្រាន់តែអ្នកធ្វើលំហាត់ប្រាណ ជួយបញ្ចុះជាតិស្ករក្នុងឈាមដើម្បីការពារជំងឺទឹកនោមផ្អែម
Tror Sopheap
June 19 2024
370 views

#កីឡា

អ្នកស្រ្តេសច្រើន ឧស្សាហ៍ធ្វើរឿង ១នេះ ជួយប្រស់អារម្មណ៍ឱ្យរីករាយ
Tror Sopheap
June 7 2024
1.9 K views

#កីឡា

កុំរវល់ពេក! អ្នកគួរតែឆ្លៀតពេលខ្លះហាត់ប្រាណបញ្ចេញញើសដេញជំងឺកាចទាំង ៣នេះ
Tror Sopheap
June 6 2024
891 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
Thida Pet
July 4 2024
0 views

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.4 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.2 K views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
987 views
អត្ថបទថ្មីៗ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
#សម្រស់July 4 2024
សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
#ចិត្តសាស្ត្រJuly 3 2024
៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia